ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស នៅខេត្តមណ្ឌលគិរី នឹងបើកដំណើរការ នៅថ្ងៃទី២១មិថុនា
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងសារលិខិតជូនជនរួមជាតិ នៅថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម…
ភ្នំពេញ៖ ក្នុងសារលិខិតជូនជនរួមជាតិ នៅថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម…
ភ្នំពេញ៖ ក្នុងសារលិខិតជូនជនរួមជាតិ នៅថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាស ជាលក្ខណៈឧស្សាហកម្ម លើកដំបូង របស់កម្ពុជា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់មាសនេះ នៅតំបន់អូរខ្វា ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
តាមសារលិខិត សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ ១៤ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌា ) លីមីតធីត Renaissance Minerals ( Cambodia ) Limites ជាក្រុមហ៊ុនអូស្ត្រាលីទីមួយ ដេលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាស ជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញ នៅថ្ងៃនេះ ជាមាសដុំពាក់កណ្តាលសម្រេច ដែលមានអត្រាមាស ៩០%។ តាមរបាយការណ៍ ក្រុមហ៊ុនអាចផលិតមាសសុទ្ធ បានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុន រំពឹងថា នឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។
ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បន្ថែមថា មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យម ប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះ ក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕
ចែករំលែកព័តមាននេះ