ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆែក​​ផ្ទះសំណាក់​កោះ​ពេជ្រ​រក​ឃើញ​គូស្នេហ៍​ប្រើ​​ថ្នាំ​ញៀន​​មួយ​គូ និង​ថ្នាំ​ញៀន​មួយ​កញ្ចប់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​គូ​ស្នេហ៍​ញៀន​ថ្នាំ​មួយគូ​បាន​ត្រូវ​សមត្ថកិច្ច​រុករក​ឃើញ​ ខ​ណៈពេល​កំពុង​ពួន​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​កោះ​ពេជ្រ​ ស្ថិត​នៅ​ភូមិ​ស្ពានថ្ម​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​

ខេត្តពោធិ៍សាត់​ ៖ ​គូ​ស្នេហ៍​ញៀន​ថ្នាំ​មួយគូ​បាន​ត្រូវ​សមត្ថកិច្ច​រុករក​ឃើញ​ ខ​ណៈពេល​កំពុង​ពួន​ជក់​ថ្នាំ​ញៀន​នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់​កោះ​ពេជ្រ​ ស្ថិត​នៅ​ភូមិ​ស្ពានថ្ម​ សង្កាត់​ព្រៃ​ញី​ ក្រុង​ពោធិ៍សាត់​ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៦ ​​វិច្ឆិកា ​២០១៥ ​កន្លង​ទៅ​ថ្មី​ៗ​នេះ​។

លោក​វរសេនីយ៍ទោ​ឈ​ន រិ​ទ្ធិ៏​ អធិការ​នគរបាល​ក្រុង​ពោធិ៍សាត់​បានឱ្យដឹង​ថា ​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា កម្លាំង​នគរបាល​ក្រុង ​នគរបាល​ប៉ុស៍តិ​រដ្ឋបាល​ព្រៃ​ញី ​និង​កម្លាំង​ប៉េ​អឹ​ម​ក្រុង​ដឹកនាំ​ដោយ​លោក​ឡុ​ង ជាប​ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ទៅ​ឆែកឆេរ​ត្រួតពិនិត្យ​ផ្ទះសំណាក់​កោះ​ពេជ្រ​នៅ​ភូមិ​ស្ពានថ្ម​ ដើម្បី​រកមុខ​សញ្ញា​ជក់​ និង​ចែកចាយ​គ្រឿងញៀន​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌​មាន​ពី​បណ្ដាញ​ភ្លាម​ៗ។

ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​នោះ​សមត្ថកិច្ច​​បាន​រក​ឃើញ​មុខសញ្ញា​ស្រី​ប្រុស​ពីរ​នាក់​ដែលជា​គូរ​ស្នេហ៍​នឹង​គ្នា​កំពុង​សម្ងំ​ជក់​ថ្នាំ​ញៀន​ ឃើញ​ដូច្នេះ​សមត្ថកិច្ច​​បាន​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កមួយ​កញ្ចប់​តូច ​និង​ឩ​បក​រណ៍​ជក់​មូ​យ​ចំនួន​ទៀត។

មុខសញ្ញា​ជក់​ថ្នាំ​ញៀន​ទាំង​ពីរ​នេះ​ឈ្មោះ​កើ សុស​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរអ៊ិស្លាម​ រស់នៅ​ភូមិ​អ៊ិ​ស្លា​ម​ សង្កាត់​បន្ទាយ​ដី ​ក្រុង​ពោធិ៍សាត់​ និង​ស្រី​ស្នេហ៍​ឈ្មោះ​ធី សុខ​ហេង​ អាយុ​២០​ឆ្នាំ​ មាន​ទីលំនៅ​មិន​ពិតប្រាកដ​៕