ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសមុទ្រ​ទី​៥​មាន​ជា​លើក​ដំបូង​នៅ​លើ​ផែនទី

1 ខែ មុន

មហាសមុទ្រ​អូ​ស្ត្រា​ល់ AUSTRAL ទីបំផុត ​ត្រូវ​បាន​ទទួលស្គាល់​ដោយ NATIONAL GEOGRAPHIC SOCIETY ជា
អង្គ​ការ​វិទ្យាសាស្ត្រ​ និង​អប់រំ ដែល​គូស​ផែនទី​នៃ​ដែនដី ដែនសមុទ្រ ​និង​ដែនអាកាស​

មហាសមុទ្រ ៖ មហាសមុទ្រ​អូ​ស្ត្រា​ល់ AUSTRAL ទីបំផុត ​ត្រូវ​បាន​ទទួលស្គាល់​ដោយ NATIONAL GEOGRAPHIC SOCIETY ជា
អង្គ​ការ​វិទ្យាសាស្ត្រ​ និង​អប់រំ ដែល​គូស​ផែនទី​នៃ​ដែនដី ដែនសមុទ្រ ​និង​ដែនអាកាស​ចាប់តាំងពី​ឆ្នាំ១៩១៥​មក ដែល​អង្គការ​នោះ​មក​ទល់​ពេល​នេះ ទទួលស្គាល់​តែ​មហាសមុទ្រ​៤ ​គឺ មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​អាក់​ទិ​ក ។

ក៏​ប៉ុន្តែ​មហាសមុទ្រ​អូ​ស្ត្រា​ល់ ត្រូវ​បាន​ទទួល ស្គាល់​រួច​ហើយដោយ​បណ្ដា​អ្នក​វិទ្យាសាស្ត្រ ។ ទោះបី​យ៉ាងណា​ពុំដែល​មានការ​ព្រមព្រៀង​គ្នា​ក្នុង​កម្រិត​អន្តរជាតិ​ទទួលស្គាល់​ជា​ផ្លូវការ​មហាសមុទ្រ​នោះ​នៅឡើយ ។ នេះ​ជា​ការ​អះអាង​របស់​លោក ALEX TAIT អ្នក​ភូមិវិទ្យា​របស់ NATIONAL GEOGRAPHIC SOCIETY ។ មហាសមុទ្រ​នេះ​មាន​លក្ខណៈ​ពិសេស​ផ្ទុយ​ពី​មហាសមុទ្រ​ដទៃ​ៗ​ទៀត ដែល​កំណត់​ដោយ​ទ្វីប​នានា​ព័​ទ្ទ​ជុំវិញ ។ ម

ហាសមុទ្រ​នេះ​ជា​មហាសមុទ្រ​តែ​មួយ​គត់​ដែល​ប្រសព្វ​ជាមួយ​មហាសមុទ្រ​៣​ទៀត និង​មាន​ទ្វីប​តែ​មួយ​គត់​នៅ​ជាប់​វា ។ នោះ​ជាម​ហា
សមុទ្រ​ដែល​ធាតុអាកាស​ក៏​ត្រជាក់​ខ្លាំង ជាមួយ​ផ្ទាំង​ទឹកកក​នានា​ដែល​មាន​ពណ៌​បៃតង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo