ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ឱ្យ​បាន​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ ផែន​ការនេះ​បរាជ័យ​ម្ដង​រួច​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​ថៃ ធ្លាប់​បាន​កំណត់​ផែនការ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​១៥​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ​២០២០​ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩ ភាគី​ទាំង​ក៏​បរាជ័យ​នូវ​ផែនការ​នេះ តែ​ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជក​ម្មៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បានឱ្យ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ពេល​ខាង​មុខ​នេះ ។ ក្នុង​ជំនួប​រវាង​លោក​ប្រាក់​សុ​ខុន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា និង​ថៃ ធ្លាប់​បាន​កំណត់​ផែនការ​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​១៥​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក នៅ​ក្នុង​ឆ្នាំ​២០២០​ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​កូ​វី​ដ​១៩ ភាគី​ទាំង​ក៏​បរាជ័យ​នូវ​ផែនការ​នេះ តែ​ភាគី​ទាំង​ពីរ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​ទំហំ​ពាណិជ្ជក​ម្មៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​បានឱ្យ​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ពេល​ខាង​មុខ​នេះ ។

ក្នុង​ជំនួប​រវាង​លោក​ប្រាក់​សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា និង​លោក​ដ​ន ប្រា​ម៉ាត់​វិ​ណៃ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ពិភាក្សា​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងនោះ​និង​ត្រូវ​ជំរុញ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​រវាង​ភាគី​ទាំង​ពីរ សម្រេច​ឱ្យ​បាន​១៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សម្តែង នូវ​ការ​កោតសរសើរ​ចំពោះ​ប្រទេស​ថៃ ដែល​បាន​ផលិត​វ៉ា​ក់ សាំង​ដោយ​ជោគ ជ័យ និង​ថ្លែងអំណរគុណ​ចំពោះ​រាជ រដ្ឋាភិបាល​ថៃ ព្រម ទាំង វិស័យ​ឯកជន ដែល​បាន​ផ្តល់ ជំនួយ​ដល់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ការ​គ្រប់គ្រង​ការ​ផ្ទុះ ឡើង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ព្រមទាំង បាន​យកចិត្តទុកដាក់ ថែទាំ​សុខុមាលភាព​ប្រជាជន​កម្ពុជា ដែល កំពុងធ្វើការ និង​រស់នៅ​ក្នុង​ប្រទេស​ថៃ ។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ១៥ ពាន់​លាន​ដុល្លារ ដែល​ត្រូវ​បាន​កំណត់​ដោយ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​នៅ​កិច្ច ប្រជុំ​ចង្អៀត​គណៈរដ្ឋមន្ត្រី​រួម​លើក​ទី​៣ កាលពី​ខែកញ្ញា ឆ្នាំ​២០១៧ រដ្ឋមន្ត្រី​ការ​បរទេស ទាំង​ពីរ​បាន​លើកទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ភាគី​ទាំង ពីរ​ខិតខំ​ទ្វេ​ដង ដើម្បី​សម្របសម្រួល​លំហូរ​ពាណិជ្ជកម្ម នៅ​តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​ព្រំដែន​។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈ កម្ម​ការ​ចម្រុះ​ទ្វេភាគី​កម្ពុជា​-​ថៃ លើក​១១ នៅ​ចុង ឆ្នាំ ២០២១ ឬ​ដើម ឆ្នាំ ២០២២ នៅ​កម្ពុជា ហើយ​សង្ឃឹមថា កិច្ចប្រជុំ​នេះ​នឹង​អាច​រៀបចំ ដោយ​មានការ​ចូលរួម​ដោយ​ផ្ទាល់ ។

បន្ទាប់​ពី​ភាគី​បាន​កំណត់​ផែនការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​បាន​១៥​ពាន់​លាន​ដុល្លារ​មក ឃើញ​ថា​ភាគី​ទាំង​ពីរ​បាន​បង្កើន​សកម្មភាព​ដោយ​បាន​បើក​ច្រកព្រំដែន​បន្ថែម​ថ្មី​ដើម្បី​សម្រួល​ដល់​ការ​នាំ​ចេញ​នាំ ចូល​ទំនិញ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​កូ​វី​១៩ ធ្វើ​ឱ្យ​ការ​កំណត់​ត្រូវ​បរាជ័យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ