ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​អគារ​៥​ជាន់​​មួយកប់​​ពី​លើ​រថយន្ត​បឺស​១​គ្រឿង ឆក់​យក​ជីវិត​មនុស្ស​​៩​នាក់ និង៨ទៀត​របួស​ធ្ងន់

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័​ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា អគារ​មួយ​បានបាក់​កាលពី​រសៀល​ថ្ងៃ​ទី​៩ មិថុនា នៅ​ទីក្រុង ​GWANGJU ភាគ​និរតី​ប្រទេស​ បណ្ដាល​ឲ្យមនុស្ស​៩​នាក់​ស្លា.ប់ ​និង​៨​នាក់

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័​ត៌មាន​កូរ៉េ​ខាងត្បូង YONHAP ថា អគារ​មួយ​បានបាក់​កាលពី​រសៀល​ថ្ងៃ​ទី​៩ មិថុនា នៅ​ទីក្រុង ​GWANGJU ភាគ​និរតី​ប្រទេស​ បណ្ដាល​ឲ្យមនុស្ស​៩​នាក់​ស្លា.ប់ ​និង​៨​នាក់​រង​របួសធ្ងន់ ។ គ្រោះថ្នាក់​នោះ​កើត​មាន​នា​វេលា​ម៉ោង​១៦​និង​២២​នាទីម៉ោង​ក្នុងស្រុក ដោយ​អគារ​គម្ព​ស់​៥​ជាន់​នោះបាន​បាក់​កប់​រថយន្ត​បឺស​១​គ្រឿង​ដែល​ឈប់​នៅ​ជិត​ការដ្ឋាន​កំពុង​សាងសង់ ។

នា​វេលា​ម៉ោង​២០​និង​៤០​នាទី មនុស្ស​៩​នាក់ ត្រូវបាន​រក​ឃើញ​ថា​ ស្លា.ប់ ​និង​៨​នាក់​ទៀត​រង​​របួសធ្ងន់ ហើយ​ត្រូវបាន​នាំ​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដែល​នៅ​ក្បែរ​នោះ​ដើម្បីសង្គ្រោះ ។ ជន​រង​គ្រោះ​ទាំងអស់​ សុទ្ធ​សឹង​តែ​ជា​អ្នកដំណើរ​ដែល​​ជិះ​ក្នុង​រថយន្ត​បឺស​១​គ្រឿង​ខាងលើ​ ។ ហើយ​ពីដំបូង​ពួក​អ្នក​ជួយ​សង្គ្រោះ​គិត​ថា មាន​មនុស្ស​​ទាំង​១២នាក់​ស្ថិត​ក្នុង​រថយន្ត​បឺស តែ​គេ​បាន​រក​ឃើញ​ថា ជន
រង​គ្រោះ​ដទៃ​ៗ​ទៀត​ជាប់​ក្នុង​រថយន្ត​បឺស ។ ហើយ​ដំបូង​គេ​​ក៏​គិត​ថា មាន​រថយន្ត​២​គ្រឿង​ទៀត​កប់​ក្នុងគំនរ​បាក់បែក​ដែរ តែ​អាជ្ញាធរ​បន្ទាប់​មក​អះអាងថា ដោយ​ពិនិត្យ​លើ​កាមេរ៉ា​ត្រួតពិនិត្យ​រថយន្ត​ទាំងនេះ​គេច​ផុត​ពី​គ្រោះថ្នាក់​ទាំង​ប្រផិតប្រផើយ ។

ពួកអ្នក​ជួយ​សង្គ្រោះ ​ក៏​តាម​រក​ដែរ តែ​​បណ្ដា​កម្មករ​ ឬ​អ្នកដំណើរ​ដែល​អាច​កប់​ក្នុង​គំនរ​បាក់បែក ។ ចំណែក​មូលហេតុ​នៃ​ការ​បាក់​អគារ​នេះ ​នៅ​មិន​ទាន់​ដឹង​នៅឡើយទេ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ