ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធាត់លើសទម្ងន់បង្កឱ្យមានជំងឺធ្ងន់ធ្ងរជាច្រើន !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ភាពធាត់ គឺជាបញ្ហាសុខភាពទូទៅមួយដែលត្រូវបានកំណត់ដោយមានភាគរយខ្ពស់នៃជាតិខ្លាញ់ក្នុងខ្លួន ។ សន្ទស្សន៍ម៉ាសរាងកាយ ឬ BMI ស្មើនឹង ៣០…

រាជធានីភ្នំពេញ ៖ ភាពធាត់ គឺជាបញ្ហាសុខភាពទូទៅមួយដែលត្រូវបានកំណត់ដោយមានភាគរយខ្ពស់នៃជាតិខ្លាញ់ក្នុងខ្លួន ។ សន្ទស្សន៍ម៉ាសរាងកាយ ឬ BMI ស្មើនឹង ៣០ ឬ ខ្ពស់ជាងនេះ ត្រូវបានគេចាត់ទុកថា ជាមនុស្សធាត់ ។

ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ភាពធាត់ជ្រុលបានក្លាយជាបញ្ហាសុខភាព ដ៏គួរឱ្យកត់សម្គាល់ ។ ការការពារភាពធាត់ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពល្អ ។ ភាពធាត់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងជំងឺរ៉ាំរ៉ៃជាច្រើន ដែលវាសុទ្ធតែជាជំងឺពិបាកព្យាបាល ។ ជំងឺទាំងអស់នោះ មានដូចជា ៖ ជំងឺទឹកនោមផ្អែមប្រភេទទី ២, សម្ពាធឈាមខ្ពស់, ជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺស្ទះទឹកប្រមាត់, បញ្ហាសុខភាពផ្លូវភេទ, ជំងឺខ្លាញ់រុំថ្លើម, ជំងឺរលាកសន្លាក់ និងស្ថានភាពសុខភាពផ្លូវចិត្ត ជាដើម ។

ដោយផ្តោតលើការការពារការធាត់ និងការផ្លាស់ប្តូររបៀបរស់នៅ វាអាចជួយឱ្យយើងចៀសឆ្ងាយពីជំងឺខាងលើនេះ ។ ដូច្នេះមនុស្សម្នាក់ៗត្រូវប្រយ័ត្នកុំឱ្យធាត់លើសទម្ងន់ ដើម្បីជួយដល់សុខភាពរបស់ខ្លួន ។ ការយល់ដឹងពីមូលហេតុដែននាំឱ្យធាត់លើសទម្ងន់ជារឿងសំខាន់ ។

សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីជំងឺធាត់ សូមកុំភ្លេចចូលរួមស្តាប់ការបកស្រាយរបស់វេជ្ជបណ្ឌិត​ សៀន​ ហុង​ថេង​ ទាំងអស់គ្នាដែលនឹងមានការផ្សាយផ្ទាល់លើហ្វេសប៊ុកផេក របស់កម្មវិធី ទៅពេទ្យ (TOVPET) នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ចាប់ពីម៉ោង ៦ ល្ងាចតទៅ ។ ការចូលរួមស្តាប់នឹងធ្វើឱ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីបញ្ហាជំងឺធាត់ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។