ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​​ម្នាក់​សម្រាល​កូនភ្លោះ​ដល់​​ទៅ​១០​នាក់ មានទាំងស្រី មានទាំង​ប្រុស​

1 ខែ មុន

នារី​អាហ្វ្រិកខាងត្បូង​ម្នាក់​ គឺ​លោកស្រី GOSIAME THUMARA SITHOLE បាន​សម្រាល​កូនភ្លោះ​ដល់​១០​នាក់ ក្នុង​នោះ​មានកូនប្រុស​៧​នាក់ ​និង​កូនស្រី​៣​នាក់ នៅ​ទីក្រុង​

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ នារី​អាហ្វ្រិកខាងត្បូង​ម្នាក់​ គឺ​លោកស្រី GOSIAME THUMARA SITHOLE កាលពី​យប់​ថ្ងៃ​ទី​៧ មិថុនា​បាន​សម្រាល​កូនភ្លោះ​ដល់​១០​នាក់ ក្នុង​នោះ​មានកូនប្រុស​៧​នាក់ ​និង​កូនស្រី​៣​នាក់ នៅ​ទីក្រុង​ប្រេតូ​រី​យ៉ា រដ្ឋធានី​អាហ្វ្រិក​ខាងត្បូង ។ នេះ​ជា​សេចក្ដីរាយការណ៍​របស់​កាសែត PRETORIA NEWS ដែល​បាន​ជួប​សម្ភាសន៍​ជាមួយ​ឪពុក និង​ម្ដាយ​របស់​គ្រូ​សារ​នោះ។

ប្ដី​ប្រពន្ធ​នោះ​មាន​ដើម​កំណើត​នៅ​ទីក្រុង EKURHULENI ភាគ​ខាងត្បូង​ក្រុង​ប្រេតូ​រី​យ៉ា ដោយ​ពួក​គេ​មានកូន​ភ្លោះ​២​នាក់​រួច​មក
ហើយ មាន​អាយុ​៦​ឆ្នាំ ។ ឪពុក​គ្រួសារ​នោះ ​លោក TEBOHO TSOTETSI​ និយាយ​ថា គាត់​រីករាយ ​ទោះជា​មានកូន​ភ្លោះ​១០​នាក់​ទៀត​ក្ដី។

កាសែត​នោះ​រាយការណ៍​នា​ថ្ងៃ​ទី​៩ មិថុនា​ថា ឪពុកម្ដាយ​កូនភ្លោះ​​ជា​ច្រើន​នោះ​បាន​អំពាវនាវ​រក​ជំនួយហិរញ្ញវត្ថុ ដើម្បី​អាច​ចិញ្ចឹម​កូនភ្លោះ​ទាំង​១០​នាក់ ។ ហើយ​ក្រុម​គ្រូពេទ្យ​ដំបូង​ប្រកាស​ថា ​ស្ត្រី​នោះ​សម្រាលកូន​៦​នាក់​មុន​ពេល​ប្រកាស​ពី​ការ​កើតកូន​ភ្លោះ
ដល់​១០​នាក់ ។

គួរ​បញ្ជាក់ថា កាលពីដើម​ខែឧសភា​នាង HALIMA CISSE នារី​អាយុ​២៥​ឆ្នាំ​ម្នាក់ ​មាន​ដើម​កំណើត​នៅក្រុង TOMBOUCTOU ប្រទេស​ម៉ា​លី ក៏​​ធ្លាប់​បង្កើត​កូនភ្លោះ​ចំនួន​​៩​នាក់​ផងដែរ ​ក្នុង​នោះ​មានកូន​ប្រុស​៤​នាក់ ​និង​ស្រី​៥​នាក់ ​នៅ​ទីក្រុង CASABLANCA ប្រទេស​ម៉ា​រ៉ុ​ក ដោយ​បំបែក​ឯតទគ្គ​កម្ម​ឈ្នះ​នារីអា​មេ​រិ​ក​ដែល​មានកូន​ភ្លោះ​៨​នាក់ កាលពី​ឆ្នាំ​២០០៩ ។ ហើយ​ពេល​នេះ​ ​គឺ​លោកស្រី GOSIAME THUMARA SITHOLE ដែល​ជា​អ្នកបំបែក​ឯតទគ្គ​កម្ម ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo