ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ឃាត់ខ្លួន​បុរស​ខ្មែរ-អ៊ិស្លា​ម​ម្នាក់​​​តាម​ដីកាដល់​ភ្នំពេញ​ ពី​បទ​លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បុរសជា​ជនជាតិ​ខ្មែរ-អ៊ិ​ស្លា​ម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន

រាជធានី​ភ្នំពេញ ​៖ ​បុរសជា​ជនជាតិ​ខ្មែរ-អ៊ិ​ស្លា​ម​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំងស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឃាត់ខ្លួន តាម​ដិ​ការ​បង្គាប់​អោយ​ចាប់ខ្លួន របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ពី​បទ លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ​តាម​ដី​កាបង្គាប់​ខាងលើ​​នេះ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​​៩ ​ខែមិថុនា​ ឆ្នាំ​២០២១ នៅ​ចំនុច​ផ្លូវជាតិ​លេខ​បេតុង​ភូមិ ៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​ ដោយ​មានការ​សហ​ការពី​នគរ​បាល​​ខណ្ឌ​ឬ​ស្សី​កែវ ​ផង​ដែរ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​ឈ្មោះ ឯ​ល រ៉​សាត ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ-​អ៊ិ​ស្លា​ម មុខ​របរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​២៣​ ផ្លូវ​បេតុង ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

តាម​នគរបាល​ខណ្ឌឬ​ស្សី​កែវ​បានអោយ​ដឹង​ថា ការ​ចាប់ខ្លួន​គឺ​អនុវត្តន៍​តាម​ដីកា​បង្កា​ប់​ឲ្យ​ចាប់ខ្លួន​លេខ​១២០/២១ របស់​ចៅក្រម​ស៊ើបសួរ​លោក ថា​ន់ ឡេ​ង​ ចុះ​ថ្ងៃ​ទី​២ ​ខែមិថុនា ឆ្នាំ​២០២១ ពី​បទ លួច​លក់​អចលនវត្ថុ​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ក្រោម ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​អំឡុង​ខែកុម្ភ​: ឆ្នាំ​២០២០​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា កាល​ដើម​ឡើយ ជន​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ស្នាក់​នៅ​ខេត្តកំពង់ឆ្នាំង ហើយ​បាន​ប្រព្រឹត្ត​បទល្មើស​លួច​លក់​អចលនវត្ថុ​អ្នក​ដ៍ទៃ​រួច​ក៏បាន​គេចខ្លួន ។ ​លុះ​ក្រោយមក ត្រូវ​បាន​ម្ចាស់​គេ​ដាក់​ពាក្យបណ្តឹង ទៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង ហើយ ត្រូវ​បាន​តុលាការ​ចេញ​ដីកាបង្គាប់​អោយ​ចាប់ខ្លួន និង​បាន​បញ្ជា​ដល់​កងកម្លាំង​សា​ធារ​ណៈអោយ​ស្រាវជ្រាវ​ចាប់​និង​នាំ​ខ្លួន ឈ្មោះ​ឯ​ល រ៉​សាត​ មក​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ដើម្បី ចាត់ការ​តាម​ច្បាប់ ។​ ដោយ​មានការ​ស្រាវជ្រាវ​ពី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តកំពង់ឆ្នាំង​ ទើប​លោក​វ​រៈសេនីយ៍​ឯក ឌុ​ច ចំរើន​ ជា​នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​សហការ​អនុវត្តន៍​ដីកា​បង្គាប់​អោយ​ចាប់​ខ្ល​ន​តែ​ម្តង​។

​ជន​ដែល​ត្រូវ​ចាប់ខ្លួន ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ