ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​វៀតណាម​ម្នាក់​និយាយ​ថា រស់នៅ​ស្រុក​ខ្មែរ​យូរហើយ បើ​ខុសច្បាប់ ម៉េចកាលពី​ជាង​២០​ឆ្នាំ​មុន ​មិន​ដេញ?

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ២០២១ ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ព្នៅ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ មិថុនា ២០២១ ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​ម្ចាស់​កំពុង​តែ​រុះរើ​បណ្តើរ​ៗ​ហើយ ចំណែក​មួយ​ចំនួន​ទៀត​ក៏បាន​ត្រៀមខ្លួន ដោយ​ចាប់​ត្រី​យក​ទៅ​លក់ និង​រក​ផ្ទះ​ជួលរួច​ដែរ​ ប៉ុន្តែគេសង្កេតឃើញថា ​ការរុះរើ​នោះ គឺ​មាន​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ហើយ​មួយ​ចំនួន​ធំ​ទៀត ពុំ​ទាន់​រុះរើ​ទៅ​តាម​ការ​ជូនដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ឡើយ ។ រីឯ​ការ​រុះរើ​ផ្ទះ​បណ្តែត​ទឹក​ទៀត​សោត ក៏​បាន​មក​សង់​ថ្មី​ទៀត ​នៅ​តាម​ច្រាំង​ទន្លេ​ ទៅវិញ «ម្ចាស់​ផ្ទះបណ្តែតទឹក និង​បែ​ចិញ្ចឹម​ត្រីលើ​ផ្ទៃ​ទឹក​នៅ​ព្រែក​ព្នៅ​កំពុងរុះរើ​បណ្តើរ​ៗ​ ហើយ​មក​ធ្វើ​តាម​មាត់ច្រាំង​វិញ»

កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២១ បើ​តាម​ការ​ផ្តល់​បទ​សម្ភាសន៍ ជាមួយ​អ្នក​សារព័ត៌មាន​ក្នុងស្រុក ជនជាតិ​វៀតណាម​ម្នាក់​និយាយ​ថា រស់នៅ​ស្រុក​ខ្មែរ​យូរហើយ ហើយ​ថា បើ​ដឹង​ថា រស់នៅ​ខុសច្បាប់ ចុះ​កាលពី​២០​ឆ្នាំ​មុន ម៉េច​មិន​ដេញ ? មក​ដេញ​អី​ពេល​នេះ ។ សូមទស្សនាវីដែអូឃ្លីបដើមទាំងស្រុង មានដូចខាងក្រោម ៖

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ចុះហត្ថលេខា​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី​មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់ ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឲ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ។

សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​មុខ ដើម្បី​រក្សា​បរិស្ថាន ជីវៈចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជ ធានី​ភ្នំពេញ តម្រូវ​ឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈ ពេល​០១ (​មួយ​) ស​ប្ដា​ហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ ។ ផុត​រយៈពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់​វិធាន ការ​រដ្ឋបាល​ដោយ​ពុំ​ទទួល ខុស​ត្រូវ​រាល់​ការ​ខូចខាត ឬ​ការ​បាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករណី​រឹងរូស អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​ផ្លូវ ច្បាប់​។​ទន្ទឹម​នឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ