ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ផ្តើម​ប្រមូល​ផល​ផ្លែ​សាវម៉ាវ​ជាង​៧០០​ដើម​របស់​អតីត​​ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បច្ចុប្បន្នគាត់​បាន​ប្រកប​របរដាំ​ដំណាំ​សាវម៉ាវ​ជាង​៧០០​ដើម នៅ​លើ​ផ្ទៃដី​ជាង​៣​ហិ​កតា ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ត្រូវ​បាន​គេ​ស្គាល់​ថា ជា​អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បច្ចុប្បន្នគាត់​បាន​ប្រកប​របរដាំ​ដំណាំ​សាវម៉ាវ​ជាង​៧០០​ដើម នៅ​លើ​ផ្ទៃដី​ជាង​៣​ហិ​កតា ស្ថិត​នៅ​ជាប់​នឹង​ផ្លូវ​ក្រាល​កៅស៊ូ ក្នុងភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ដំណាំ​សាវម៉ាវចាប់ផ្តើម​ទទួល​បាន​ផល​ផ្លែ អាច​បេះ​លក់​ឱ្យ​ភ្ញៀវ​ទិញ​យក​ទៅ​ទទួលទាន​បាន​ ។ ក្រោយ​​ពេលលោក​ចូល​និវត្តន៍ កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ម្ចាស់​ចំការ​ខាងលើ មាន​ពេលទំនេរ​ច្រើន​ក្នុង​ការ​មើលថែ​ទាំ ដំណាំ​ដាំ​ដុះ​របស់​ខ្លួន ហើយ​ក៏​បាន​ជួល​មេការ និង​កម្មករ ឱ្យ​ដាំ​ដំណាំ​ផ្សេង​ៗ ជា​ច្រើន​មុខ​បន្ថែម​ទៀត ដូច​ជា ដើម​ទុ​រ៉េ​ន ដើម​មង្ឃុត ម៉ាក់​ប្រា​ង តា​ង៉ែ​ន ហៅ​មៀន​ប៉ៃ​លិន​ជាដើម ។

បើ​តាម​ការ​រៀបរាប់​ពី​មេការ​ម្នាក់ ឈ្មោះ កែម ពៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​រោងចក្រ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ប្រាប់​ភ្នាក់ងារ​យើង​ឱ្យ​ដឹង​ កាលពី​រសៀល​ថ្ងៃ​ទី​៩ ​មិថុនា ឆ្នាំ​២០២១​នេះ​ថា ​ម្ចាស់​ចំការ​ខាងលើ មាន​ឈ្មោះ សេង រ៉​ន អាយុ​ជាង​៦០​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន ហើយ​បាន​ដាំ​ដំណាំ​សាវម៉ាវ​ជាង​៧០០​ដើម រហូត​មក​ដល់​ពេល​នេះ គាត់​ចាប់ផ្តើម​ប្រមូល​ផល​ជា​បណ្តើរ​ៗ ហើយ គឺ​បេះ​លក់​ឱ្យ​ភ្ញៀវ ដែល​ធ្វើ​ដំណើរ​ចេញចូល​ទៅ​លេង​រមណីយដ្ឋាន​ចំការ​ខ្នុរ និង​រមណីយដ្ឋាន​ផ្សេង​ៗ ទៀត ដោយ​តម្លៃ​ទីផ្សារ​ផ្លែ​សាវម៉ាវ​ពេល​នេះ ម្ចាស់​លក់​ក្នុង​១​គីឡូក្រាម ត្រឹមតែ​៦០០០​រៀល​ប៉ុណ្ណោះ ។

គាត់​បន្ត​ទៀត​ថា ក្រៅពី​ដំណាំ​សាវម៉ាវ ម្ចាស់​ចំការ ក៏​បា​ន​ដាំ ដំណាំ​តា​ង៉ែ​ន​ជាង​២០០​ដើម​, ម៉ាក់​ប្រា​ង​ជាង​១០០​ដើម​, មង្ឃុត​ជាង​១០០​ដើម​, ដាំ​ដើម​ទុរេន​មួយ​ចំនួន ក៏​មាន​ដំណាំ​ចេកណាំវ៉ា ស្វាយកែវ​រមៀត ព្រមទាំង​ក្រូចឆ្មា​ផង​ដែរ ។ មេការ​ដែល​ធ្វើការ​ក្នុង​ចំការ​ខាងលើ បាន​បន្ថែម​ទៀត​ថា ដំណាំ​សាវម៉ាវ មិន​មានការ​បញ្ជា​ឱ្យ ផ្លែ​ដូច​ជា​ដំណាំ​តា​ង៉ែ​ន​នោះ​ទេ គឺ​ផ្លែ​តាម​របៀប​ធម្មជាតិ គ្រាន់តែ​ពេល​ចាប់ផ្តើម​ចេញ​ផ្កា​ក្តិ​ប ដំណាំ​ប្រភេទ​នេះ ទាមទារ​ឱ្យ​ស្រោច​ទឹកជា​ញឹកញាប់ ១​ទៅ​២​ថ្ងៃ ម្តង ។ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​ជ្រុះ​ក្តិ​ប ឬ​ពេល​ផ្លែ​ធំ អាច​នឹង​ប្រេះ​បែក ខូចខាត​ថែម​ទៀត​ផង ។ ការ​ដាំ​សាវម៉ាវ​មិន​មិន​លំបាក​ប៉ុន្មាន​ទេ តែ​ម្ចាស់​ចំការ​ជួល​កម្មករ​ឱ្យ​ជម្រះ​ស្មៅ បាញ់ថ្នាំ​កំចាត់​សត្វល្អិត និង​សម្លាប់​ដង្កូវ​តែ​ម្តង​គត់ គឺ​ពេល​ដំណាំ​នេះ​ចាប់ផ្តើម​ផ្កា លុះ​ក្រោយមក គេ​ស្រោច​ទឹក​រហូត​ដល់​ផ្លែ​វា​ទុំ ទើប​ប្រមូល​ផល​លក់​ជា​បណ្តើរ​ៗ រហូត​ដល់​អស់ ។

គាត់​បញ្ជាក់​ថា សាវម៉ាវ​នេះ ម្ចាស់​នាំ​ពូជ​ចូល​មក​ពី​ប្រទេស​ថៃ ដែល​មាន ឈ្មោះ «​រុង​រៀន​» ជា​ច្រ​ភេទ​សាវម៉ាវ​កំប៉ុង ដែល​គេ​អាច​ទិញ​យក​ទៅ​ធ្វើ​ផ្លែ​ឈើ​កំប៉ុង សម្រាប់​រក្សា​ទុក​បាន​យូរ លក់​ចេញ​ទៅ​ក្រៅប្រទេស​ថែម​ទៀត​ផង ។ តែ​នៅ​ឆ្នាំ​២០២១​នេះ ដោយសារ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩ ធ្វើ​ឱ្យ​ភ្ញៀវ​មានការ​ថយ​ចុះ អត់​សូវ​មាន​អ្នក​ចូល​ទៅ​ទិញ​ច្រើន​ដូច​កាលពី​ឆ្នាំ​មុន​ៗ នោះ​ទេ ដោយ​បច្ចុប្បន្ន​ក្នុង​១​ថ្ងៃ អាច​បេះ​លក់ បាន​ត្រឹម​៥០​ទៅ​៦០​គីឡូ​ក្រាម​ប៉ុណ្ណោះ ៕ ​

អត្ថបទសរសេរ ដោយ