ចិនរៀបចំខ្លួនចាក់វ៉ាក់សាំងកូវីដ១៩ ឲ្យកុមារដែលមានអាយុចាប់ពី៣ឆ្នាំទៅហើយ
អ្នកនាំពាក្សរបស់ក្រុមហ៊ុនSINOVACចិន ដែលជាអ្នកផលិតវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំង៣ ដែលសម្រាប់ពេលនេះទទួលការអនុញ្ញាតឲ្យប្រើ
អ្នកនាំពាក្សរបស់ក្រុមហ៊ុនSINOVACចិន ដែលជាអ្នកផលិតវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំង៣ ដែលសម្រាប់ពេលនេះទទួលការអនុញ្ញាតឲ្យប្រើ
ប្រទេសចិន ៖ អ្នកនាំពាក្សរបស់ក្រុមហ៊ុនSINOVACចិន ដែលជាអ្នកផលិតវ៉ាក់សាំងមួយ ក្នុងចំណោមវ៉ាក់សាំង៣ ដែលសម្រាប់ពេលនេះទទួលការអនុញ្ញាតឲ្យប្រើ អះអាងកាលពីថ្ងៃទី៨មិថុនាថា វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩របស់ខ្លួន នឹងអាចចែកចាយសម្រាប់ចាក់ឲ្យកុមារ។
ក្រុមហ៊ុននោះប្រកាសថា ចិនរៀបចំខ្លួន ចាក់វ៉ាក់សាំងដល់កុមារ មានអាយុចាប់ពី៣ឆ្នាំឡើងទៅ។ បែបនោះនឹងធ្វើឲ្យចិនក្លាយជាប្រទេសដំបូងគេ លើពិភពលោកដែលចាក់វ៉ាក់សាំងដល់កុមារមានវ័យទាបបំផុត។
ចិនដែលវីរុសកូវីដ-១៩លេចដំបូងគេ កាលពីដំណាច់ឆ្នាំ២០១៩នោះ បានចាក់វ៉ាក់សាំង ឲ្យប្រជាជនខ្លួនបានជិត៨០០លានដូសរួចហើយមកទល់ពេលនេះ ដែលចាក់ឲ្យតែមនុស្សពេញវ័យ មានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ ក្រុងប៉េកាំងដែលទប់ទល់បានស្ទើរទាំងស្រុង ចំពោះការឆ្លងរាលដាលនៃវីរុសនោះ ក្នុងទឹកដីខ្លួន ចាប់តាំងពីខែឧសភាឆ្នាំ២០២០មក សង្ឃឹមចាក់វ៉ាក់សាំងឲ្យប្រជាជនខ្លួនបាន៧០% រហូតដល់ដំណាច់ឆ្នាំនេះ ពោលប្រមាណជា១ពាន់លាននាក់។
ក្នុងន័យនេះអ្នកនាំពាក្យម្នាក់របស់SINOVACគូសបញ្ជាក់ប្រាប់AFPថា វ៉ាក់សាំងឈ្មោះCORONAVACរបស់ខ្លួនដែលត្រូវចាក់២ដូស នឹងអាចចាក់ដល់កុមារ។ វ៉ាក់សាំងរបស់SINOVACរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រូវបានអនុម័ត សម្រាប់ចាក់ឲ្យកុមារមានអាយុពី៣ទៅ១៧ឆ្នាំ។ អ្នកនាំពាក្យរូបនោះមិនបានបញ្ជាក់ថា តើពេលណាដូសដំបូងៗត្រូវចាក់ឲ្យកុមារឡើយ ដោយថាកាលបរិច្ឆេទគឺស្ថិតក្នុងដៃក្រសួងសុខាភិបាលជាអ្នកសម្រេច។
ក្រុមហ៊ុនSINOVACបានបង្ហើយការសាកល្បងគ្លីនិក ចំពោះបណ្ដាកុមារនិងក្មេងជំទង់ ដោយលទ្ធផលត្រូវចេញផ្សាយតាមទស្សនាវដ្ដីអង់គ្លេសTHE LANCET។
ក្រៅពីវ៉ាក់សាំងSINOVACចិននាពេលនេះបានដាក់ឲ្យប្រើលើមនុស្សពេញវ័យ នូវវ៉ាក់សាំងSINOPHARMនិងវ៉ាក់សាំងCANSINO BIOLOGICSដែលចាក់តែ១ដូស។ វ៉ាក់សាំងទាំងនោះក៏គ្រោងផលដែរធ្វើការសាកល្ប្ងគ្លីនិក លើកុមារ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ