ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស្ប៉ា​ញ​បន្ត​រក​ឃើញ​កីឡាករ​ឆ្លង​កូ​វី​ដ​១៩ មុន​ការ​ប្រកួត Euro 2020 ចូល​មក​ដល់

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ បន្ទាប់​ពី Diego Llorente ក្លាយជា​កីឡាករ​ទី​២ ធ្វើ

អេ​ស្ប៉ា​ញ ៖ ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​មួយ បន្ទាប់​ពី Diego Llorente ក្លាយជា​កីឡាករ​ទី​២ ធ្វើតេស្ត​ចេញ​លទ្ធផល​វិជ្ជមាន​កូ​វី​ដ​១៩​។ ដែល​កត្តា​នេះ បាន​ប៉ះពាល់​ដល់​សកម្មភាព​ក្រុម​ទាំងមូល ក្នុង​ការ​ប្រកួត Euro 2020​។

ប្រធាន​ក្រុម Sergio Busquets គឺជា​កីឡាករ​ទី​១ ដែល​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​អេ​ស្ប៉ា​ញ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​។ ដោយ​បង្ខំ​ឱ្យ​រាល់​ការ​ហ្វឹកហាត់​ជា​ក្រុម​ទាំងមូល​ត្រូវ​បាន​ផ្អាក​។ ហើយ​២​ថ្ងៃ​បន្ទាប់ ខ្សែការពារ​កណ្តាល Diego Llorente របស់​ក្រុម Leeds United ក៏​ត្រូវ​បាន​ប្រកាស​ថា «​វិជ្ជមាន​» ផង​ដែរ​។

លទ្ធផល​វិជ្ជមាន​របស់ Diego Llorente ត្រូវ​បាន​ផ្សាយ​ជា​សាធារណៈ បន្ទាប់​ពី​ក្រុម​ឈុត​យុវជន U-21 អេ​ស្ប៉ា​ញ​យកឈ្នះ​លើ​លី​ទុ​យ​អា​នី ដោយ​លទ្ធផល ៤-០ កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា នៅ​ក្នុង​ទីក្រុង​ម៉ា​ឌ្រី​ដ​។

សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​បញ្ជាក់​ថា ក្រៅពី Diego Llorente គ្មាន​កីឡាករ​ផ្សេង​ទៀត ត្រូវ​បាន​ធ្វើតេស្ត​វិជ្ជមាន​នោះ​ទេ​។ ក្រោយ​ការ​តេស្ត​ដែល​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា កន្លង​ទៅ​។ ប៉ុន្តែ​សកម្មភាព​ហ្វឹកហាត់​ក្រុម​ទាំងមូល​ត្រូវ​ផ្អាក ហើយ​សមាជិក​ទាំង​២៤​នាក់​ក្នុង​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​លោក Luis Enrique កំពុង​ត្រៀមលក្ខណៈ​រៀង​ៗ​ខ្លួន សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ទល់​នឹង​ស៊ុ​យ​អែ​ត ដែល​ជា​ជំនួប​បើក​ឆាក​ក្នុង​ពូ​ល E ព្រឹត្តិការណ៍ Euro 2020​។

លោក Luis Enrique បាន​សម្រេច​កោះហៅ​កីឡាករ Alvaro Fernandez, Oscar Mingueza, Marc Cucurella, Bryan Gil, Juan Miranda, Gonzalo Villar, Alejandro Pozo, Brahim Diaz, Martin Zubimendi, Yeremy Pino, Javi Puado, Kepa Arrizabalaga, Raul Albiol, Rodrigo Moreno, Pablo Fornals, Carlos Soler និង Brais Mendez ចូល​ជំរំ​ហ្វឹកហាត់ ក្នុង​នាម​ជា​កីឡាករ​បម្រុង ដែល​អាច​ជ្រើសរើស​សម្រាប់​ការ​ប្រកួត Euro 2020​។

សូម​បញ្ជាក់​ថា ក្រុម​ជ្រើស​ជាតិ​អេ​ស្ប៉ា​ញ​ដែល​ស្ថិត​ក្នុង​ពូ​ល E នឹង​ត្រូវ​ប្រឈម​មុខជា​មួយ ស៊ុ​យ​អែ​ត ប៉ូ​ឡូញ និង ស្លូ​វ៉ា​គី​៕ (​ដកស្រង់​ចេញពី Sky Sports)

លោក Luis Enrique
ប្រធាន​ក្រុម Sergio Busquets
កីឡាករ Diego Llorente

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ