ហ៊ានមែន! គ្រាន់តែជាជំនួយការចៅក្រមសោះ ដើរបោកពលរដ្ឋយកលុយខ្ទង់ពាន់ដុល្លារ
- បន្ទាយមានជ័យ
កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលធ្វើការជាជំនួយការចៅក្រម
កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលធ្វើការជាជំនួយការចៅក្រម
រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលធ្វើការជាជំនួយការចៅក្រម ឈ្មោះ នី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាប់ពាក់ព័ន្ធនឹងករណីឆបោក ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ។
បើតាមលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០៣នាក់ គឺ ៖ ១-ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំ ២-ឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ និង៣-ឈ្មោះ សួន ស៊ីម៉ាប់ អាយុ៤១ឆ្នាំ នៅក្រុងប៉ោយប៉ែត បានប្តឹងចោទប្រកាន់ឈ្មោះនី ឆេងឡេង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់-.ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពីបទរំលោ.ភលើសេចក្តីទុកចិត្ត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពីឯកឧត្តម កើត សុវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីឃាត់ខ្លួនជនសង្ស័យឈ្មោះ នី ឆេងឡេង នេះ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ នី ឆេងឡេង បានឆ្លើយសារភាពថា កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ ហើយចាប់តាំងពីពេលនោះមក រហូតដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ រូបគេបានបោកប្រាក់អ្នករស់នៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់ ដោយរូបគេអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម អាំង ចិន្ដា ។
ជនសង្ស័យខាងលើឆ្លើយបន្តថា ពេលនោះមានមនុស្សជាច្រើននាក់ជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន២,៨០០ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើស្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ រូបគេយកប្រាក់១,៣០០ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដីប្រពន្ធ រូបគេយកប្រាក់បានចំនួន១,២៥០ដុល្លារ ។ ជនសង្ស័យរូបនេះ បានបញ្ជាក់ទៀតថា ការរត់ការនេះ មិនបានលទ្ធផលអ្វីទាំងអស់ ពីព្រោះរូបគេបានប្រាក់ទាំងនោះមកទុកខ្លួនឯងទាំងអស់។
លោកវរសេនីយ៍ឯកម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា ដោយផ្អែកតាមការបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះនី ឆេងឡេង ហើយនោះ កម្លាំងជំនាញព្រហ្មទណ្ឌកងរាជងាវុធហត្ថខេត្ត ក៏បានបញ្ជូនខ្លួនជនសង្ស័យរូបនេះទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ