ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កក្រើក​ពិភពលោក​! អ្នក​ម្តាយ​អាហ្វ្រិក​ខាងត្បូង​១រូប​ ផ្តល់​កំណើត​កូនភ្លោះ​​​រហូតដល់​​១០​នាក់

2 ឆ្នាំ មុន

អាហ្វ្រិក​ខាងត្បូង ៖ អ្នក​មា្ត​យ​អាយុ​៣៧​ឆ្នាំ​ម្នាក់ នៅ​អាហ្វ្រិក​ខាងត្បូង បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក ក្រោយ​ផ្តល់​កំណើត​​កូនភ្លោះ​​

អាហ្វ្រិក​ខាងត្បូង ៖ អ្នក​មា្ត​យ​អាយុ​៣៧​ឆ្នាំ​ម្នាក់ នៅ​អាហ្វ្រិក​ខាងត្បូង បាន​ធ្វើ​ឱ្យ​កក្រើក​ពិភពលោក ក្រោយ​ផ្តល់​កំណើត​​កូនភ្លោះ​​រហូត​ដល់​១០​នាក់​ក្នុង​ពេល​តែ​មួយ​។ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ត្រៀមខ្លួន​ក្លាយជា​ម្ចាស់​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Record ថ្មី​។ គួររំលឹកថា កក្រើក​ពិភពលោក​! អ្នក​ម្តាយ​ជនជាតិ​ម៉ា​លី​ម្នាក់ ផ្តល់​កំណើត​កូនភ្លោះ​៩​នាក់

អ្នក​ម្តាយ Gosiame Thamara Sithole គឺជា​អ្នកស្រុក Tembisa ក្នុង​ទីក្រុង Johannesburg បាន​ផ្តល់​កំណើត​ដល់​កូនប្រុស​៧​នាក់ និង​កូនស្រី​៣​នាក់ ដោយ​សុវត្ថិភាព ក្រោយ​ការ​វះកាត់​នៅ​ឯ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង Pretoria ។

បើ​តាម​សម្តី​របស់​លោក Teboho Tsotetsi ដែល​ត្រូវជា​ប្តី​បាន​ប្រាប់ Pretoria News ថា លទ្ធផល​ស្កេ​ន​បំ​បូ​ង​បាន​បង្ហាញ​ថា មាន​តែ​​កូនភ្លោះ​ចំនួន​៨​ប៉ុណ្ណោះ នៅ​ក្នុង​ស្បូន​។ ប៉ុន្តែ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ការ​វះកាត់ គឺ​មាន​​កូនភ្លោះ​​រហូត​ដល់​១០​នាក់​។

បុរស​ដដែល​បាន​បន្ថែម​ទៀត​ថា មុន​ផ្តល់​កំណើត​ដល់​កូន​១០​នាក់​ដ៏​ភ្ញាក់ផ្អើល​នេះ ប្រពន្ធ​របស់​គាត់​ក៏​ធ្លាប់​សម្រាល​បានកូន​ភ្លោះ​ផង​ដែរ​។ ដែល​មក​ដល់​ពេល​នេះ ពួក​គេ​មាន​អាយុ​៦​ឆ្នាំ​ហើយ​។

ដោយឡែក Guinness World Records បាន​ប្រាប់ BBC ថា ខ្លួន​កំពុង​ពិនិត្យ​ដោយ​ហ្មត់ចត់​លើ​ករណី​របស់​លោកស្រី Sithole ។

សូម​រំលឹក​ថា កំណត់​ត្រា​ពិភពលោក​ក្នុង​សៀវភៅ Guinness World Record ក្នុង​នាម​ជា​អ្នក​ម្តាយ​ដែល​ផ្តល់​កំណើត​កូនភ្លោះ​ច្រើន​បំផុត​លើ​លោក​ ដោយ​លោកស្រី Nadya Suleman ជនជាតិ​អា​មេ​រិ​ក ដែល​បាន​ផ្តល់​កំណើត​កូនភ្លោះ​៨​នាក់ (Octuplets) កាលពី​ឆ្នាំ​២០០៩​។

ប៉ុន្តែ​កាលពី​ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ អ្នក​មា្ត​យ Halima Cisse ជនជាតិ​ម៉ា​លី​អាយុ​២៥​ឆ្នាំ បាន​ផ្តល់​កំណើត​ដល់​កូនភ្លោះ​ចំនួន​៩​នាក់ (Nonuplets) ដោយ​សុវត្ថិភាព​នៅ​មន្ទី​ពេទ្យ​មួយ​ក្នុង​ប្រទេស​ម៉ា​រ៉ុ​ក​។ តែ​ពុំ​ទាន់​បាន​ប្រកាស​ចូល​ក្នុង​សៀវភៅ Guinness World Record ក្នុង​ការ​បំបែក​កំណត់​ត្រា​លោកស្រី Nadya Suleman នៅឡើយ​ទេ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ