ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហា​និ​ភ័យ​ណាស់ ! អាជ្ញាធរបិទ​ខ្ទប់​តំបន់​ជុំវិញ​រោងចក្រ​QMI មិន​ចំ​គោលដៅ​ និង​អោយ​បន្ត​លក់ដូរ​នៅ​មុខ​រោងចក្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បិទ​ខ្ទប់​តំបន់​ជុំវិញ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ត្រូវ​បាន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​មានការ​រិះគន់ និង​បាន​ចាត់​ទុក​ថា ការ​បិទ​ខ្ទប់​នេះ​មិន​ចំ​គោលដៅ…

រាជធានី​ភ្នំពេញ ៖ ការ​បិទ​ខ្ទប់​តំបន់​ជុំវិញ រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ត្រូវ​បាន​ប្រជាពលរដ្ឋ​ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​មានការ​រិះគន់ និង​បាន​ចាត់​ទុក​ថា ការ​បិទ​ខ្ទប់​នេះ​មិន​ចំ​គោលដៅ គឺ​បិទ តែ​ផ្នែក ខ្លះ និង​ផ្នែក​មួយ​ចំនួន​ទៀត ដែល​ជា​កន្លែង​កម្មករ​ស្នាក់​នៅ​មាន​វិជ្ជមាន​ជា​ច្រើន​នាក់ មិន​បាន​បិទ​ខ្ទប់​នោះ​ទេ ។

ម្យ៉ាងទៀត នៅ​មុខ​រោងចក្រ​ដែល​ជា​ផ្សារ​លក់ដូរ​នៅ​តាម​ដងផ្លូវ នៅ​ទីប្រជុំជន ដែល​កម្មករ​កម្ម​ការី​នី​ប្រជ្រៀត​គ្នា​ទិញ​មិន​ត្រូវ​បាន​បិទ និង​នៅ​បន្ត​លក់ដូរ​ទៀត ។ ការ​បិទ​ខ្ទប់​មិន​ចំ​គោលដៅ​ត្រូវ​បាន​មហាជន​មើលឃើញ​ថា ការ​បិទ​ខ្ទប់​នេះ​គ្មាន​ប្រយោជន៍​ហើយ​វា​ក៏​អាច​បង្ក​អោយ​កើត​មាន​ហានិភ័យ​យ៉ាង​ខ្លាំង​ផង​ដែរ ។

ទោះបីជា​យ៉ាងណា​នៅ​ខណៈ​ពេល​ដែល​អាជ្ញាធរ​បាន​ដឹក​រនាំង ទៅ​បិទ​ខ្ទប់​នៅ​តំបន់​មួយ​ចំនួន​ជុំវិញ​រោងចក្រ QMI នោះ កម្មករ​កម្ម​ការី​នី ដែល​ធ្វើការ​នៅ​រោងចក្រ​ខាងលើ និង​មួយ​ចំនួន​ទៀត ដែល ធ្វើការ​នៅ​កន្លែង​ផ្សេង​ក៏​បាន​នាំ​គ្នា​រត់​ចេញ​ទៅ​ស្នាក់​នៅ​ខាងក្រៅ មិន​តិច​ជាង​ពាក់កណ្តាល​នោះ​ទេ ។

រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ជា​រោងចក្រ​កាត់ដេរ​សំលៀក​បំពាក់​ដ៏​ធំ​មួយ ស្ថិត​នៅ​ទីប្រជុំជន និង​ផ្សារ​ក្នុងភូមិ ត្រពាំង​ពោធិ៍​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​មាន​កម្មករ​កម្ម​ការី​នី ប្រមាណ​៤​ពាន់​នាក់ ។

បន្ទាប់​ពី​កម្មករ​កម្ម​ការី​នី​បាន​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩ ជា​បន្តបន្ទាប់ រហូត​ដល់​ចំនួន​៣០២​នាក់ តាំងពី​ថ្ងៃ​ទី​០៤ ខែឧសភា និង​ថ្ងៃ​ទី​០៦ ខែ មិថុនា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កំណត់​ជា «​តំបន់​លឿងទុំ​»​និង​បាន​បិទ​ខ្ទប់​តំបន់​មួយ​ចំនួន​នៅ​ជុំវិញ​រោងចក្រ ។

តាម​សេចក្តី សម្រេច​ត្រូវ​បាន​កំណត់​ផ្នែក​ខ្លះ​នៃ​ភូមិ​ចោម​ចៅ​៣ នៃ​សង្កាត់​ចោម​ចៅ​ទី​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ត្រពាំង​ពោធិ៍ ផ្នែក​ខ្លះ នៃ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ និង​ផ្នែក​ខ្លះ​នៃ​ភូមិ​ជម្ពូ​វ័ន​២ នៃ​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​«​តំបន់​លឿងទុំ​» សម្រាប់​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២១ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

បន្ទាប់​ពី​មាន​សេចក្តីសម្រេច​អាជ្ញាធរ ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់ ចោម​ចៅ​៣ ព្រមទាំង​ប្រធាន​ភូមិ និង​ប្រជា​ការពារ​ក៏​បាន​ដឹក​រនាំង​ដែក ទៅ​ធ្វើការ​បិទ​ខ្ទប់ កាល​រសៀល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ ២០២១ ។ ខណៈនោះ​កម្មករ កម្ម​ការី​នី មានការ​ព្រួយបារម្ភ ពី​ជីវភាព និង​ខ្លះ​ខ្លាច មិន​អាច​ចេញ​ទៅ​ធ្វើការ​ក៏​បាន​នាំ​គ្នា​រត់​ចេញ ជា​បន្តបន្ទាប់ ។

អ្វី​ដែល​គួរ​អោយ​កត់សំគាល់​នោះ នៅ​ក្នុង​ការ​បិទ​ខ្ទប់ មិន​អនុវត្ត អោយ​បាន​ត្រឹមត្រូវ​បាន​សេចក្តី សម្រេច​នោះ​ទេ និង​ម្យ៉ាងទៀត ការ​បិទ​ខ្ទប់​មិន​បាន​ចំ​គោលដៅ​ដែល​ជា​ចំណុច​កម្មករ​ផ្ទុះ​វិជ្ជមាន​នោះ​ដែរ ។

តាម​ព័ត៌មាន​ថា ក្នុង​ការ​បិទ​ខ្ទប់​បាន​ធ្វើ​ឡើង​នៅ​ចំណុច​មួយ​ផ្នែក ខាងជើង​ទីតាំង​រោងចក្រ ដែល​ស្ថិត​នៅ ក្នុងភូមិ​ត្រពាំង​ពោធិ៍ ។ ចំណែក​ផ្នែក​ខាងលិច​ជាប់​រោងចក្រ​ត្រង់​ច្រកចេញ​ផ្លូវ​ក្រោយ ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២​មិន បាន​បិទ ទៅ​តាម​សេចក្តីសម្រេច​ដែល​កំណត់​ភូមិ​នោះ ជា​តំបន់​លឿងទុំ​ឡើយ ។ រីឯ​ខាងត្បូង​រោងចក្រ ដែល​មួយ​ចំណែក​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ និង​មួយ​ចំណែក​ទៀត ស្ថិត​នៅ ភូមិ ព្រៃ​ព្រីង​ខាងជើង​២ ដែល​ចំណុច​នេះ ប្រធាន​ភូមិ​អះអាង​ថា ជា​ចំណុច​ផ្ទុះ​វិជ្ជមាន​កូ​វី​ដ​ច្រើន ដែល​កន្លែង​មួយ​មាន​ចំនួន​១៧​នាក់ ហើយ ភូមិ​ក៏​បាន​គូស​ប្លង់​ប្រាប់​ថ្នាក់លើ​ដែរ តែ​ថ្នាក់លើ​គាត់​ធំ​មិន​ធ្វើ​តាម​មិនដឹង​ធ្វើ​ម៉េច ។

ដោយឡែក​ទៀត​មួយ​ផ្នែក ស្ថិត​នៅ​ខាងកើត​មុខ​រោងចក្រ​ដែល​ផ្លូវ​ទី​១ មិន​បាន​បិទ​នោះ​ទេ , ផ្លូវ​ទី​២ និង​ទី​៣ បាន​បិទ​ដោយ​អន្លើរ​ៗ តែ​មួយ​ផ្នែក​ចេញ​មក​ផ្លូវ​ធំ​មុខ​រោងចក្រ​បាន ព្រោះ​មិន​បាន​បិទ​នោះ​ទេ ។ ចំណែក​អាជីវករ ដែល​លក់ដូរ​នៅ​មុខ​រោងចក្រ QMI ដែល​ផ្ទុះ​វិជ្ជមាន​កូ​វី​ដ​តាម​បណ្តោយ​ផ្លូវ​ធំ ក៏​បាន​បន្ត​លក់ដូរ​ព្រោងព្រាត​ដូច​ដើម ។

ការ​បិទ​ខ្ទប់​មិន​ចំ​គោលដៅ និង​បណ្តោយ​អោយ​អាជីវករ​លក់ដូរ​នៅ​ចំណុច​ផ្ទុះ​មុខ​រោងចក្រ​បែប​នេះ​វា​អាច​បង្ក​អោយ​កើត​មាន​ហានិភ័យ ។ ចំណែក​ការ​បិទ​ខ្ទប់​ទៀត​សោត​មិន​បាន​ទុក​ផ្លូវ (​រន្ធ​ខ្យល់​) ដើម្បី​ត្រួតពិនិត្យ​ឯកសារ អោយ​មានការ​ចេញចូល​ទៅ​បំពេញការងារ​ផ្សេង​ៗ​ទៅ​តាម​សេចក្តី ក្នុង​ប្រការ​២​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ