ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បាន​ពលករ​ប្រុង​លួច​ឆ្លង​ដែន​​​​ទៀត​​ហើយ!

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​៩ ​មិថុនា​ ២០២១​ មាន​ពលករ​ប្រុស​ស្រី​ចំនួន​១០​នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ​ប្រាសាទ​ត្បែង​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​ពី​ក្នុង​ចំការ​ដំឡូង​១​កន្លែង​ជិត​ព្រំដែន​ខាងកើត​ភូមិ​ប្រាសាទ​ត្បែង​ប្រហែល​៣​គីឡូម៉ែត្រ ​ក្នុង​ឃុំ​បន្ទាយឆ្មា​…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ប្រភព​ពី​បន្ទាត់​ព្រំដែន​ក្នុងស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​៩ ​មិថុនា​ ២០២១​ មាន​ពលករ​ប្រុស​ស្រី​ចំនួន​១០​នាក់ ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ​ប្រាសាទ​ត្បែង​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ ធ្វើការ​ទប់ស្កាត់​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​ពី​ក្នុង​ចំការ​ដំឡូង​១​កន្លែង​ជិត​ព្រំដែន​ខាងកើត​ភូមិ​ប្រាសាទ​ត្បែង​ប្រហែល​៣​គីឡូម៉ែត្រ ​ក្នុង​ឃុំ​បន្ទាយឆ្មា​ ស្រុក​ថ្មពួក​ ។ ​

ពលករ​ទាំងនេះ​ មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​ទេ ​ប៉ុន្តែ​ប្រាប់​ថា ​ពួក​គេ​មក​ពី​ខេត្ត​ចំនួន​៤​គឺ​ខេត្តបន្ទាយមានជ័យ​,​បាត់​ដំបង​,​ពោធិ៍សាត់ ​និង​ត្បូងឃ្មុំ​ ។​

ជុំវិញ​ករណី​ខាងលើ​ លោក​វរសេនីយ៍ឯក​ឡុ​ង​ សំណាង ​មេបញ្ជាការ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៨០៧​ប្រាប់​តាម​ទូរស័ព្ទ​ថា កម្លាំង​ប៉ុស្តិ៍​ប្រាសាទ​ត្បែង​របស់​លោក​ពិតជា​បាន​ទប់ស្កាត់​ពលករ​ប្រុង​លួច​ឆ្លង​ដែន​ក្នុង​ចំការ​ដំឡូង​មួយ​កន្លែង​ កាលពី​រសៀល​ម្សិលមិញ​មែន ​។​ ហើយ​ថា​ការ​ទប់ស្កាត់​នេះ ​បាន​ធ្វើ​ឡើង​តាម​គោលដៅ​នានា​ជា​បន្តបន្ទាប់ ​ពិសេស​គោរព​តាម​បទបញ្ជា​ដ៍​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​។

​លោក​បញ្ជាក់​ថា ​ពលករ​ទាំងនេះ​បាន​ធ្វើការ​ប្រគល់​ជូន​ទៅ​ខាង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​សាកសួរ​បន្ត​។​លោក​វរសេនីយ៍ទោ​ឈឿ​ន ​គឹ​ម​ឈុ​ន​អធិការ​នគរបាល​ស្រុក​ថ្មពួក​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ពលករ​ទាំង​១០​នាក់​ខាងលើ​ ក្រោយ​ទទួល​បន្ត​ពី​ខាង​នគរបាល​ការពារ​ព្រំដែន​គោក​ លោក​ក៏បាន​ឲ្យ​ខាង​ជំនាញ​ក្រោម​ឱវាទ​សាកសួរ​ និង​ធ្វើ​កំណត់ហេតុ​បន្ទាប់​មក​ក៏បាន​អប់រំ​ណែនាំ​មិន​ឲ្យ​ឆ្លង​ដែន​ខុសច្បាប់​ ព្រោះ​ពេល​ជួប​បញ្ហា​ណាមួយ​លើ​ទឹកដី​គេ ​និង​គ្មាន​អ្នក​ទទួលខុសត្រូវ​ឡើយ​ ហើយ​បាន​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​បន្ទាប់​មក​បាន​ណែនាំ​ឲ្យ​ត្រឡប់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក
​ឯ​ស្រុក​កំណើត​រៀងខ្លួន​ៗ៕​

អត្ថបទសរសេរ ដោយ