ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចំណាយ​ជីវិត​ក្នុង​រឿង​ឥតប្រយោជន៍

2 ឆ្នាំ មុន

កុំ​លះបង់​ជីវិត​មួយ​ថ្ងៃ​ៗ​ទៅ​គិត​រឿង​ឥតប្រយោជន៍ ឬ​ទៅ​កើតទុក្ខ​ខ្សឹកខ្សួល​ចំពោះ​អ្នកមាន​កិលេស​ណា​ម្នាក់​នោះ ធ្វើ​បែប​ហ្នឹង​វា​មិន​មាន​តម្លៃ​អ្វី​ទេ ហើយ​ក៏​កុំ​ចាំបាច់​ខឹង​ស្អប់​អី្វ ត្រូវ​ចេះ​ឲ្យ​អភ័យ កុំ​ចំណាយ​ជីវិត​ក្នុង​រឿង​ឥត​បានការ ត្រូវ​យក​ជីវិត​មក​សងគុណ​ម៉ែឪ​យើង ឬ​អ្នក​ដែល​គេ​ធ្លាប់​មានគុណ​ដទៃ​ៗ​ទៀត​មក​លើ​យើង ធ្វើ​អ្វី​ៗ​ឲ្យ​មាន​ប្រយោជន៍​ដល់​ខ្លួនឯង ដល់​សង្គម​ជាតិ…

កុំ​លះបង់​ជីវិត​មួយ​ថ្ងៃ​ៗ​ទៅ​គិត​រឿង​ឥតប្រយោជន៍ ឬ​ទៅ​កើតទុក្ខ​ខ្សឹកខ្សួល​ចំពោះ​អ្នកមាន​កិលេស​ណា​ម្នាក់​នោះ ធ្វើ​បែប​ហ្នឹង​វា​មិន​មាន​តម្លៃ​អ្វី​ទេ ហើយ​ក៏​កុំ​ចាំបាច់​ខឹង​ស្អប់​អី្វ ត្រូវ​ចេះ​ឲ្យ​អភ័យ កុំ​ចំណាយ​ជីវិត​ក្នុង​រឿង​ឥត​បានការ ត្រូវ​យក​ជីវិត​មក​សងគុណ​ម៉ែឪ​យើង ឬ​អ្នក​ដែល​គេ​ធ្លាប់​មានគុណ​ដទៃ​ៗ​ទៀត​មក​លើ​យើង ធ្វើ​អ្វី​ៗ​ឲ្យ​មាន​ប្រយោជន៍​ដល់​ខ្លួនឯង ដល់​សង្គម​ជាតិ ព្រះ​សាសនា កុំ​បន្ថោក​ជីវិត​ខ្លួនឯង​ឲ្យ​សោះ មានជីវិត​ត្រូវ​តែ​មាន​សង្ឃឹម​ជា​និច្ច ។

យើង​កើត​ទាន់​ព្រះពុទ្ធ​សាសនា​ត្រូវ​ដឹង​ថា ជីវិត​មាន​តម្លៃ​ណាស់ ស្មើនឹង​អរិយ​មគ្គ​មាន​អង្គ​៨​ជា​ផ្លូវ​ទៅ​កាន់​ព្រះ​និព្វាន​ឯណោះ​ណា ! សូមកុំ​កាត់​ផ្ដាច់​ឧបនិស្ស័យ​របស់​ខ្លួន ត្រូវ​ខិតខំ​បន្ត​ឧបនិស្ស័យ​ឲ្យ​បាន​សម្រេច កុំ​ចាញ់​ឧបសគ្គ​ក្នុង​ជីវិត​នេះ​ឡើយ ឧបសគ្គ​មិន​ឈ្នះ​សេចក្ដី​ព្យាយាម​ទេ នេះ​ជា​ដំណើរ​ផ្លូវ​របស់​យើង​ម្នាក់​ៗ ក្រោក​ឡើង​ដើរ​តទៅ​ទៀត ម្នាក់ឯង​ក៏​ត្រូវ​តែ​ដើរ​ដែរ គឺ​ត្រូវ​តែ​ឆ្ពោះទៅ​មុខជា​និច្ច​ទើប​ជីវិត​មាន​ពន្លឺ​រស្មី ។

បើ​និយាយ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ជីវិត​មនុស្ស​យើង​ទាំងអស់​គ្នា​នេះ​មាន​តម្លៃ​ជាង​អ្វី​ៗ​ទាំងអស់ មាន​តម្លៃ​ត្រង់​យើង​កើតមក​ទាន់​ព្រះ​រតនត្រ័យ​បាន​ធ្វើបុណ្យ​បំពេញ​ទាន​ដោយ​បរិបូណ៌ ដូច្នេះ​គប្បី​យក​ជីវិត​ទៅ​បូជា​ចំពោះ​ព្រះ​ត្រ័យរតន៍​ទើបបាន​សម យក​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ជាទី​ពឹង​ទីរឭក នោះ​ជីវិត​នឹង​បាន​សុខ ចម្រើន​ក្នុង​លោក​ទាំង​ពីរ​មិន​ខាន ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ