ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះរកផ្លូវទៅគុកឃើញ ក្រោយ​ធ្វើដាក់​នាងជា​គូ​ដណ្តឹង​រួច

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង ៖ យុវជនកំហូចម្នាកត្រូវបានកម្លាំងនគរស្រុកចាប់ឃាត់ខ្លួនកសាងសំណុំរឿង​បញ្ជូនទៅតុលាការ ដោយសារតែរូបគេ​យក​រូ​ប​ប្រដាប់ភេទបាញ់ទៅអោយឪពុកម្ដាយនាង​មើល ហើយគំរាមបង្ហោះជាសាធារណៈ បើមិនព្រមលើកនាងអោយគេ​ ។ យុវ​ជនដែល​ត្រូវបាន​ចាប់ខ្លួននេះ មានឈ្មោះពោ ពេជ…

​ខេត្ត​ព្រៃវែង ៖ យុវជនកំហូចម្នាកត្រូវបានកម្លាំងនគរស្រុកចាប់ឃាត់ខ្លួនកសាងសំណុំរឿង​បញ្ជូនទៅតុលាការ ដោយសារតែរូបគេ​យក​រូ​ប​ប្រដាប់ភេទបាញ់ទៅអោយឪពុកម្ដាយនាង​មើល ហើយគំរាមបង្ហោះជាសាធារណៈ បើមិនព្រមលើកនាងអោយគេ​ ។ យុវ​ជនដែល​ត្រូវបាន​ចាប់ខ្លួននេះ មានឈ្មោះពោ ពេជ អាយុ១៩ឆ្នាំ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៨ មិថុនា នៅនឹងផ្ទះរបស់គេ ក្នុងភូមិតាពូង ឃុំឬស្សីស្រុក ស្រុក​ពាមជរ ខេត្តព្រៃវែង។

លោកវរសេនីយ៍ឯក ជា ហេង អធិការនគរបាលស្រុកពាមជរបានអោយដឹងថា យោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ បានប្តឹងចោទយុវជនខាងលើថា បានថតរូបប្រដាប់ភេទកូនស្រី ហើយបាញ់រូបនោះទៅអោយឪពុកម្ដាយនាងមើល រួចគំរាមថា«បើមិន​លើកកូនអោយគេទេ គេនឹងបង្ហោះរូបនោះចូលក្នុងបណ្តាញសង្គម» ។

ដោយទទួលបានពាក្យបណ្តឹងបែបនេះ ទើបកំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំឬស្សីស្រុក ចុះទៅឃាត់ខ្លួនយុវជនខាងលើយកមកសួរនាំ ហើយរូបគេក៏បានឆ្លើយសារភាព​ថា «ពិតជាបានធ្វើដូចការចោទប្រកាន់មែន»។ លោកអធិការបានបញ្ជាក់ថា តាមចម្លើយរបស់យុវជននេះ​បានអះអាងថា រូបគេនិងក្មេងស្រីរងគ្រោះ​មានអាយុ១៧ឆ្នាំ គឺជាសង្សានឹងគ្នា ។ ហើយកន្លងមក រូបគេធ្លាប់បាន​នាំម្តាយចូលទៅស្តីដណ្តឹង​នាងតាម​ផ្លូវ​ច្បាប់ម្តងរួចមកហើយ ។

ប៉ុន្តែឪពុកម្តាយនាងមិនអោយ ទើបគេខឹងក៏បែកគំនិត ​លួចថតប្រដាប់ភេទនាង ហើយបាញ់ទៅ​អោយឪពុកម្ដាយនាងមើល ហើយ​បង្ខំ អោយ ព្រមលើកកូនអោយគេ ក៏មានរឿងបែបនេះទៅ។ បច្ចុប្បន្ន ជនសង្សយ័​ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ត្រៀម​បញ្ជូនទៅតុលាការ ចាត់​ការបន្ត។​

អត្ថបទសរសេរ ដោយ