ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! ស្រី​ស្អាត ឌី សុរ​ក្ខិ​តា ទឹកមុខ​ស្រទន់ ស្រស់​ស្អាត គួរ​ឱ្យ​ចង់​គយគន់

2 ឆ្នាំ មុន
  • ភ្នំពេញ

បវរកញ្ញា​ចក្រវាល​កម្ពុជា​២០២០ ចំណាត់ថ្នាក់​លេខ​៣ ឌី សុរ​ក្ខិ​តា ជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ក្នុង​ចំណោម Top5 ដែល​មានមុខ​ស្រទន់​ដ៏​ស្រស់​ស្អាត គួរ​អោយ​គយគន់​ដែល​ជា​ទម្រង់​ត្រូវ​នឹង​បែបផែន

រាជធានី​ភ្នំពេញ ៖ បវរកញ្ញា​ចក្រវាល​កម្ពុជា​២០២០ ចំណាត់ថ្នាក់​លេខ​៣ ឌី សុរ​ក្ខិ​តា ជា​បវរកញ្ញា​កម្ពុជា​ម្នាក់​ក្នុង​ចំណោម Top5 ដែល​មានមុខ​ស្រទន់​ដ៏​ស្រស់​ស្អាត គួរ​អោយ​គយគន់​ដែល​ជា​ទម្រង់​ត្រូវ​នឹង​បែបផែន MISS INTERNATIONAL តើ សុរ​ក្ខិ​តា អាច​ឱកាស​តំណាង​កម្ពុជា​លើ​ឆាក​អន្តរជាតិ​មួយ​នេះ​បាន​ទេ? ប្រសិនបើ​នាង​អាច​មាន​សិទ្ធិ​ចូលរួម​បាន​នោះ ពិតជា​ធ្វើ​អោយ​មានការ​ទាក់ទាញ​យ៉ាង​សំខាន់​មិន​ខាន​ឡើយ​។

Dy Sorakheta for Miss International Cambodia 2021 បើសិនជា​នាង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​លើ​សង្វៀន​ប្រកួត​បវរកញ្ញា​មែន​នោះ ពិតជា​ពិសេស​តែ​ម្តង​។ អាច​និយាយ​បាន​ថា ក្នុង​វិស័យ​បវរកញ្ញា​នេះ​សុរ​ក្ខិ​តា ធ្លាប់​ដាក់​ពាក្យ​ប្រឡង​លើ​ផ្នែក​នេះ​បាន​ប៉ុន្មាន​ដង​ហើយ​។ មុន​ប្រឡូក​លើ​វិស័យ បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​រូប​នេះ នាង​ក៏​ធ្លាប់​ប្រកួត Miss grand Cambodia ជាប់​លេខ​២ ខណៈ​ជំនាន់​នាង​លេខ​១ គឹ​អ្នក​នាង ឌី លី​កា​។

ដូចនេះ​នាង​ពិតជា​សម​ល្មម​ក្នុង​ការ​យល់​ដឹង​អំពី​ឆាក​ប្រឡង និង​បែបផែន​នៃ​ការ​ប្រកួត​បវរកញ្ញា មិន​ចាញ់​គេឯង​។ ឌី សុរ​ក្ខិ​តា ក្រោយ​ជាប់​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា​មក​ឃើញ​ថា នាង​មាន​វត្តមាន​ថតរូប​បែប​សំអាងការ​ជា​បន្តបន្ទាប់​គួរ​អោយ​តាមដាន ពិសេស​ផ្ទៃមុខ​ទាក់ទាញ​។ ក្នុង​វិស័យ​សិល្បៈ​ក្រៅ​ថត​សំអាងការ​នាង ក៏​ចង់​ក្លាយជា​តារា​សម្តែង​ម្នាក់​ដ៏​មាន​ប្រជាប្រិយភាព​ផង​ដែរ ព្រោះ​ជា​និស្ស័យ​ដែល​ពេញចិត្ត​តាំងពី​នៅ​វ័យក្មេង​មក​ម្ល៉េះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ