ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម​នាំ​គ្នា​ចូល​ហាង​ផឹកស៊ី​បាន​មួយសន្ទុះ ផ្អើល​កោះ​ពេជ្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​ក្រុម​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​ក្នុង​ហាង «​ផាំ ខី​ន​» ហើយ​គ្រាន់តែ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ក្លាយជា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​២​ក្រុម​បាន​នាំ​គ្នា​ចូល​ទៅ​ផឹកស៊ី​ក្នុង​ហាង «​ផាំ ខី​ន​» ហើយ​គ្រាន់តែ​សម្លឹង​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ក្លាយជា​ហិ​.​ង្សា​វាយតប់​គ្នា​ផ្អើល​ពេញ​ក្នុង​ហាង​តែ​ម្តង រហូត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ម្នាក់​យក​ទៅ​សួរនាំ កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ហាង​ផឹកស៊ី «​ផាំ ខី​ន​» ស្ថិត​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គឺ​មាន​យុវជន​ជា​ក្មេង​ស្ទាវ​២​ក្រុម ក្នុង​នោះ​មួយ​ក្រុម​មាន​គ្នា​១០​នាក់ មាន​ទាំងស្រី ទាំងប្រុស បាន​ចូល​ទៅ​ផឹកស៊ី​ជួបជុំ​គ្នា​នៅ​ខាងក្នុង​ហាង​កើតហេតុ និង​បាន​អង្គុយ​តុ​ក្បែរ​គ្នា​ថែម​ទៀត​ផង​។ ខណៈ​ពេល​ផឹកស៊ី​បាន​មួយសន្ទុះ​ក្រោយមក ក្រុម​យុវជន​ជា​ក្មេង​ស្ទាវ​ទាំង​២​ក្រុម​នោះ​បាន​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ធ្វើ​ឲ្យ​ក្រុម​យុវជន​ម្ខាង​ដែល​ជា​ភាគី​បង្ក​បាន​ងើប​ដើរ​ចេញពី​តុ​ទៅ​ធ្វើការ​សួរនាំ​ក្រុម​យុវជន​ម្ខាង​ទៀត​ដែល​ជា​ភាគី​រង​គ្រោះ ធ្វើ​ឱ្យ​បង្ក​ទៅ​ជា​ហិ​.​ង្សា រួច​វាយតប់​គ្នា​ពេញ​ក្នុង​ហាង​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​នៅ​ខាងក្នុង​ហាង​រត់​ចែក​ជើង​គ្នា និង​បណ្តាល​ឲ្យ​នារី​ម្នាក់​ដែល​ជា​គ្នីគ្នា​ក្រុម​យុវជន​រង​គ្រោះ​រង​របួស​ពក​ក្បាល​ទៀត​ផង​។

សមត្ថកិច្ច​បន្ត​ថា ភ្លាម​ៗ​នោះ ក៏​មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ឲ្យ​ជួយ​ធ្វើការ​អន្តរាគមន៍​។ លុះ​ពេល​ដែល​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ដល់ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់​ដែល​ជា​អ្នក​បង្ក ចំណែកឯ​បក្ខពួក​ជា​ច្រើន​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង​។

តាម​សម្តី​ពី​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ទាំង​ទឹកភ្នែក​ថា នៅ​មុន​ពេល​កើតហេតុ នាង និង​មិត្តភក្តិ​ប្រុស​-​ស្រី​ដែល​មាន​គ្នា​ជិត​១០​នាក់ បាន​នាំ​គ្នា​ចូល​ទៅ​ហូប​ចុច​លេង​នៅ​ខាងក្នុង​ហាង​ផឹកស៊ី​កើតហេតុ​។ ពេល​ចូល​ហូប​ចុក​កំសាន្ត​លេង​បាន​មួយសន្ទុះ មិត្តភក្ដិ​ប្រុស​ម្នាក់​ដែល​មក​ជាមួយ​នាង​ក៏​បាន​ដើរទៅ​បន្ទប់ទឹក ស្រាប់តែ​បក្ខពួក​ក្រុម​យុវជន​បង្ក​មាន​២​ទៅ​៣​នាក់​ក៏​បាន​ដើរទៅ​កៀក​.​ក​មិត្តភក្ដិ​ប្រុស​របស់​នាង​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​នោះ​តែ​ម្តង​។

នារី​រង​គ្រោះ​ខាងលើ​បន្ត​ថា លុះ​ពេល​ទៅ​ដល់​ក្នុង​បន្ទប់ទឹក​ហើយ បក្ខពួក​ក្រុម​យុវជន​ជា​ក្មេង​ស្ទាវ​បង្ក​ទាំងនោះ​ក៏​បាន​សួរ​ទៅ​មិត្តភក្តិ​ប្រុស​នាង​ថា «​ម៉េច​ក៏​ហែង​មើល​មុខ​អញ​ម៉េះ ហែង​ចង់​មានរឿង​មែន​» និង​បាន​គំរាម​ឲ្យ​ឆាប់​ចេញពី​ហាង​កើតហេតុ បើ​មិន​ចង់​មានរឿង​។ បន្ទាប់​ពី​និយាយ​រួច មិត្តភក្ដិ​នាង​ក៏​បាន​ដើរ​ចេញពី​បន្ទប់ទឹក​វិញ និង​បាន​ប្រាប់​គ្នីគ្នា​ពី​សម្តី​ដែល​បក្ខពួក​ក្រុម​ក្មេង​បង្ក​បាន​និយាយ​មក​កាន់​ខ្លួន​។ បន្តិច​ក្រោយមក ដោយ​ពួក​នាង​មិន​ចង់​មានរឿង​រ៉ាវ បំរុង​ហៅ​ឲ្យ​គេ​គិតលុយ ដើម្បី​ចាក​ចេញពី​ហាង​នោះ តែ​មិន​ទាន់​នឹង​បាន​គិតលុយ​ផង ក៏​ស្រាប់តែ​ក្រុម​ក្មេង​ស្ទាវ​បង្ក​ទាំងនោះ បាន​នាំ​គ្នា​មក​វាយ​ពួក​នាង​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ យុវជន​ម្នាក់​ដែល​ជា​បក្ខពួក​ក្រុម​ក្មេង​ស្ទាវ​បង្ក រួម​ជាមួយ​ភាគី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ រួច​ភាគី​ទាំង​២​ក៏​បាន​សម្របសម្រួល​មិន​ប្តឹងផ្ដល់​គ្នា​នោះ​ទេ ហើយ​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ និង​បាន​ដោះ​លែង​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ