ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់ការ​ហើយ! ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​នឹ​ងពន្យារ​​ពេល​រហូត​ដល់​ឆ្នាំ​២០២២

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ខណៈ​ដែល​វៀតណាម​បង្ហាញ​ពី​​ការ​ចង់​ពន្យារ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ ដែល​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​

​រាជធានី​ភ្នំពេញ ​៖ ​ក្នុង​ខណៈ​ដែល​វៀតណាម​បង្ហាញ​ពី​​ការ​ចង់​ពន្យារ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១​ ដែល​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នាចុងឆ្នាំ​២០២១​នេះ​ គណៈ​អចិន្ដ្រៃយ៍​នៃ​បណ្ដា​ប្រទេស​អាស៊ាន​បាន​កោះ​ប្រជុំ​តាម​ប្រព័ន្ធ​Zoom ភ្លាម​ៗ​នា​រសៀល​ថ្ងៃ​ទី​៩​ មិថុនា ។

​លោក​​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេ​មឆ្នាំ​២០២៣​មាន​ប្រសា​ន៍​ថា​នេះ​ជា​ការ​ប្រជុំ​ក្នុង​កម្រិត​បច្ចេកទេស​ប៉ុណ្ណោះ​មិន​ទាន់​ដល់​កម្រិត​នយោបាយ​ឡើយ ។​បណ្ដា​តំណាង​នៃ​គណៈ​ក​ម្មាធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​នៃ​ប្រទេស​អាស៊ាន​ភាគច្រើន​លើសលុប​បង្ហាញ​ពី​ការ​មិន​គាំទ្រ​ចំពោះ​ការ​ពន្យារពេល​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ​ដល់​ខែកក្កដា​ ឆ្នាំ២០២២​ឡើយ ។

ការ​ពន្យារពេល​បែប​នេះ​វា​ប៉ះពាល់​ច្រើន​ដែល​ក្នុង​នោះ​មាន​ទាំង​ថវិកាជាតិ​ដែល​គេ​បាន​អនុម័ត​សម្រាប់​ស៊ី​ហ្គេ​ម​ទៅ​ហើយ​នោះ​មិន​តែប៉ុណ្ណោះ​ឆ្នាំ​២០២២​អ្វី​ៗ​មានការ​ចង្អៀត​ណាស់​ព្រោះ​មាន​ទាំង​ការ​ប្រកួត​កីឡា​អាស៊ី ការ​ប្រកួត​យុទ្ធ​សិល្ប៍ និង ការ​ប្រកួត​កីឡា​ផ្សេង​ៗ​ទៀត ។

ទោះជា​យ៉ាងណា​ ក៏​តំណាង​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ដែល​ជា​សមាជិក​នៃ​តំបន់​អាស៊ាន​បាន​ដាក់​ចេញ​នូវ​សេណា​រី​យោ​ចំ
នួន​៣​សម្រាប់​ឲ្យ​វៀទ​ណា​ម​សម្រេចចិត្ត ។​ទី​១ ៖​គឺ​ការ​រក្សា​កាលបរិច្ឆេទ​ដដែល ។​ទី​២៖​គឺ​ពន្យារពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២៥ ឬ ២០២៧​ដែល​ឆ្នាំ២០២៥​ធ្វើ​នៅ​ប្រទេស​ថៃ និង ឆ្នាំ​២០២៧​ធ្វើ​នៅ​ប្រទេស​ព្រុយ​ណេ​ដា​រុយ​ហ្សា​ឡឹម ។​តែ​សេណា​រី​យោ​ទី​២​នេះ​ត្រូវ​តែ​អាស្រ័យ​លើ​ការ​យល់ព្រមពី​ប្រទេស​ថៃ និង ព្រុយ​ណេ​ដា​រុយ​ហ្សា​ឡឹម​ដែល​ជា​ម្ចាស់​វេន​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​មុន​សិន ។​សេណា​រិ​យោ​ទី​៣​គឺ​លើក​ទី​ឆ្នាំ​២០២២ ។

ខាង​ភាគី​វៀតណាម​មិន​ទាន់​ធ្វើការ​សម្រេចចិត្ត​ភ្លាម​ៗ​នៅឡើយ​ទេ​គឺ​ត្រូវ​លើក​សំណើ​ទាំងនេះ​យក​ទៅ​ពិភាក្សា​ជាមួយ​រដ្ឋ​ភិ​បាល
របស់​ខ្លួន​ជា​មុន​សិន ។

​លោក​​វ៉ា​ត់ ចំរើន​បាន​បញ្ជាក់​ថា​ នេះ​គ្រាន់តែ​ជា​ការ​ស្ទង់​មតិ​ដោយ​មិន​មានការ​សម្រេចចិត្ត​អ្វី​ឡើយ ។​ នៅ​ថ្ងៃ​ទី​២៤​ មិថុនា​ ដែល​ជា
ការ​ប្រជុំ​ចុង​ក្រោយ​ក្នុង​កម្រិត​បច្ចេកទេស​ជាមួយ​ក្រុមប្រឹក្សា​កីឡា​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ