ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែប​ត្រៀមខ្លួន​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ​ក្រោយ​ចប់​វិបត្តិកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ធូរស្រាល​ឡើង​វិញ​ក្ដី តែ​រដ្ឋបាល​ខេត្ត​កែប​បាន​ត្រៀមខ្លួន​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ជាតិ​​ និង​អន្តរជាតិ​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិកូវីដ ដោយ​គ្រោង​កែ​លម្អរ​ណី​យ​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ចំនួន​២​កន្លែង​បន្ថែម​ទៀត ។ យោង​តាម​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​០៨​ មិថុនា ២០២១​នេះ លោក​សោម…

រាជធានី​ភ្នំពេញ​៖ បើ​ទោះបីជា​ស្ថានភាព​នៃ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​បាន​ធូរស្រាល​ឡើង​វិញ​ក្ដី តែ​រដ្ឋបាល​ខេត្ត​កែប​បាន​ត្រៀមខ្លួន​ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​ជាតិ​​ និង​អន្តរជាតិ​ឡើង​វិញ​នៅ​ក្រោយ​វិបត្តិកូវីដ ដោយ​គ្រោង​កែ​លម្អរ​ណី​យ​ដ្ឋា​ន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ចំនួន​២​កន្លែង​បន្ថែម​ទៀត ។

យោង​តាម​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​០៨​ មិថុនា ២០២១​នេះ លោក​សោម ពិសិដ្ឋ​អភិបាលខេត្ត​កែប បានឱ្យ​ដឹង​ថា បើ​ទោះបីជា​យើង​កំពុង​ជួប​នូវ​ស្ថានភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩ ក៏​ដោយ តែ​យើង​មិន​ភ្លេច​សកម្មភាព​អភិវឌ្ឍន៍​ខេត្ត​ដែរ ព្រោះ​ខេត្ត​កែប ជា​គោលដៅ​ទេសចរណ៍ ដែល​រាជរដ្ឋាភិបាល​កំណត់​ទិស​ដៅ​ជា​ខេត្ត​ទេសចរណ៍​សំរាកលំហែរ​ប្រណីត​កម្រិត​ខ្ពស់​នា​ពេល​អនាគត ។

លោក​បន្ត​ថា ដើម្បី​ឆ្ពោះទៅ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល យើង​ត្រូវ​តែ​ខិតខំ​បំពេញបន្ថែម​នូវ​សម្បទា​ទេសចរណ៍ ជា​ពិសេស​ទីតាំង​សម្រាកលម្ហែ តំបន់ឆ្នេរ​ខ្សាច់​កំសាន្ត តំបន់​អេកូ​ទេសចរណ៍ ជាដើម​។​លោក​ថា​៖« ចំពោះ​មុខ គណៈ​ក​ម្មារ​អភិវឌ្ឍ​តំបន់ឆ្នេរ កំពុង​សិក្សា​ទីតាំង​ធ្វើការ​អភិវឌ្ឍន៍​កែ​លម្អ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់ ចំនួន​ពីរ​កន្លែង​បន្ថែម​ទៀត ទី​មួយ​គឺ​ទីតាំង​ឆ្នេរ​ខ្សាច់​កំសាន្ត ស្តិ​ត​នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប និង​ទី​២ កែ​លម្អ​ឆ្នេរ​ខ្យា​ច់​ធម្មជាតិ​អង្កោល ស្ថិត​នៅ​ភូមិ​អង្កោល ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប ទីតាំង​ទាំង​ពីរ​នេះ និង​អភិវឌ្ឍន៍​ប្រែក្លាយ តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ មាន​សួនច្បារ ដងផ្លូវ​ធំ​ៗ និង​មាន​គន្លង​ផ្លូវ​សម្រាប់​ជិះ​កង់ និង​ថ្មើ​ជើង​ផង​ដែរ​» ។

លោក​ស្នើ​អោយ​ក្រុមការងារ​ពាក់ព័ន្ធ ត្រូវ​ព​ន្លឿ​ន​សិក្សា​ទីតាំង​នេះ​អោយ​បាន​លឿន និង​ធ្វើការ​សហការ​គ្នា​ជាមួយ​ក្រុមការងារ​អន្តរក្រសួង នៃ​គណៈកម្មការ​អភិវឌ្ឍ​តំបន់ឆ្នេរ និង​អ្នក​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដើម្បី​អោយ​គម្រោង​មួយ​នេះ​ឆាប់​ទទួល​បាន​ជោគជ័យ ដេី​ម្បី​លើក​កម្ពស់​គុណភាព​ទេសចរណ៍ និង​ជួយ​អោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​បន្ថែម​ទៀត សំដៅ​លើក​ស្ទួយ​ជីវភាព​គ្រួសារ​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត​។

មួយ​រយៈ​ចុង​ក្រោយ​នេះ ខេត្ត​កែប ហាក់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​បន្ទាប់​ពី​ខេត្តកំពត ហើយ​អ្នក​វិនិយោគ​ជាតិ​និង​អន្តរជាតិ​ក៏​កំពុង​សម្លឹង​មើល​ឱកាស​វិនិយោគ​នៅ​ក្នុង​ទឹកដី​នៃ​ឆ្នេរសមុទ្រ​មួយ​នេះ​ផង​ដែរ ដោយ​បច្ចុប្បន្ន មាន​អ្នក​ស្វែងរក​ទិញ​ដីធ្លី​នៅ​ជាប់មាត់​សមុទ្រ​និង​នៅ​តំបន់​ភ្នំ​ដើម្បី​ត្រៀម​អភិវឌ្ឍន៍​ជា​លំនៅ​ឋាន​លំហែកាយ​សណ្ឋាគារ រី​សត ជាដើម ។

បើ​តាម​អ្នកជំនាញ​អចលនទ្រព្យ​ប្រចាំ​ខេត្ត​នេះ លោក​ងិ​ន ភារ​ម្យ​បានឱ្យ​ដឹង​ថា តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខេត្ត​កែប​ក្នុង​ការ​កែ​លម្អ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​បន្ថែម​នេះ នឹង​ជំរុញ​ឱ្យ​មានការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​ទឹកដី​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ។
លោក​ច្រឹ​ក សុខ​នី​ម​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ក៏​បាន​លើក​ឡើង​ថា កំពត​និង​កែប​ជា​តំបន់​រមណីយដ្ឋាន​ក្បែរ​គ្នា ហើយ​តំបន់ឆ្នេរ​នៃ​ខេត្ត​ទាំងនេះ​កំពុង​តែ​ហុច​សក្ដានុពល​ខ្ពស់​សម្រាប់​ការ​វិនិយោគ ។

លោក​បន្ត​ថា ផ្លូវ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ទៅ​កាន់​រមណីយដ្ឋាន​នៃ​ខេត្ត​ទាំងនេះ ក៏​បាន​ជួសជុល​កែ​លម្អ​ឡើង​វិញ​បាន​ល្អ​ប្រសើរ ដែល​ធ្វើ​ឱ្យ​ទេសចរ​និង​វិនិយោគ​អាច​ធ្វើ​ដំណើរ​បាន​ស្រួល​និង​ប្រើ​រយៈពេល​ខ្លី​ក្នុង​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។ នៅ​ពេល​អនាគត​តំបន់​ទាំងនេះ នឹង​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​វិនិយោគ​លើ​លំនៅ​ឋាន​លំហែកាយ ព្រោះ​ទីតាំង​នេះ​មាន​ទាំង​ភ្នំ មាន​ឆ្នេរ មាន​ជ្រោះ និង​ព្រៃឈើ​ច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ