ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កងការពារព្រំដែនលេខ៦០១ ចុះអនុវត្តវិធានការ​ទប់​ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

2 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល៖ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កងការពារព្រំដែនលេខ៦០១ បានចូលរួមយ៉ាងកម្ម ក្នុងការ​សហការជាមួយកម្លាំងចម្រុះ ដើម្បី​ឈរជើងការពារ និង​ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ នៃបណ្តាស្រុកមួយចំនួន…

ខេត្តកណ្តាល៖ ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កងការពារព្រំដែនលេខ៦០១ បានចូលរួមយ៉ាងកម្ម ក្នុងការ​សហការជាមួយកម្លាំងចម្រុះ ដើម្បី​ឈរជើងការពារ និង​ចុះល្បាតទាំងថ្ងៃ ទាំងយប់ ក្នុងភូមិសាស្ត្រ នៃបណ្តាស្រុកមួយចំនួន ក្នុងខេត្តកណ្តាល​។

ក្រៅពី​សហការជាមួយកម្លាំងចម្រុះ និងអន្តរាគមន៍ ជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កងកម្លាំង​ក៏នៅតែបន្តអនុវត្តជាប់ជាប្រចាំការងារល្បាត តាមខ្សែបន្ទាត់ព្រំដែន ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមាន​។

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការកងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងល្បាតទី១ ដឹកនាំដោយវរសេនីយ៍ត្រី វ៉េង ហ៊ាចចាន់រ៉ា មេបញ្ជាការកងអនុសេនាធំល្បាតទី១ ដោយបានធ្វើការចុះល្បាត ក្នុងភូមិសាស្ត្រ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។

ជាការកត់សម្គាល់ គឺពុំមានបទល្មើស​ឆ្លងដែន ឬមានបញ្ហាអសន្តិសុខ​ក្នុងតំបន់នេះឡើយ។ ​ក្នុងពេល​ចុះល្បាតតាមគោលដៅ របស់កងការពារព្រំដែនលេខ៦០១ គឺកម្លាំងទាំងអស់ បានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យរបស់ក្រួសួងសុខាភិបាល ដោយការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ