ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​អាច​ទស្សនាការ​ប្រកួត Euro 2020 នៅ​កីឡដ្ឋាន Wembley អ្នកគាំទ្រ​ចាំបាច់​ត្រូវធ្វើ​រឿង​សំខាន់​២

2 ឆ្នាំ មុន

អង់គ្លេស ៖ អ្នកគាំទ្រ​ដែល​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Euro 2020 របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅ​ឯ​កីឡដ្ឋាន​

អង់គ្លេស ៖ អ្នកគាំទ្រ​ដែល​ចូលរួម​ទស្សនាការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Euro 2020 របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស នៅ​ឯ​កីឡដ្ឋាន​ជាតិ Wembley នឹង​ត្រូវ​បង្ហាញ​ប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​១៩ ឬ​ការ​ធ្វើតេស្ត​អវិជ្ជមាន​មុន​ពេល​ចូល​កីឡដ្ឋាន​។

UEFA បាន​លើក​ឡើង​ថា អ្នក​កាន់​សំបុត្រ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ដែល​មាន​អាយុ​ចាប់ពី​១១​ឆ្នាំ​ឡើង​ទៅ ត្រូវ​បង្ហាញ​ប័​ណ្ឌ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង​ពេញលេញ​ចំនួន​២​ដូ​ស យ៉ាង​ហោច​ណាស់​១៤​ថ្ងៃ មុន​ការ​ប្រកួត​មក​ដល់​។ ចំណែក​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ត្រូវ​តែ​បង្ហាញ​ភស្តុ​តាង​លទ្ធផល​ការ​ធ្វើតេស្ត​អវិជ្ជមាន ដែល​ត្រូវ​បាន​ធ្វើ​ក្នុង​រយៈពេល​៤៨​ម៉ោង មុន​ពេល​អាច​ចូល​ក្នុង​កីឡដ្ឋាន​។

អង់គ្លេស នឹង​បើកទ្វារ​កីឡដ្ឋាន Wembley ទទួល​ស្វាគមន៍​ក្រូ​អាត សម្រាប់​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូ​ល D នា​ថ្ងៃ​ទី​១៣ ខែមិថុនា ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

ទោះ​យ៉ាងណា​ក៏​ដោយ អ្នក​កាន់​សំបុត្រ​សម្រាប់​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន Hampden Park នឹង​មិន​តម្រូវ​ឱ្យ​បង្ហាញ​ប័ណ្ណ​បញ្ជាក់​ការ​ចាក់​វ៉ាក់សាំង ឬ​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ នោះ​ទេ​។

កីឡដ្ឋាន Wembley និង Hampden Park ស្ថិត​ក្នុង​ចំណោម​ទីលាន​ចំនួន​១១​នៅ​ទូ​ទាំង​ទ្វីប​អ៊ឺ​រ៉ុ​ប ដែល​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Euro 2020 ។

Wembley នឹង​ទទួល​អ្នកគាំទ្រ​ប្រមាណ​២២,៥០០​នាក់ ស្មើនឹង​២៥​ភាគរយ នៃ​សមត្ថភាព​ផ្ទុក​អ្នក​ទស្សនា​របស់​ខ្លួន សម្រាប់​ការ​ប្រកួត​ក្នុង​ពូ​ល D ដែល​រួម​មាន អង់គ្លេស ក្រូ​អាត ស្កុ​តឡែ​ន និង​សាធារណរដ្ឋ​ឆែក​។ ហើយ​កីឡដ្ឋាន​នេះ ក៏​នឹង​ត្រូវ​រៀបចំ​សម្រាប់​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​ផង​ដែរ​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ