ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ផ្ទុះ​កំហឹង​ប្តឹង​ទៅ UEFA ពាក់ព័ន្ធ​អាវ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន

2 ឆ្នាំ មុន

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​ផ្ទុះ​កំហឹង និង​បាន​ផ្ញើ​លិខិត​បណ្តឹង​មួយ​ទៅ​កាន់​អង្គភាព​គ្រប់គ្រង​បាល់ទាត់​អ៊ឺ​រ៉ុ​ប UEFA ជុំវិញ​អ្វី​ដែល​ទីក្រុង​ម៉ូ​ស្គូ​

រុ​ស្ស៊ី ៖ ប្រទេស​រុ​ស្ស៊ី​ផ្ទុះ​កំហឹង និង​បាន​ផ្ញើ​លិខិត​បណ្តឹង​មួយ​ទៅ​កាន់​អង្គភាព​គ្រប់គ្រង​បាល់ទាត់​អ៊ឺ​រ៉ុ​ប UEFA ជុំវិញ​អ្វី​ដែល​ទីក្រុង​ម៉ូ​ស្គូ​បាន​អះអាង​ថា អាវ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន សម្រាប់​ព្រឹត្តិការណ៍ Euro 2020 ជាប់​ពាក់ព័ន្ធ​នឹង​នយោបាយ​។

សហព័ន្ធ​កីឡាបាល់ទាត់​រុ​ស្ស៊ី (RFS) បាន​ចោទប្រកាន់​លើ​អាវ​ថ្មី​របស់​អ៊ុយ​ក្រែ​ន បាន​ប្រឆាំង​នឹង​គោលការណ៍​មូលដ្ឋាន​របស់ UEFA​។ ដោយ​មាន​បង្ហាញ​ពី​ផែនទី​រួម​បញ្ចូល​តំបន់​គ្រី​មៀ (Crimean)​។ បូក​រួម​នឹង​ពាក្យស្លោក​ថា «​ភាព​រុងរឿង​នៃ​អ៊ុយ​ក្រែ​ន​» នៅ​ផ្នែក​ខាងក្រោយ​នៃ​ក​អាវ​។

ប្រទេស​រុ​ស្ស៊ី​បាន​បញ្ចូល​ឧបទ្វីប​គ្រី​មៀ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​ឆ្នាំ ២០១៤ ហើយ​បាន​ចាត់​ទុក​តំបន់​នោះ​ថា ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ប៉ុន្តែ​វា​ត្រូវ​បាន​បដិសេធ​ដោយ​អន្តរជាតិ​៕

ទោះ​យ៉ាងណា ស្ថាប័ន UEFA បាន​ចេញ​មក​បញ្ជាក់​ប្រាប់ BBC ថា អាវ​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​អ៊ុយ​ក្រែ​ន ត្រូវ​បាន​អនុម័ត​ពី UEFA ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ឧបករណ៍​ដែល​អាច​អនុវត្ត​បាន​។

តាម​រយៈ​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី Maria Zakharova និង​សមាជិក​សភា​រុ​ស្ស៊ី​លោក Dmitry Svishchev នៅ​តែ​បញ្ជាក់​ថា រុ​ស្ស៊ី​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ការ​សម្រេចចិត្ត​របស់ UEFA ។ ហើយ​ជំរុញ​ឱ្យ UEFA ត្រូវ​តែ​ចាត់វិធានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ