ដើម្បីញុំាងជីវិតឱ្យប្រព្រឹត្តដោយសុខភាពល្អ បរិបូណ៌ដោយភាពរឹងមាំ អ្នកយល់ការណ៍គប្បីប្រតិបត្តិនូវគោលការណ៍ទាំង១១ចណុចឱ្យបានក្នុងសម័យមេរោគកូវីដ ឬហៅថាជាជំងឺសកល៖
១-បើទោះជាដឹងថារូបកាយនេះជារបស់អនត្តា ក៏ត្រូវតែមានអនាម័យជានិច្ច ដើម្បីរស់ប្រព្រឹត្តល្អបន្តទៅទៀត ២-ស្តាប់ការណែនាំពីគ្រូពេទ្យចិត្តសាស្ត្រ ៣-កាត់បន្ថយការទទួលខុសត្រូវខ្លះ ៤-គេងឱ្យបានគ្រប់គ្រាន់ ញ៉ាំឱ្យបានត្រឹមត្រូវ ៥-ហាត់ប្រាណបំបាត់ជាតិពុល កុំទម្រន់ ៦-នៅកន្លែងស្រឡះ មានខ្យល់អាកាសល្អ ។
៧-កុំនៅក្នុងបន្ទប់ងងឹត បិទជិត ខ្វះអុកស៊ីសែន ៨-កុំគិតរឿងដដែល ដូរចិត្តដូរអារម្មណ៍ គិតរឿងថ្មី ៩-ស្ដាប់ធម៌អប់រំចិត្ត រៀនធ្វើសមាធិ ១០-ទទួលស្គាល់ថា ជីវិតមានបញ្ហាអ៊ីចឹងឯង ១១-រូបក្តី ចិត្តក្ដី ជាអនត្តា មិនមែនជាខ្លួនយើងទេ តែត្រូវតែតស៊ូ ប្រព្រឹត្តល្អជាគោល ។
ខ្លឹមសារជីវិតទាំង១១ចំណុចនេះនឹងនាំឱ្យលោកអ្នកមានសុខភាពល្អ មានអាយុវែង រស់នៅដោយភាពសុខសាន្តចាកជំងឺដង្កាត់ទាំងពួងទាំងឡាយ ៕ សាន សារិន
ចែករំលែកព័តមាននេះ