រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការធ្វើស្លាកលេខយនយន្តដែលជាផ្នែកមួយក្នុងការរកចំណូលថវិកាចូលរដ្ឋបានការជួបផលវិបាក ក្នុងរយៈពេលកូវីដ១៩ បានផ្ទុះខ្លាំងនៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែការធ្វើស្លាកលេខពិសេស ។
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ថា ចាប់តាំងពីកូវីដ១៩ បានផ្ទុះខ្លាំងក្នុងរាជធានីភ្នំពេញ មកការធ្វើស្លាកលេខរថយន្តបានធ្លាក់ចុះ ពិសេសនោះដោយសារទប់ស្កាត់ការរីករាលដាលកាន់តែច្រើន ក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចបិទផ្អាកមួយរយៈពេលនៅកន្លែងផ្តល់សេវាសាធារណៈ ។
លោកបញ្ជាក់ថា «ផលលំបាកនៃការធ្វើស្លាកលេខ គឺមានការប៉ះពាល់ជារួមហើយ ពីព្រោះកន្លងទៅយើងបានបិទនៅកន្លែងផ្តល់សេវាមួយចំនួន ។ អីញ្ចឹងការបិទធ្វើឲ្យប្រជាពលរដ្ឋមានចំនួនតិចក្នុងការទៅទទួលសេវាធ្វើស្លាកលេខ» ។
យ៉ាងណាក្តី អ្នកនាំពាក្យក្រសួងក៏មិនបានឲ្យដឹងថា ចាប់តាំងពីបិទកន្លែងផ្តល់សេវាក៏ដូចជា ការផ្ទុះជំងឺកូវីដ១៩ មកក្រសួងមិនទាន់បានបូកតួលេខអ្នកដែលធ្វើស្លាកលេខមានចំនួនប៉ុន្មាន ហើយថវិកាទទួលបានប៉ុន្មាននោះទេ ។
យ៉ាងណាក្តីចំពោះការធ្វើស្លាកលេខយានយន្តនេះដែរ លោកបញ្ជាក់ថា ៖«បើព្រៀបធៀបចំពោះការធ្វើស្លាកលេខពិសេស និងការធ្វើស្លាកលេខធម្មតានោះ គឺការធ្វើស្លាកលេខពិសេសផ្ទាល់ខ្លួនមិនប៉ះពាល់ច្រើនដូចជា ការធ្វើស្លាកលេខធម្មតានោះទេ ដោយសារចំនួនធ្វើមិនច្រើនដូចលេខពិសេសនោះទេ» ។
លោក ហ៊ាង សុទ្ធាយុត្តិ ក៏បានឲ្យដឹងថា នៅពេលចាប់ផ្តើមបិទកន្លែងធ្វើស្លាកលេខធម្មតាភ្លាម ចំនួនការធ្វើស្លាកលេខ គឺធ្លាក់យ៉ាងគំហុកតែម្តង ប៉ុន្តែលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា)មិនបានប៉ះពាល់ច្រើននោះទេ ដោយសារចំនួនតិចក្នុងរយៈពេលប្រចាំថ្ងៃ ។
ក្រសួងសាធារណការបានប្រកាសចាប់ផ្តើមផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋធម្មតាវិញ ហើយក្រោយស្ថានភាពជំងឺកូវីដ១៩មានការធូស្រាលបន្តិច ។
ក្រសួងថា មណ្ឌលផ្តល់សេវាសាធារណៈបានផ្លាស់ប្តូរម៉ោងធ្វើការទៅជាម៉ោងធ្វើការធម្មតាវិញ ចាប់ពីថ្ងៃទី២៤ ខែឧសភាតទៅ ។ បើតាមការបញ្ជាក់របស់ក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ស្លាកលេខពិសេសផ្ទាល់ខ្លួនជាជម្រើសមួយបន្ថែមសម្រាប់អ្នកដែលចង់បានផ្លាកលេខជាឈ្មោះ តួអក្សរ ឬ លេខ…ជាដើម ដែលអាចប្រើបានត្រឹម៨ខ្ទង់ ។ ចំនួនខ្ទង់កាន់តែច្រើន តម្លៃកាន់តែធូរថ្លៃ ។
លេខពិសេសផ្ទាល់ខ្លួន មានតម្លៃចាប់ពី២លានរៀល ឡើងទៅចំពោះលេខ៨ខ្ទង់ ។ ស្របជាមួយគ្នាផងដែរ លេខរាជធានី-ខេត្តទូទៅ នៅតែដំណើរការធម្មតា ហើយមិនតម្រូវឲ្យផ្លាស់ប្តូរឡើយ ឯតម្លៃធម្មតា ហើយក៏មានលេខបញ្ចុះតម្លៃផង ៕
ចែករំលែកព័តមាននេះ