ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​អារម្មណ៍​កីឡាករ ក្រោយ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម វៀតណាម​ប្រកាស​លើក​ពេល ខណៈ​ម្នាក់​ត្រៀមខ្លួន​រួច​រាល់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​

រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ក្នុង​ប្រទេស​វៀតណាម បាន​សម្រេច​លើក​ពេល​ជា​ផ្លូវ​ហើយ បន្ទាប់​ពី​ស្ថានភាព​កូ​វីត​១៩​នៅ​តែ​បន្ត​រាលដាល​។ តើ​កីឡាករ​ដែល​ត្រៀម​ចេញ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​អារម្មណ៍​ដូច​ម្ដេច នៅ​ពេល​គម្រោង​ត្រូវ​ចេញ​ប្រកួត កាន់តែ​កៀក​ទៅ​ហើ​យ​ស្រាប់តែ​សម្រេចចិត្ត​លើក​ពេល​បែប​នេះ​។

​លោក​ វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម វៀតណាម បាន​ជូនដំណឹង​ស្តី​ពី​ការ​ពន្យារពេល​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​មិន​ទាន់​ផ្លូវការ​នៅឡើយ​ទេ​។

យ៉ាងណាមិញ ក្រុម​កីឡាករ​កម្ពុជា​ទាំងអស់ ពេញចិត្ត​ទទួលយក​។ ពេល​នេះ គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ទទួល​លិខិត​ពី​គណៈកម្មាធិការ​ជាតិ​វៀតណាម​ថា អូ​ឡាំ​ពិ​ក​វៀតណាម មាន​បំណង​ចង់​ពន្យារពេល​រហូត​ដល់​ខែកក្កដា ឆ្នាំ​២០២២ ប៉ុន្តែ​ត្រូវ​ដាក់​បញ្ហា​នេះ​ទៅ​ក្នុង​អង្គប្រជុំ​គណៈ​អចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ដើម្បី​ស្នើ​សុំ​យោបល់​ជា​មុន​សិន មុន​នឹង​សម្រេច​ជា​ផ្លូវការ​។

កិច្ចប្រជុំ​បន្ទាន់​នេះ​នឹង​ត្រូវធ្វើ​ឡើង នៅ​ថ្ងៃស្អែក​ទី​៩ ខែមិថុនា ២០២១ វេលា​ម៉ោង​១​រសៀល តាម​ប្រព័ន្ធ Zoom​។ កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២១ ម្ចាស់ផ្ទះ​វៀតណាម បាន​បញ្ជាក់​ជំហរ​របស់​ខ្លួន​ថា​ប្តេជ្ញា​ចិត្ត​ខ្ពស់​នឹង​ព្យាយាម​ធ្វើ​ស៊ី​ហ្គេ​ម នា​ចុងឆ្នាំ​២០២១​ឲ្យ​បាន ប៉ុន្តែ​ដោយសារ​ស្ថានភាព​ជាក់ស្តែង​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​រីក​រាលដាល​ជាស​កល​នៅឡើយ ទើប​ធ្វើ​ឲ្យ​ផ្ទះ​ព្រឹត្តិការណ៍​នេះ បាន​ជូនដំណឹង​ស្តី​ពី​ការ​ពន្យារពេល​បណ្តោះអាសន្ន ដោយ​ការ​ពន្យា​ពេល​នេះ គឺ​ទំនងជា​អាច​ទៅ​រួច​។​

ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ វៀតណាម​បាន​បន្ត​ទៀត​ថា កីឡា​ស៊ី​ហ្គេ​ម​២០២១​នេះ គឺ​មាន​ប្រភេទ​កីឡា​ដាក់​ឲ្យ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន​សរុប​ចំនួន​១១​ប្រទេស​ប្រកួតប្រជែង​លើ​៤០​ប្រភេទ​កីឡា និង​មាន​វិញ្ញាសា​សរុប​ចំនួន ៥២៦ ហើយ​តាម​គម្រោង​ទាំង​ស៊ី​ហ្គេ​ម និង ប៉ា​រ៉ា​ហ្គេ​ម ដែល​ជា​កីឡា​ស៊ី​ហ្គេ​ម​សម្រាប់​ជន​ពិការ គឺ​ត្រូវធ្វើ​នៅ​ចុងឆ្នាំ​នេះ ដោយ​កំណត់​ពី​ខែវិច្ឆិកា តទៅ ប៉ុន្តែ​គម្រោង​មួយ​នេះ​នឹង​ត្រូវ​លើក​ពេល ហើយ​ក៏​មិន​ទាន់​ដឹង​ថា ក្នុង​ឆ្នាំ​២០២២ នឹង​ត្រូវ​កំណត់​យក​ខែ​ណា នោះ​ដែរ ដោយសារ​តែ​ម្ចាស់ផ្ទះ​វៀតណាម បារម្ភ​រឿង​កូ​វីត​១៩​។ ការ​ពន្យារពេល​នេះ កីឡាករ​មួយ​ចំនួន​សប្បាយចិត្ត​ព្រោះ ជៀស​ផុត​ពី​ការ​ប្រឈម ប៉ុន្តែ​គណកម្មការ​កីឡា​កម្ពុជា មានការ​បារម្ភ​ពី​ការ​ប៉ះពាល់​សម្រាប់​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា នា​ឆ្នាំ​២០២៣​។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ប្រសិនបើ​ការ​គណកម្មការ​អន្តរជាតិ​សម្រេច​អោយ​វៀតណាម​លើក​ពេល នោះ​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា នា​ឆ្នាំ​២០២៣ គឺ​ពិតជា​ត្រូវការ​រំកិល​ផង​ដែរ ដោយសារ​តែ​គោលការណ៍​គឺ​គ​ន្លា​តនៃ​ការ​រៀបចំ​គឺ​ត្រូវ​កំណត់​រយៈពេល​២​ឆ្នាំ​។ ប៉ុន្តែ​អ្វី​ៗ នៅ​មិន​ទាន់​ប្រាកដ​នោះ​ទេ ព្រោះ​មានការ​ប្រជុំ​ឆ្លង​ច្រើន​ទៀត ហើយ​បើ​មានការ​លើក​ពេល​នៅ​ក្នុង​ប្រទេស​វៀតណាម​មែន នៅ​កម្ពុជា​ក៏​មិន​ប្រាកដ​ថា នឹង​ត្រូវ​លើក​ពេល​ផង​ដែរ​។ អ្វី​ៗ​កំពុង​ស្ថិត​ក្នុង​ការ​ប្រជុំ​ឆ្លង តែ​សម្រាប់​កម្ពុជា គឺ​ទោះជា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម សម្រេច​លើក​ពេល ឬ មិន​លើក​ពេល ក៏​កម្ពុជា​ត្រូវ​តែ​សម្រេច​ចូលរួម ដោយ​មិន​រំសាយ​នោះ​ដែរ​។ លោក​ថា​កម្ពុជា​ត្រៀមខ្លួន​ទទួលយក តែ​ក៏​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ការពារ​ជម្ងឺ​កូ​វីត​១៩​អោយ​កាន់តែ​ខ្លាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ