ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក់ឡាន​ដឹក​អ្នកដំណើរ​ពេល​យប់​១​គ្រឿង​​​ រក​ឃើញ​អ្នក​ដំណើរ​​ម្នាក់​ឆ្លង​​កូ​វី​ដ ខណ​:២០​នាក់​ពាក់​ព័ន្ធ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​កម្លាំង​ចម្រុះ​ប្រចាំ​គោលដៅ​ព្រំប្រទល់​ស្រុក​មោង​ប្ញស្សី និងស្រុក​បាកាន ខេត្តពោធិសាត់ ផ្លូវជាតិ​លេខ​៥ បាន​ឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​០៨ មិថុនា ដើម្បី​ត្រូ​ត​ពិនិត្យ…

ខេត្តបាត់ដំបង ៖ ​កម្លាំង​ចម្រុះ​ប្រចាំ​គោលដៅ​ព្រំប្រទល់​ស្រុក​មោង​ប្ញស្សី និងស្រុក​បាកាន ខេត្តពោធិសាត់ ផ្លូវជាតិ​លេខ​៥ បាន​ឃាត់​រថយន្ត​ដឹក​អ្នកដំណើរ​មួយ​គ្រឿង កាលពី​យប់​ថ្ងៃ​ទី​០៨ មិថុនា ដើម្បី​ត្រូ​ត​ពិនិត្យ ហើយ​បាន​ធ្វើតេស្ត​រហ័ស​រក​ឃើញ​អ្នកដំណើរ​ម្នាក់​មាន« វិជ្ជមាន​កូ​វី​ដ​១៩»។ រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២០​នាក់ រាប់​ទាំង​អ្នកបើកបរ​រថយន្ត​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​នោះ​។

មន្ត្រី​ប្រចាំ​គោលដៅ​បានឱ្យ​ដឹង​ថា រថយន្ត​ដឹក​អ្នកដំណើរ​នោះ​របស់​ក្រុមហ៊ុន​«ជី​អេ​ហ្វ​ធី» ដឹក​អ្នកដំណើរ​ពី​រាជធានី​ភ្នំពេញ​ ឆ្ពោះ​មក​កាន់​ខេត្ត​បាត់ដំបង តែ​ត្រូវ​បាន​កម្លាំង​ប្រចាំ​គោលដៅ​ខាងលើ​ កាក់​ត្រូ​ត​ពិនិត្យ​សុខភាព​ទាំង​យប់​។ មន្ត្រី​ដដែល​បាន​និយាយ​ថា នៅ​ពេល​ក្រុម​គ្រួ​ពេទ្យ​ធ្វើតេស្ត​រហ័ស គេ​បាន​រក​ឃើញ​យុវជន​ម្នាក់​ឈ្មោះ ចិន ជឿ​ត អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​រុន ឃុំប្ញស្សី​ក្រាំង ស្រុក​មោង​ប្ញស្សី មាន«​វិជ្ជមាន​កូ​វី​ដ​១៩» រីឯ​អ្នក​រួម​ដំណើរ​ចំនួន​២០​នាក់​ទៀត រាប់​ទាំង​អ្នកបើកបរ​រថយន្ត​ផង បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ ហើយ​ត្រូវ​បាន​ក្រុមការងារ​សម្រេច​ឲ្យ​
ច​ត្តា​ឡី​ស័ក​ទាំងអស់​។

ជាមួយនឹង​ការ​រក​ឃើញ​អ្នកដំណើរ​ឆ្លង​កូ​វី​ដ​១៩ម្នាក់​ខាងលើ​នេះ លោក ទេព ហន អភិបាលស្រុក​មោង​ប្ញ​ស្សី​បាន​ថ្លែង​ថា ​ក្រោយ​ពី​មន្ត្រី​សុខាភិ​បាល​រក​ឃើញ​អ្នកដំណើរ​ម្នាក់ មាន​ឆ្លងកូ​វី​ដ​១៩ យើង​បាន​បញ្ជូន​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅ​អនុ​វិទ្យាល័យមោង​ឬ​ស្សី​ភ្លាម​ៗ​។ លោក​អភិបាលស្រុក​រូប​នេះ បាន​ប្រាប់​ពី​ប្រវត្តិ អ្នក​ឆ្លង​កូ​វី​ដ​១៩ ឈ្មោះ ចិន ជឿ​ត ក្រោយ​ពី​បាន​សាកសួរ​ជំ​ហានដំបូង​ថា យុវជន​រូប​នេះ​បាន​ទៅ​លេង​បងប្អូន នៅ​ភ្នំពេញ​ប្រហែល​កន្លះ​ខែ​កន្លង​មកនេះ ហើយ​ពេល​ត្រឡប់​មក​វិញ​ជិះ​រថយន្ត​ដឹក​អ្នកដំណើរ​ខាងលើ មក​ដល់​ត្រិ​ម​គោលដៅ​ត្រួត​ពិនិត្យ ស្រុក​មោង​ឬ​ស្សី ត្រូវ​កម្លាំង​សមត្ថកិច្ច​កាក់​ត្រូ​ត​ពិនិត្យ​សុខភាព​ក៍រក​ឃើញ​មាន​វិជ្ជមាន​កូ​វី​ដ​១៩​តែ​ម្ដង​។

លោក ទេព ហន បាន​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ទាំងអស់ ​រួម​ទាំង​អ្នកបើកបរ​ម្នាក់​ផង​មាន​១៥​នាក់ ​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក តែ​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ម្នាក់ ត្រូវ​ដាក់​ព្យាបាល​ដោយឡែក នៅ​ក្នុង​មណ្ឌល អនុ​វិទ្យាល័យមោង​ឬ​ស្សី ។ ចំណែក​៥​នាក់​ទៀត មាន​ទាំង​អ្នកបើកបរ​ម្នាក់​ផង ត្រូវ​បាន​អនុញ្ញាត​​ឲ្យ​បន្តដំណើរ ព្រោះ​ពួក​គេ​មាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ការពារ តែ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​រៀង​ៗ​ខ្លួន​។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ខេត្តបាត់ដំបង គិត​មក​ត្រឹម​ថ្ងៃ​ទី​០៨​ខែមិថុនា សមរភូមិ​កូ​វី​ដ​១៩ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន​៤៤៣​នាក់​ហើយ ក្នុង​នោះ ​មាន​អ្នកជំងឺ​ចំនួន​១៦២​នាក់​បានជា​សះស្បើយ រីឯ​អ្នកជំងឺ​០២​នាក់​បាន​ស្លាប់ ខណ​:​អ្នកជំងឺ​ចំនួន​២៧៩​នាក់​កំពុង​សម្រាក​ព្យាបាល​នៅឡើយ​៕ ​

អត្ថបទសរសេរ ដោយ