ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ខេត្តបន្ទាយមានជ័យ​៖ ប្រជា​កសិករ​ដាំ​ដំណាំ​ល្មើរ​​​ជាង​១០​ហិ​កតា​​ឯណោះ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ មន្ត្រី​កសិកម្ម​ថា​ខេត្តបន្ទាយមានជ័យ​​ប្រជា​កសិករ​ដាំ​ដំណាំ​ល្មើរ​ប្រមាណ​ជាង​១០​ហិ​កតា​ ដែល​ប្រមូល​ផល​ប្រមាណ​ជិត​៣​ហិ​កតា ​ដែល​តំលៃ​អាច​ទាប​ជាង​ឆ្នាំ​មុន​។ លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​រកសិកម្ម រុក្ខា​ប្រ​មាញ់…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ មន្ត្រី​កសិកម្ម​ថា​ខេត្តបន្ទាយមានជ័យ​​ប្រជា​កសិករ​ដាំ​ដំណាំ​ល្មើរ​ប្រមាណ​ជាង​១០​ហិ​កតា​ ដែល​ប្រមូល​ផល​ប្រមាណ​ជិត​៣​ហិ​កតា ​ដែល​តំលៃ​អាច​ទាប​ជាង​ឆ្នាំ​មុន​។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​រកសិកម្ម រុក្ខា​ប្រ​មាញ់ ​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថ្ងៃ​ទី​០៨ ​មិថុនា ឆ្នាំ​២០២១​ថា​ ​នៅ​ខេត្ត​បន្ទាយមានជ័យ​ បងប្អូន​ប្រជា​កសិករ​កំពុង​នាំ​គ្នា​ដាំ​ដំណាំ​ល្មើ​រហូត​ដល់​ឆ្នាំ​២០២១​នេះ​ មាន​ប្រមាណ​ជាង​១០​ហិ​កតា ​ហើយ​ដែល​ប្រមូល​ផល​មាន​ប្រមាណ​ជិត​៣​ហិ​កតា ដែល​ដាំ​មាន​ចំណុច​ខាងលិច​ភ្នំ​កង​វ៉ា​ក្រុង​សិរី​សោភ័ណ​ដែល​ទទួលផល​៣​ឆ្នាំ​ហើយ និង​ស្រុក​ស្វាយចេក​បាន​ទទួលផល​២​ឆ្នាំ ស្រុក​ថ្មពួក​ដាំ​ឆ្នាំ​ក្រោយ​អាច​ទទួលផល ស្រុក​ម៉ា​ឡៃ​ទើប​ដាំ​អាច​២​ឆ្នាំ​ទៀត​ទទួលផល ស្រុក​ភ្នំស្រុក​ទទួលផល​រយៈពេល​២​ឆ្នាំ​ហើយ​។

លោក​បាន​បញ្ជាក់​ថា ដំណាំ​ល្មើស​នៅ​ខេត្តបន្ទាយមានជ័យ​ប្រជា​កសិករ​បាន​នាំ​គ្នា​ដាំ​រយៈពេល​ប្រមាណ​៥​ឆ្នាំ​ក្រោយ​ពេល​ក្រុមហ៊ុន​បណ្តុះ​កូ​ល្មើរ ​បានឃើញ​ដី​ក្នុង​ខេត្តបន្ទាយមានជ័យ​ជា​ដី​អាច​ដាំ​ដំណាំ​ល្មើ​បាន​ទទួល​ទើប​ប្រជា​កសិករ​នាំ​គ្នាំ​ដាំ​ជា​បន្តបន្ទាប់​ហើយ​រយៈពេល​២​ទៅ​៣​ឆ្នាំ​នេះ​ប្រជា​កសិករ​ដែល​ដាំ​ល្មើរ​អាច​តំលៃ​ល្មើ​ថ្លៃ​ជា​ដំណាំ​ផ្សេង​ៗ​ព្រោះ​ដំណាំ​ល្មើ​បើ​ថែទាំ​បាន​ល្អ​រយៈពេល​៣​ទៅ​៤​ឆ្នាំ​អាច​ប្រមូល​ផល​ជា​បណ្តើរ​ៗ​បាន​។

ប្រជា​កសិករ​ដែល​ដាំ​ល្មើរ​នៅ​ខាងលិច​ភ្នំ​កង​វ៉ា​ក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា​ ​ផ្ទៃដី​ដែល​ដាំ​ល្មើ​របស់​គាត់​មាន​ទំហំ​ប្រមាណ​ជាង​ក​ន្លះ​ហិ​កតា​ដែល​ដាំ​ល្មើ​របាន​ជិត​២០០​ដើម ​ហើយ​ដាំ​ដំណាំ​ល្មើ​នេះ​បាន​រយៈពេល​៥​ទៅ​៦​ឆ្នាំ​មក​ហើយ ដែល​ទទួលផល​រយៈពេល​២​ឆ្នាំ​មក​ហើយ​ដែល​ប្រមូល​ផលកាល​ឆ្នាំ​២០២០​កន្លង​ទៅ​ បាន​ប្រមាណ​៣០​ដើម​ក្នុង​១​ដើម​ទទួលផល​បាន​ជិត​១០០​គីឡូក្រាម​ក្នុង​១​គីឡូក្រាម ​លក់​តំលៃ​បាន​៥​ម៉ឺន​រៀល​ដែល​ភាគច្រើន​ប្រជាពលរដ្ឋ​មក​មើល​ទិញ​ដល់​ចំការ ហើយ​ឆ្នាំ​២០២១​នេះ ​ល្មើ​បាន​ទទួលផល​បាន​ប្រមាណ​ជាង​៥០​ដើម​ដែល​កំពុង​ប្រមូល​ផល​ជា​បណ្តើរ​ៗ​ហើយ​ដែល​លក់​បាន​តំលៃ​ទាប​ជាង​ឆ្នាំ​មុន​បន្តិច​៕​

អត្ថបទសរសេរ ដោយ