ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យសហការ​គ្នា ចុះ​បា.ញ់ថ្នាំ សម្លា.ប់​មេរោគ​កូ​វី​ដ​នៅ​បិទ​ខ្ទប់​តំបន់​ជុំវិញ​រោងចក្រ​QMI

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ នេះ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​សហ​ការណ៍​ជាមួយ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ នៃ​កងពលតូច​លេខ​៧០ បាន​ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​១៩ នៅផ្ទះ​ជួល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជុំវិញ​រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០២១ នេះ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​សហ​ការណ៍​ជាមួយ​ក្រុម​សង្គ្រោះ​អង្គភាព​៧១១ នៃ​កងពលតូច​លេខ​៧០ បាន​ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​កូ​វី​ដ​១៩ នៅផ្ទះ​ជួល​មួយ​ចំនួន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ជុំវិញ​រោងចក្រ​ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ដែល ស្ថិត​នៅ​សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​តំបន់​ផ្ទុះ​នូវ​វិជ្ជមាន​កូ​វី​ដ​១៩ ។

នៅ​ក្នុង​ការ​ចុះ​បាញ់ថ្នាំ សម្លាប់​មេរោគ​នេះ​ដឹកនាំ​លោកប៉ា​ង លី​ដា អភិបាលរង ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មានការ​ចូលរួម​ពី អាជ្ញាធរ សង្កាត់ ភូមិ ផង​ដែរ ។

នៅ​ព្រឹក​នោះ គេ​ឃើញ​ក្រុម​សង្គ្រោះ ពន្លត់អគ្គីភ័យ ៧១១ ជា​ច្រើន​នាក់ ស្លៀកពាក់​ឈុត​អាវ​ស ប្រដាប់​ទៅ​ដោយ​ឧបករណ៍​បាញ់ថ្នាំ ក៍បាន​ចុះ​បាញ់ថ្នាំ នៅ​តាម​ដងផ្លូវ និង​ក្នុង​បន្ទប់​ផ្ទះ​ជួល​នានា នៅ​តំបន់​ដែល​រីក​រាលដាល់​ឆ្លង​កូ​វី​ដ​១៩ ។ ខណៈនោះ​ដែល​គេ​ឃើញ លោក ប៉ា​ង លី​ដា ដែល ស្លៀក​ឈុត​ស ក៏​បាន​ប្រ​កូក​ប្រកាស​តាម​មេក្រូ សូម​អោយ​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​បើកទ្វារ​បន្ទប់ ដើម្បី​អោយ​ក្រុមការងារ​បាញ់ថ្នាំ​សម្លាប់​មេរោគ ។

លោក​អភិបាលរង ក៏​បាន​អំពាវនាវ​ដល់​បងប្អូន មានការ​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​អោយ​បាន​ម៉ឹង​ម៉ាត់​នូវ​វិធានការ​សុខាភិបាល ព្រោះ កម្មករ​កម្ម​ការី​នី​រោងចក្រ ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ QMI វិជ្ជមាន​កូ​វី​ដ​ឡើង​រហូត​ដល់​៣០២​នាក់​ហើយ ។

លោក ប៉ា​ង លី​ដា អភិបាលរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក ហែម ដា​រិ​ទ្ធ អភិបាល​ខណ្ឌ​លោក​ក៏​បាន​សហ​ការណ៍​ជាមួយ​ក្រុម​សង្គ្រោះ​៧១១ ចុះ​មក​បាញ់​សម្លាប់​មេរោគ​តាម​ផ្ទះ​ជួល និង​ផ្សារ​នៅ​តំបន់​ជុំវិញ​រោងចក្រ​ដែល​កំពុង​តែ​ផ្ទុះ​វិជ្ជមាន​កូ​វី​ដ​នោះ ។

គួរ​បញ្ជាក់​ថា តំបន់​ជំវិញ​រោងចក្រ ហ្គ្រេ​ន​ធ្វី​ន អ៊ី​ន​ធើ​ណេ​សិន​ណ​ល​(​ខេ​ម​បូ​ឌា​)​ភី​អិ​ល​ស៊ី ហៅ​រោងចក្រ​QMI ត្រូវ​បាន​អាជ្ញាធរ​ដាក់​រនាំង​បិទ​ខ្ទប់ កាលពី​វេលា​រសៀល ថ្ងៃ​ទី​០៨ ខែមិថុនា បន្ទាប់​ពី រក​ឃើញ​កម្មករ កម្មករ ជា​បន្តបន្ទាប់​រហូត​ដល់ ៣០២​នាក់ ។ ទោះបីជា​យ៉ាងណា ការ​បិទ​ខ្ទប់​នេះ​មិន​បាន​គ្រប់​ជ្រុងជ្រោយ​នៃ​តំបន់​ដែល​មាន​វិជ្ជមាន​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ