ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ប្រមាទ​នាំ​ឱ្យ​ខូចប្រយោជន៍​សព្វបែបយ៉ាង

2 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បើ​បុគ្គល​ប្រព្រឹត្ត​ព្រម​ដោយ​សេចក្តី​ប្រមាទ នោះ​អ្នក​នឹង​ដល់​នូវ​សេចក្តី​សាបសូន្យ នាំ​ឱ្យ​ខាតបង់​នូវ​ប្រយោជន៍​សព្វបែបយ៉ាង​គឺ​ខូចប្រយោជន៍​តាំងពី​បច្ចុប្បន្ន​ធ្លាយ​ដល់​អនាគត​ប្រាកដ​ជាក់ ព្រោះ​អ្វី ? ព្រោះថា សេចក្តី​ប្រមាទ​នេះ​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ ហេតុ​ដូច្នោះ​ហើយ​ទើប​អ្នកប្រាជ្ញ​មិន​ដែល​ប្រមាទ​សោះឡើយ ។…

ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា បើ​បុគ្គល​ប្រព្រឹត្ត​ព្រម​ដោយ​សេចក្តី​ប្រមាទ នោះ​អ្នក​នឹង​ដល់​នូវ​សេចក្តី​សាបសូន្យ នាំ​ឱ្យ​ខាតបង់​នូវ​ប្រយោជន៍​សព្វបែបយ៉ាង​គឺ​ខូចប្រយោជន៍​តាំងពី​បច្ចុប្បន្ន​ធ្លាយ​ដល់​អនាគត​ប្រាកដ​ជាក់ ព្រោះ​អ្វី ? ព្រោះថា សេចក្តី​ប្រមាទ​នេះ​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ ហេតុ​ដូច្នោះ​ហើយ​ទើប​អ្នកប្រាជ្ញ​មិន​ដែល​ប្រមាទ​សោះឡើយ ។

​ក្នុង​សុត្តន្តបិដក​លេខ​៥៣ ព្រះ​បរម​សាស្តា​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ធ​ម៍​១ ដែល​បុគ្គល​ចម្រើន​ហើយ ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ រមែង​បាន​ប្រយោជន៍​ទាំង​២​គឺ ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​១ និង​ប្រយោជន៍​ក្នុង​បរលោក​១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ​ធ​ម៍​១​នោះ​តើ​ដូច​ម្ដេច ? ធម៌​១​នោះ​គឺ​សេចក្ដី​មិន​ប្រមាទ​ក្នុង​កុសល​ធ​ម៍​ទាំងឡាយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ​ជា​ធ​ម៍​១ ដែល​បុគ្គល​ចម្រើន​ហើយ ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ រមែង​បាន​ប្រយោជន៍​ទាំ​២​ដូចដែល​បាន​ពោល​នេះឯង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ