ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀល មានអត្រាខ្ពស់ជាងលុយជប៉ុន !

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានប្រៀបជាងលុយជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១…

រាជធានីភ្នំពេញ ៖ ហាងឆេងលុយរៀលមានប្រៀបជាងលុយជប៉ុន ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១០០ យ៉េនជប៉ុន ទិញចូលត្រឹមតែ ៣៧២៨ រៀល ហើយលក់ចេញតែ ៣៧៦៦ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៧៣៥ រៀល និងលក់ចេញដល់ទៅ ៣៧៧៣ រៀលឯណោះ ។

សម្រាប់ថ្ងៃនេះដែរ ហាងឆេងប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេសផ្សេងទៀតរួមមាន ៖ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៨០ រៀល, ១ អឺរ៉ូ ទិញចូល ៤៩៦៧ រៀល លក់ចេញ ៥០១៧ រៀល និង ១ ដុល្លារអូស្ត្រាលី ទិញចូល ៣១៥៨ រៀល លក់ចេញ ៣១៨៩ រៀល ។

ទន្ទឹមនេះ ១ យន់ចិន ទិញចូល ៦៣៨ រៀល លក់ចេញ ៦៤៤ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦៥ រៀល លក់ចេញ ៣៦៩ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០៨២ រៀល លក់ចេញ ៣១១៣ រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១៣១ រៀល លក់ចេញ ១៣២ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៨ រៀល លក់ចេញ ១៨០ រៀល ៕