ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​បារាំង​លោក ម៉ា​ក្រុង ត្រូវ​បុរសម្នាក់​ទះមួយកំផ្លៀង

1 ខែ មុន

ទី​ក្រុងប៉ារីស ៖ លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ត្រូវ​បាន​បុរស​ម្នាក់​ទះ​មួយ​កំផ្លៀង ក្នុង​ចំណោម​មនុស្ស​ម្នា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​បារាំង នេះ​បើ​យោង​តាម​សារព័ត៌មាន…

ទី​ក្រុងប៉ារីស ៖ លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែ​ល ម៉ា​ក្រុង ត្រូវ​បាន​បុរស​ម្នាក់​ទះ​មួយ​កំផ្លៀង ក្នុង​ចំណោម​មនុស្ស​ម្នា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​បារាំង នេះ​បើ​យោង​តាម​សារព័ត៌មាន BBC ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទៅ​០៨ មិថុនា ២០២១​នេះ ។

នៅ​ក្នុង​វី​ដេ​អូ​ឃ្លី​ប​មួយ ដែល​ផ្សាយ​លើ​បណ្តាញ​សង្គម បង្ហាញ​អោយ​ឃើញ​ថា លោក ម៉ា​ក្រុង ​កំពុង​ដើរទៅ​រនាំង​ដែលមានពលរដ្ឋឈរចាំស្វាគមន៍ ពេល​ធ្វើ​ដំណើរ​ទៅ​តំបន់ Tain-l’Hermitage នៅ​ខាងក្រៅ​ទីក្រុង Valence ស្រាប់តែបុរស​ម្នាក់ ទះកំផ្លៀង​លោក ម៉ា​ក្រុង ភ្លាម​ៗ​នោះ​មន្ត្រី​ប៉ូ​លី​ស​ស្ទុះ​ចូល​យ៉ាង​លឿន​ទៅ​ចាប់​ឃា​ត់​បុរស​នោះ ។ ទន្ទឹម​នឹង​នេះ​លោក​ប្រធានាធិបតី ត្រូវ​បាន​កង​សន្តិសុខ​ នាំ​ចាក​ចេញពី​ទីកន្លែង​នោះ ផងដែរ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង បានអោយ​ដឹង​ថា បុរស​ពីរ​នាក់​ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​មាន​ឧប្បត្តិ​ហេតុនេះ ។

នៅ​ពេល​ដែល​ប្រធានាធិបតី ត្រូវ​បាន​គេ​ទះកំផ្លៀង​ពាក្យ​ដែល​គេ​ស្រែក​បន្លឺ​ឡើង​គឺ “Down with Macron-ism” ៕

សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​ប​មាន​ដូច​ខាងក្រោម ៖

https://twitter.com/AlexpLille/status/1402237903376367627?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1402237903376367627%7Ctwgr%5E%7Ctwcon%5Es1_c10&ref_url=https%3A%2F%2Fwww.bbc.com%2Fnews%2Fworld-europe-57402753