ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួមភេទមួយសប្តាហ៍៣ទៅ៤ដង ជួយទម្លាក់គ្រួសតម្រងនោម

2 ឆ្នាំ មុន

ចំពោះមនុស្សមួយចំនួន ការថែរក្សាសុខភាពគឺពិតជាមិនងាយស្រួលទេ ព្រោះវាតម្រូវឲ្យពួកគេធ្វើសកម្មភាពមួយចំនួនដែលមិនសប្បាយដូចមើលទូរទស្សន៍ឬស្តាប់ចម្រៀងឡើយ។ សកម្មភាពទាំងនោះរួមមានការហាត់ប្រាណតមអាហារជាតិខ្លាញ់ដែលអាហារទាំងនោះភាគច្រើនសុទ្ធតែជារបស់ឆ្ងាញ់។ តែពេលខ្លះការថែរក្សាសុខភាពគឺមិនចាំបាច់ឲ្យយើងត្រូវធ្វើអ្វីដែលយើងមិនសប្បាយចិត្តនោះទេ។ ពោលគឺដូចជាការរួមភេទជាដើម។ ការរួមភេទត្រូវបានរាប់បញ្ចូលក្នុងសកម្មភាពជួយដល់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ជាការពិតណាស់ នាពេលថ្មីៗនេះ ការសិក្សាស្រាវជ្រាវដែលត្រូវធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ…

ចំពោះមនុស្សមួយចំនួន ការថែរក្សាសុខភាពគឺពិតជាមិនងាយស្រួលទេ ព្រោះវាតម្រូវឲ្យពួកគេធ្វើសកម្មភាពមួយចំនួនដែលមិនសប្បាយដូចមើលទូរទស្សន៍ឬស្តាប់ចម្រៀងឡើយ។

សកម្មភាពទាំងនោះរួមមានការហាត់ប្រាណតមអាហារជាតិខ្លាញ់ដែលអាហារទាំងនោះភាគច្រើនសុទ្ធតែជារបស់ឆ្ងាញ់។ តែពេលខ្លះការថែរក្សាសុខភាពគឺមិនចាំបាច់ឲ្យយើងត្រូវធ្វើអ្វីដែលយើងមិនសប្បាយចិត្តនោះទេ។ ពោលគឺដូចជាការរួមភេទជាដើម។

ការរួមភេទត្រូវបានរាប់បញ្ចូលក្នុងសកម្មភាពជួយដល់ទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្ត។ ជាការពិតណាស់ នាពេលថ្មីៗនេះ ការសិក្សាស្រាវជ្រាវដែលត្រូវធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រ នៅមន្ទីរពេទ្យ Clinic of Ankara Training and Research នាប្រទេសទួរគី បានរកឃើញថា ការរួមភេទ ៣ទៅ៤ដង ក្នុងមួយសប្តាហ៍អាចជួយឲ្យគ្រួស ដែលស្ថិតនៅក្នុងតម្រងនោមជ្រុះចេញមកតាមទឹកនោមដោយងាយស្រួល។

មានអ្នកជម្ងឺ ៣១នាក់បានចូលរួមក្នុងការពិសោធន៍ ដែលក្នុងនោះមាន ២៦នាក់បានជ្រុះគ្រួសចេញមកតាមទឹកនោមក្នុងរយៈពេលត្រឹមតែ ២សប្តាហ៍។ លទ្ធផលនេះគឺមានភាពប្រសើរជាងអ្នកជម្ងឺដែលគ្រាន់តែប្រើថ្នាំព្យាបាល។

ក្រៅពីជួយព្យាបាលជម្ងឺគ្រួសក្នុងតម្រងនោម ការរួមភេទក៏អាចជួយ៖

•           បង្កើនប្រព័ន្ធភាពស៊ាំ

•           ជួយដល់សុខភាពបេះដូង

•           បន្ទាបសម្ពាធឈាម

•           ជាការហាត់ប្រាណ

•           ជួយបង្អន់ការឈឺចាប់

•           បន្ថយអត្រាដែលអាចកើតមហារីកក្រពេញប្រូស្តាត

•           ជួយដល់ការទទួលទានដំណេក

•           កាត់បន្ថយស្រ្តេស

•           បង្កើនចំណង់ផ្លូវភេទឲ្យកាន់តែប្រសើរ

•           ជួយឲ្យប្លោកនោមរបស់ស្រ្តីមានលទ្ធភាពទុកទឹកនោមបានល្អ

•           បង្កើនសេចក្តីស្រឡាញ់ជាមួយដៃគូស្នេហា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ