ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាលទាត់ចោលព័ត៌មានចោទប្រកាន់ថា «គ្រូពេទ្យដឹកសពអ្នកស្លា.ប់យកទៅប្លុងចោល»

1 ខែ មុន
  • Phnom Penh

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលនៅមុននេះបន្តិចបានប្រកាសច្រានចោលព័ត៌មានមួយដែលបានចោទប្រកាន់ធ្ងន់ៗថាក្រុមគ្រូពេទ្យបានយកសាកសពដែលបានស្លា.ប់ដោយសារកូវីដ-១៩ យកទៅប្លុងចោល។


រាជធានីភ្នំពេញ ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាលនៅមុននេះបន្តិចបានប្រកាសច្រានចោលព័ត៌មានមួយដែលបានចោទប្រកាន់ធ្ងន់ៗថាក្រុមគ្រូពេទ្យបានយកសាកសពដែលបានស្លា.ប់ដោយសារកូវីដ-១៩ យកទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត ។

លោកជំទាវវេជ្ជបណ្ឌិតបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅគ្រុបតេឡេក្រាមយ៉ាងដូច្នេះថា «នេះជាព័ត៌មានមិនពិតទេ។  ក្រុមគ្រូពេទ្យបានដឹកយកទៅដើម្បីចាត់ចែងដុតតាមនិតិវិធី  ដោយមិនមែនយកទៅទុកចោលឡើយ។  សូមអាជ្ញាធរមានសមត្ថកិច្ចជួយចាត់ការជនដែលផ្សាយព័ត៍មានមិនពិតនេះ  និងផ្តន្ទាទោសតាមផ្លូវច្បាប់ផង។  សូមអរគុណ» ។

នេះជាការផ្សាយមិនពិតដែលត្រូវបានមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលច្រានចចោល



ការលើកឡើងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងសុខាភិបាលបានធ្វើឡើងបន្ទាប់ពីមានផេកមួយបានបង្ហោះរូបភាព ៣សន្លឹកអមនឹងការសរសេរសារថា «ព័ត៌មាន ក្ដៅៗ !!!! ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានស្លាប់ដោយសារកូវីដ-១៩ ត្រូវបានក្រសួងសុខាភិបាល យកសាកសពដែលបានស្លាប់ដោយសារកូវីដ-១៩ យកទៅប្លុងចោលនៅភ្នំប្រាសាទ យ៉ាងអានាធិបតេយ្យ ស្ថិតនៅកំពង់ត្រាច ខេត្តកំពត» ។

យ៉ាងណាមិញ ដើម្បីបញ្ជាក់ការពិតអំពីរឿងនេះ លោកជំទាវវេជ្ជបណ្ឌិតបានបង្ហាញរូបថត ដែលយើងអាចឃើញការចាត់ចែងបូជាសពយ៉ាងត្រឹមត្រូវ និងមានវីដេអូឃ្លីបខ្លះទៀត ក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់ថា ក្រុមគ្រូពេទ្យអ្នកប្រយុទ្ធអាវស មិនបានទុកសពចោលដូចការចោទប្រកាន់នោះទេ គឺក្រុមគ្រូពេទ្យ បានរៀបចំសព មួយចំនួននោះបូជាយ៉ាងត្រឹមត្រូវ ៕