ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា សន្យាបន្តជួយកម្ពុជា ខណៈសន្ទុះនៃការវិនិយោគនៅមានកំណើនយឺត

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំានៅកម្ពុជា បង្ហាញការបន្តការសន្យារបស់ខ្លួនជួយដល់ប្រទេសកម្ពុជា ខណៈដែលសន្ទុះនៃការវិនិយោគនៅកម្ពុជាត្រូវបានគេមើលឃើញថា នៅមានភាពយឺតយាវនៅឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាការវិនិយោគអាចនឹងប្រសើរនៅពេលណាប្រទេសទំាងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ។ ក្នុងកិច្ចជំនួបពិភាក្សារវាងឯកឧត្តម…

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចំានៅកម្ពុជា បង្ហាញការបន្តការសន្យារបស់ខ្លួនជួយដល់ប្រទេសកម្ពុជា ខណៈដែលសន្ទុះនៃការវិនិយោគនៅកម្ពុជាត្រូវបានគេមើលឃើញថា នៅមានភាពយឺតយាវនៅឡើយ ។ ប៉ុន្តែទោះជាយ៉ាងណាការវិនិយោគអាចនឹងប្រសើរនៅពេលណាប្រទេសទំាងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ។

ក្នុងកិច្ចជំនួបពិភាក្សារវាងឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះលោក ជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចំានៅកម្ពុជាមានប្រសាសន៍ថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌាមានលក្ខណៈប្រសើរជាងមុនជាបណ្តើរៗហើយ ។ ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកបែបនេះ រដ្ឋាភិបាលឥណ្ឌានៅតែបន្តរក្សាការសន្យារបស់ខ្លួនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងវិស័យឌីជីថលតាមរយៈយន្តការនានា ដូចជាយន្តការទ្វេភាគី យន្តការតំបន់ និងយន្តការឥណ្ឌា អាស៊ានជាដើម ។

បើតាមឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចំានៅកម្ពុជាបានកោតសសើរចំពោះកម្ពុជា ដែលសម្រេចបាននៅកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%ក្នុងមួយឆ្នំានាពេលកន្លងមក និងប្រែក្លាយកម្ពុជាជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ។

ឯកឧត្តមបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរត្ន័ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះប្រទេសឥណ្ឌា ដែលមានបំណងផ្តល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងវិស័យឌីជីថល ស្របពេលដែលកម្ពុជាកំពុងមានតម្រូវការ ដោយសារកម្ពុជាទើបតែបានអនុម័តឯកសារ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នំា ២០២១-២០៣៥ និងត្រៀមរៀបចំឱ្យមានគោលនយោបាយពាក់ព័ន្ធនិងវិស័យឌីជីថល ផ្សេងទៀតនាពេលខាងមុខ ។ លើសពីនេះបានជំរុញ និងសម្រួលពាណិជ្ជកម្មទ្វេភាគី តាមរយៈខិតខំឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥណ្ឌា នាពេលខាងមុខជាដើម ។

ពាក់ព័ន្ធនិងការវិនិយោគរបស់ឥណ្ឌាមកកាន់កម្ពុជា ត្រូវបានអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង សង្កេតមើលឃើញថា ឥណ្ឌាវិនិយោគនៅកម្ពុជាមានកំណើនយឺត មិនទាន់លឿនទេ។ ប៉ុន្តែខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលយើង និងរដ្ឋាឥណ្ឌាកំពុងតែចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយខ្ញុំជឿថា បើមានកិច្ចព្រមព្រៀងសេរីនេះយើងនឹងទទួលបានការវិនិយោគពីឥណ្ឌា និងប្រទេសផ្សេងទៀតមកកាន់កម្ពុជាយើង ដើម្បីនាំចេញទៅឥណ្ឌាឱ្យបានច្រើន ។

លោកឧកញ៉ាសង្កត់ធ្ងន់ថា បើតាមប្រសាសន៍រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កំពុងតែជំរុញ ធ្វើម៉េចឱ្យបានលឿន ក្រោយពីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង ហើយនឹងឈានដល់ការចរចារជាមួយឥណ្ឌា និងជប៉ុនរួម និងសហភាពសហព័ន្ធអឺរ៉ុប ។ ខ្ញុំជឿថា បើមានការជំរុញការចរចារពាណិជ្ជកម្មសេរីនេះបានលឿន ការវិនិយោគមកកាន់កម្ពុជាបានកាន់តែច្រើនវាមិនខុសពីយើងទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនទេ ដល់ពេលនោះការវិនិយោគ និងមានការកើនឡើងយ៉ាងឆាប់រហ័ស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ