ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ការ​​​​រើសអើ.ង​ជាតិ​សាសន៍ អតីត​យុវជន​ក្រុម AC Milan ម្នាក់​​ ធ្វើរឿងមួយ​ស្មានមិនដល់​

2 ឆ្នាំ មុន

អ៊ី​តា​លី ៖ Seid Visin អតីត​យុវជន​ក្រុម AC Milan ត្រូវ​បាន​រាយការណ៍​ថា បាន​បញ្ចប់ជីវិត​ខ្លួនឯង នៅ​ក្នុងផ្ទះ​នៅ​ឯ​ទីក្រុង Nocera

អ៊ី​តា​លី ៖ Seid Visin អតីត​យុវជន​ក្រុម AC Milan ត្រូវ​បាន​រាយការណ៍​ថា បាន​បញ្ចប់ជីវិត​ខ្លួនឯង នៅ​ក្នុងផ្ទះ​នៅ​ឯ​ទីក្រុង Nocera Inferiore ក្នុង​តំបន់ Campania កាលពី​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ ក្នុង​អាយុ​២០​ឆ្នាំ ដោយសារ​រង​ការ​ឈឺចា.ប់ជាមួយ​និង​ការ​រើសអើ.ង​ជាតិ​សាសន៍​។

តាម​ពិត Seid Visin មាន​ដើម​កំណើត​នៅ​ប្រទេស​អេ​ត្យូ​ពី​។ ប៉ុន្តែ​នៅ​អាយុ​៧​ឆ្នាំ គេ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ប្តី​ប្រពន្ធ​ជនជាតិ​អ៊ី​តា​លី​។ ក្រោយមក​រូបគេ​ក៏​បាន​ចូលរួម​ហ្វឹកហាត់​នៅ​សាលា​ថ្នាល​ក្រុម AC Milan និង Benevento​។ មុន​ពេល​សម្រេចចិត្ត​បោះបង់​អាជីព​បាល់ទាត់​កាលពី​ឆ្នាំ​២០១៦ ដើម្បី​បន្ត​ការ​សិក្សា​របស់​ខ្លួន​។ ប៉ុន្តែ​ទោះ​យ៉ាងណា គេ​ក៏​នៅ​តែ​បន្ត​លេង​បាល់ទាត់​ហ្វូ​ត​សាល​ជាមួយ​ក្រុម Atletico Vitalica​។

ការ​រើសអើ.ង​ជាតិ​សាសន៍​ដែល Visin រង​ទុក្ខ​ក្នុង​ជីវិត​របស់​គេ បាន​បន្សល់​ទុក​នៅ​លើ​សំបុត្រ​ខូចចិត្ត​មួយ​មុន​ស្លា​.​ប់ ដែល​ត្រូវ​បាន​អាន​ក្នុង​ពិធី​បុណ្យស.ព​របស់​គេ កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១ កន្លង​ទៅ​។ ដោយ​បង្ហាញ​អំពី​សម្ពាធ​ផ្លូវចិត្ត ការ​ឈឺចា.ប់ ដែល​ប្រៀប​បាន​ដូច​ដុំ​ថ្ម​មាន​ទំងន់​ស្មើ​មនុស្ស ដែល​ពោរពេញ​ទៅ​ដោយ​ការ​រើសអើ.ង ការ​ស្អ.ប់ខ្ពើម​ដ៏​គួរ​ឱ្យ​ខ្លា.ច​បំផុត​។

វា​បាន​ក្លាយជា​ការ​សោកស្តាយ និង​ការ​ឈឺចា.ប់​មួយ​នៅ​ក្នុង​ប្រទេស​អ៊ី​តា​លី បន្ទាប់​ពី​ដំណឹង​មរណៈភាព​របស់ Seid Visin ត្រូវ​បាន​ចេញផ្សាយ​។ ខណៈ​បច្ចុប្បន្ន ក្នុង​វិស័យ​បាល់ទាត់​ទូ​ទាំង​ពិភពលោក​កំពុង​ក្រោកឈរ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រើសអើ.ង​ជាតិ​សាសន៍​នេះ​តែ​ម្តង​៕ (​ដកស្រង់​ចេញពី The Sun និង News.in-24)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ