ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​និង​ឥណ្ឌា​សម្រុក​ចាក់​វ៉ាក់សាំង វៀតណាម​ផ្ដោត​លើការ​ផលិត​វ៉ាក់សាំង​ឲ្យ​​បានឆាប់

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ប្រជាជន​ចិន​យ៉ាងតិច​៧០% ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ឲ្យបាន​រួចរាល់​នា​ចុងឆ្នាំ​នេះ

យុទ្ធនាការ​ចាក់​វ៉ាក់សាំង ៖ តាម​ទីភ្នាក់ងារព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ប្រជាជន​ចិន​យ៉ាងតិច​៧០% ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ឲ្យបាន​រួចរាល់​នា​ចុងឆ្នាំ​នេះ ។

លោក ZENG YIXIN អនុប្រធាន​គណៈក​ម្មា​ធិ​ការ​សុខាភិបាល​ជាតិចិន​ថ្លែង​ទៅ​កាន់​ស៊ី​នហួ កាលពី​ថ្ងៃ​ទី​៧ មិថុនា ក្នុ្ន​ង​បទ​សម្ភាសន៍​មួយ​នាពេល​ថ្មី​ៗ​នេះ​ថា ករណី​មាន​អ្នក​ឆ្លង​ថ្មី​ក្នុងស្រុកច្រើន​នា​ពេល​ថ្មី​ៗ​នេះ បង្ហាញ​ថា​សភាពការណ៍​នៃការ​បង្ការ និង​ការ​ត្រួតពិនិត្យ​ការ​ឆ្លង​នៅ​តែលំបាក ។

ដោយ​អំពាវនាវ​ដល់​សាធារណជន​កុំ​ឲ្យ​មានការ​រារែក​ក្នុង​ការ​ចាក់​វ៉ាក់សាំង លោក ZENG YIXIN គូសបញ្ជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​រួម​នានា​ត្រូវ​តែ​ធ្វើ​ដើម្បី​កសាង​មហាកំពែង​នៃ​ការ​ចាក់វ៉ាក់សាំង ។

វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩​ជាង​៧៦៣លាន​ដូ​ស​ហើយ​ត្រូវ​បាន​ចាក់​នៅ​ទូ​ទាំង​ប្រទេស​ចិន​គិត​មក​ដល់​ថ្ងៃ​ទី​៥ មិថុនា ។

ឥណ្ឌា​នឹង​ចាក់​វ៉ាក់សាំង​មិន​គិតថ្លៃ​សម្រាប់​មនុស្ស​ពេញវ័យ
នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណា​រេ​ន​ដ្រា​ម៉ូ​ឌីប្រកាស​កាលពី​ថ្ងៃ​ទី​៧ មិថុនា​ថា រដ្ឋា​ភិបាល​សហ​ព័ន្ធ​នឹង​ចាប់ផ្ដើម​ក្នុង​ខែ​នេះ ផ្ដល់​ដោយ​មិន​គិតថ្លៃ​នូវ​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ដល់​មនុស្ស​ពេញវ័យ​ទាំងអស់​ដែល​នោះ​ជា​ការ​ផ្ដួចផ្ដើម​គំនិត​របស់​រដ្ឋអំណាច​កណ្ដាល​សំដៅ​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​ក្នុង​ប្រទេស ដែល​មាន​សភាព
ខ្លាំងក្លា​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​រយ​ពាន់​នាក់​ស្លា.ប់​រួច​ហើយ ។

លោក​ម៉ូ​ឌី​ពន្យល់​ក្នុង​បទ​អន្តរាគមន៍​តាម​ទូរទស្សន៍​មួយ​ថា រដ្ឋាភិបាល​សហព័ន្ធ​នឹង​ក្ដាប់​ក្នុង​ដៃ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​រហូត​ដល់​គ្រប់គ្រង ក្នុង​កម្រិត​រដ្ឋ​នានា​របស់​ប្រទេស​ទៀត​ផង ។ វិធានការ​នោះ​សម្រេច​ថា ចាប់ពី​ថ្ងៃ​ទី​២១ មិថុនា ទៅ គ្រប់​មនុស្ស​ពេញវ័យ​ទាំងអស់​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ទៅ​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ដោយ​មិន​គិតថ្លៃ ។

នា​ពេល​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​សហព័ន្ធ​ផ្ដល់វ៉ាក់សាំង​មិន​គិតថ្លៃ​ចំពោះ​មនុស្ស​ចាស់ និង​ពលករនៅ​ខ្សែ​ទី​មួយ ដោយ​ទុក​ឲ្យ​រដ្ឋាភិបាល​នៃ​បណ្ដា​រដ្ឋ​សហព័ន្ធ​ឬ​បណ្ដា​មន្ទីរពេទ្យ​ឯកជន​គ្រប់គ្រង​ការ​ចាក់​វ៉ាក់សាំង​ដោយ​គិត​ប្រាក់​ចំពោះ​មនុស្ស​មាន​អាយុ​ពី​១៨​ទៅ​៤៨​ឆ្នាំ ។

វៀតណាម​ផ្ដោត​លើ​ភាព​ចាំបាច់​ផលិត​វ៉ាក់សាំង​ឲ្យ​បាន​ឆាប់
នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក PHAM MINH CHINH កាលពី​ថ្ងៃ​ទី​៧ មិថុនា បាន​ដឹកនាំ​កិច្ចប្រជុំ​ការងារ​មួយ​ជាមួយ​បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និង​បណ្ដា​តំណាង​នៃ​ផ្នែក​នានា ដែល​ចូល​រួម​ក្នុង​ការ​ស្រាវជ្រាវ និង​ផលិត​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ ដោយ​លោក​លើក​ពី​ភាព​ចាំបាច់​ផលិត​វ៉ាក់សាំង​នោះ​ឲ្យ​បាន​លឿន​បំផុត ។ លោក​ថា​ក្នុងឆ្នាំនេះ វៀតណាម​ត្រូវ​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់​សម្រាប់​ចាក់​ឲ្យ​មនុស្ស​៧៥​លាន​នាក់ ។

លោកថា​ការ​ឲ្យ​ទទួល​បាន​វ៉ាក់សាំង​ក្នុង​ពិភពលោក​មិន​មែន​ជា​ការ​ងាយស្រួល​ឡើយ ។ ហេតុនេះ​ការ​ស្រាវ​ជ្រាវ​ការ​ផ្ទេរ​បច្ចេកវិទ្យា​និង​ផលិតកម្ម​វ៉ាក់សាំង​ក្នុង​ប្រទេស​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ដើម្បី​បាន​វ៉ាក់សាំង​ចាក់​ឲ្យ​ប្រជា​ជន ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ