ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាងណាស់ឆ្នាំ​ទាំង​៦នេះ​មាន​លាភ​មាន​ជ័យ​មាន​សិរី​សួស្តី​ក្នុង​ថ្ងៃសីល​ធំ

2 ឆ្នាំ មុន

ពិតជា​ហេង​មែនហើយ​អ្នក​ឆ្នាំ​ទាំង​៦​នេះ​! ក្បួន​ហុងស៊ុយ​ចិន​សែ​ប្រាប់​ថា នៅ​ថ្ងៃសីល​ធំ​ស្អែក​នេះ ជា​ទិវា​ឡើងបុណ្យស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​ដ៏​សែន​មនោ​រម្យ ថ្ងៃ​មហា​មង្គល​ដ៏​មាន​សិរី និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សំណាង​ដល់​ប្រុស​ស្រី​កើត​ឆ្នាំ ជូត…

ពិតជា​ហេង​មែនហើយ​អ្នក​ឆ្នាំ​ទាំង​៦​នេះ​! ក្បួន​ហុងស៊ុយ​ចិន​សែ​ប្រាប់​ថា នៅ​ថ្ងៃសីល​ធំ​ស្អែក​នេះ ជា​ទិវា​ឡើងបុណ្យស័ក្តិ ឡើង​លាភ​សំណាង ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត ជា​ថ្ងៃ​ដ៏​សែន​មនោ​រម្យ ថ្ងៃ​មហា​មង្គល​ដ៏​មាន​សិរី និង​ជា​ថ្ងៃ​នាំ​មក​នូវ​មហា​សំណាង​ដល់​ប្រុស​ស្រី​កើត​ឆ្នាំ ជូត ម្សាញ់ ឆ្លូវ រកា មមី ខាល កើប​មាស កើប​ប្រាក់ កើប​លុយ​អង្គុយ​លើ​គំនរ​ទ្រព្យ​ដ៏​មាន​សិរី ។

ឆ្នាំម្សាញ់ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម លេ​​ខ​លុយ​ដុល្លារ​៦៦៦​ជួប​សម្បត្តិ​មហាសេដ្ឋី គុណ​បារមី​ព្រះ​អង្គ​មាស​កំពូលភ្នំ​ទ្រព្យ នាំ​លាភ​ធំ លុយ​ធំ មានទ្រព្យ​ហូរ​ចូល​មក​ឯង​ៗ រួម​នឹង​បាន​ឡើងបុណ្យស័ក្តិ​ខ្ពង់ខ្ពស់​ផង ។ ចំណែក​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុម​គ្រប់​វេលា ។

ឆ្នាំឆ្លូវ លាភ​ធំ​ចាំង​ចូល​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ ជើង​លេខ​ប្រាប់​ថា អ្នក​កើត​ឆ្នាំ​នេះ​លេខ​មាស​៩៩៩​មាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ហៀរ​ដៃ​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​ល្អ​ប្រសើរ ។ ដើម្បី​ឱ្យ​មាន​លាភ​មាន​ជ័យ​ហូរ​ចូល​ជាប់​មិន​ដាច់ សូម​លោក​អ្នក​ប្រញាប់​បួងសួង​សុំ​លាភសក្ការៈ​ឥឡូវនេះ ។

ឆ្នាំរកា នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ហូរហៀរ មាន​លាភ​ធំ​ចូល​មក មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង ។ លេខ​លាភ​១៣៥​អ្នក​កើត​ឆ្នាំ​នេះ​ជា​អ្នកមាន​ទ្រព្យ​មហាសាល និង​មាន​បញ្ញា​ច្រើន​ប្រសប់​ក្នុង​ការ​រក​លុយ រាសី​ខ្ពស់ត្រដែត​,​ពណ៌​នាំ​សំណាង ក្រហម ការងារ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ស្រស់ស្រាយ និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

ឆ្នាំមមី លេខ​សំណាង​៥៥៥​ជោគជតារាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​ធំ សម្បូរ​លុយ​ចាយ​ណែន​ៗ​ដៃ ។ អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​មាន​ឫទ្ធិ​អំណាច​ឧត្តម​ប្រពៃ​ណាស់ មានទ្រព្យ​ច្រើន​មហិមា ពណ៌​នាំ​សំណាង ក្រហម និង​បាន​សម្រេច​សព្វ​ការងារ ។ មាន​ង៉ូ​វ​ហេង​ខ្លាំង មាន​លាភ​ចូល​មក​ជុំ​ទិស​នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ ។ ឯការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ជួប​តែ​សុខដុមរមនា​គ្រប់​វេលា ។

ឆ្នាំជូត ជា​អ្នកមាន​សំណាង ទេវតា​តាម​ថែរក្សា នៅ​ក្នុង​ថ្ងៃសីល​ស្អែក​នេះ​ជា​ថ្ងៃ​នាំ​សិរី​សួស្តី​នាំ​លាភ​សំណាង លោក​អ្នក​សម្បូរ​លុយ​ចាយ ង៉ូ​វ​ហេង​ឡើង​ខ្លាំង លាភ​ធំ​ចូល​មក​ជុំ​ជិត ។ អ្នក​កើត​ឆ្នាំ​នេះ ជា​មនុស្ស​ទៀងត្រង់ មាន​បញ្ញា​ច្រើន មានទ្រព្យ​មហាសាល​ប្រចាំជីវិត ។ ពណ៌​នាំ​ហេង ខៀវ​, ទឹកក្រូច លេខ​ជ័យ​លាភ​១៧១​ការងារ​ទាំងឡាយ​រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ចំណែក​សម្ព័ន្ធភាព​ស្នេហា គូ​ស្វាមីភរិយា កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​មាន​តែ​ការ​យល់ចិត្ត​គ្នា​ប្រសើរ​ណាស់ ។

ឆ្នាំខាល លេខ​ហេង​៤៥៩ មហា​សំណាង មហា​មង្គល រាសី​ឡើង​ខ្ពស់ត្រដែត ពណ៌​នាំ​សំណាង​ក្រហម នៅ​ថ្ងៃសីល​ធំ​ស្អែក​នេះ លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​ឥត​គណនា​។ រីឯ​សម្ព័ន្ធភាព ស្នេហា​គូ​ស្វាមីភរិយា កំលោះ ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ គឺ​ជោគជ័យ​ទាំង​ការងារ និង​ជោគជ័យ​ទាំង​ស្នេហា ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ