ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​យ៉ាង​តិច​​១៥០​នាក់​ត្រូវ​ស្លា.ប់ និង​​របួសត្រឹម​តែ​២៤​ម៉ោង​ចុង​ក្រោយ​នេះ ​

2 ឆ្នាំ មុន

បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៧ ខែ​​មិថុនា ឆ្នាំ​២០២១​ថា ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​១៥០​នាក់ បាន​ត្រូវ​ស្លា.ប់ ​ឬ​របួស​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ខណៈ​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ បណ្ដា​អ្នក​ទទួលខុសត្រូវ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៧ ខែ​​មិថុនា ឆ្នាំ​២០២១​ថា ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​យ៉ាងតិច​១៥០​នាក់ បាន​ត្រូវ​ស្លា.ប់ ​ឬ​របួស​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ ខណៈ​ពួក​តា​លី​បង់​បង្កើន​ការ​វាយប្រហារ ពេល​ដែល​កងកម្លាំង​បរទេស ចាប់ដក​ចេញពី​ប្រទេស​នោះ​។

អ្នក​ទទួលខុសត្រូវ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទទួលខុសត្រូវ​ទាំងនេះ​និយាយ​ថា ការ​ប្រយុទ្ធ​គ្នា​នានា​មាន​សភាព​ខ្លាំងក្លា ក្នុង​ខេត្ត​២៦​ក្នុង​ចំណោម​ខេត្ត​ទាំង​៣៤​របស់​ប្រទេស ដោយ​តុល្យការ​នៃ​ការ​បាត់បង់​ពិតជា​ធ្ងន់ធ្ងរ​បំផុត​។

រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​អះអាង​ថា ការ​ប៉ះទង្គិច​គ្នា​នានា មានការ​កើនឡើង​ក្នុង​ទូ​ទាំង​ប្រទេស ខណៈ​ដែល​សហរដ្ឋអាមេរិក​សម្រេច​ដក​កង​ទាហាន​របស់​ខ្លួន​ទាំងអស់ ចេញពី​ប្រទេស​នោះ​ត្រឹម​ថ្ងៃ​ទី​១១​កញ្ញា​។

តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ថា ពួក​តា​លី​បង់ កាលពី​ថ្ងៃ​ទី​៧​មិថុនា​វាយ​ដណ្ដើម​យក​បាន ស្រុក​SHAHRAK​ក្នុង​ខេត្ត​ហ្គ័​រ​ភាគ​ខាងលិច​ប្រទេស បង្ខំ​ឲ្យ​កង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដកថយ មក​កាន់​បណ្ដា​ភូមិ​ដែល​នៅ​ក្បែរ​។ ចំណែក​ការ​វាយប្រហារ ដោយ​រថយន្ត​បង្កប់​គ្រឿងផ្ទុះ​មួយ​សំដៅលើ​ទីតាំង​ប៉ូលិស​មួយ នៃ​ស្រុក​KHAS BALKH​ខេត្ត​BALKH កាលពី​ថ្ងៃ​ទី​៦​មិថុនា​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៤​នាក់ ​និង​របួស​៥០​នាក់ ក្នុង​នោះ​មាន​បណ្ដាជន​ស៊ី​វិល​។

អ្នក​ទទួលខុសត្រូវ​អា​ហ្វ​ហ្គា​នី​ស្ថាន​ម្នាក់​បញ្ជាក់​ថា រយៈពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ គួរ​ឲ្យ​សោកស្ដាយ​មាន​ជន​រង​គ្រោះ​ដល់​១៥៧​នាក់ ក្នុង​ចំណោម​កងកម្លាំង​សន្តិសុខ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ