ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​៤​នាក់​នៃ​គ្រួសារ​អ៊ិ​ស្លា​ម​មួយ​ ត្រូវ​ស្លា.ប់​ដោយ​ការ​បើករថយន្ត​បំបុក

2 ឆ្នាំ មុន

សមាជិក​៤​នាក់​នៃគ្រួសារ​អ៊ិ​ស្លា​ម​មួយ​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២១ ដោយសារ​បុរស​ម្នាក់​បើករថយន្ត​វាយប្រហារ​បំ​បុក​ពួក​គេ មុន​ពេល​បុរស​នោះ​

ប្រទេស​កា​ណា​ដា ៖ សមាជិក​៤​នាក់​នៃគ្រួសារ​អ៊ិ​ស្លា​ម​មួយ​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២១ ដោយសារ​បុរស​ម្នាក់​បើករថយន្ត​វាយប្រហារ​បំ​បុក​ពួក​គេ មុន​ពេល​បុរស​នោះ​ត្រូវ​ចាប់ខ្លួន​ពី​បទ​មនុស្សឃាត ។ ប៉ូលិស​កា​ណា​ដា ​ដែល​សង្ស័យ​ថា​វា​ជា​អំពើ​ស្អប់ខ្ពើម​ប្រឆាំង​អ៊ិ​ស្លា​ម​រាយការណ៍​នា​ថ្ងៃ​ទី​៧ មិថុនា ថា នោះ​ជា​ការ​វាយប្រហារ​គ្រោងទុក​មុនដោយ​បើករថយន្ត PICK-UP មួយ​គ្រឿង​បុក​សម្លា.ប់​ពួក​គេ ។

ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​ម្នាក់​នៃ​គ្រួសារ​តែ​មួយ​នោះ​ក៏​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្រោយ​ការ​វាយប្រហារ​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​៦ មិថុនា ក្នុង​ទីក្រុង​ឡុ​ន​ដុន ។ ជនសង្ស័យ​ឈ្មោះ ​NATHANIEL VELTMAN អាយុ​២០​ឆ្នាំ បាន​រត់គេច​ខ្លួន​ក្រោយ​ការ
វាយប្រហារ​តែ​ត្រូវ​ចាប់​បាន​ភ្លាម​ៗ​នៅ​កន្លែង​មួយត្រឹម​៧​គីឡូម៉ែត្រ​ពី​កន្លែង​វាយប្រហារ រួច​ជន​នោះត្រូវ​ជាប់ចោទ​ពី​បទ​សម្លា.ប់​មនុស្ស​៤​នាក់ ។

ប៉ូលិសបដិសេធ​មិន​ទាន់​និយាយ​ថា ​នោះ​ជា​អំពើ​ភេរវ.កម្មមួយ​ឬ​យ៉ាងណា​ឡើយ ។ លោក PAUL WAIGHT នៃ​ប៉ូលិស​ក្រុង​ឡុ​ន
ដុន​ថ្លែង​ថា មាន​ភស្ដុ​តាង​នានា​ដែល​ថា នោះ​ជាអំពើ​ដែល​មានការ​គ្រោងទុក និង​មាន​ផែនការដោយសារ​ការ​ចងកំហឹង ។ យើង​ជឿជាក់​ថា​ បណ្ដាជន​រង​គ្រោះជា​គោលដៅ​ព្រោះ​ពួក​គេ​ជា​ជន​អ៊ិ​ស្លា​ម ។ ពុំ​មាន​ទំនាក់ទំនង​ណាមួយ​ពី​មុន​មក រវាង​ជនសង្ស័យ​និង​បណ្ដាជន​រង​គ្រោះ​ឡើយ ។

លោក PAUL WAIGHT មិន​បាន​ផ្ដល់​ភាព​លម្អិតពី​ការ​ស៊ើ​ប​អង្កេត​ឡើយ​តែ​គូសបញ្ជាក់​ថា ប៉ូលិសបាន​ព​និត្យ​លើ​ការ​ចេញផ្សាយ​នានា តាម​បណ្ដាញសង្គម​របស់​ជន​នោះ ។ រូបគេ​ពេល​ចាប់ខ្លួន​មានពាក់អាវ​កាក់​មួយ​ស្រ​ដៀង​គ្នា​នឹង​អាវ​ការពារគ្រាប់ ។

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក JUSTIN TRUDEAU តាម TWITTER​សរសេរ​ថា អំពើស្អប់ខ្ពើម​និង​ចងកំហឹង​ចំពោះ​អ៊ិ​ស្លា​ម​មិន​មាន​ទេ ក្នុង​សហគមន៍​ណាមួយ​របស់​យើង ។ ការ​ចងកំហឹង​នោះ​ត្រូវ​បាន​ចាត់ទុកជា​អំពើ​ពិសពុល​និង​ថោកទាប ។ ចំណែក​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​អ៊ិ​ស្លា​មកា​ណា​ដា CNMC លោក MUSTAFA FAROOQ ថ្លែង​ថា នោះ​ជា​ការ​វាយប្រហារ​ភេរវ.កម្ម​នៅ​ទឹក​ដីកា​ណា​ដា ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ