ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ៊ីយ៉ាន់ដាយ​បុក​រះឡាននិងម៉ូតូអត់​អស់​ចិត្តក៏​បន្ត​បុក​ចូល​​​ផ្ទះ​​​​ទៀត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាកហ៊ី​យ៉ា​ន​ដាយដាច់​ហ្វ្រាំង​រេច​ង្កូ​ច​បុក​រះ​រថយន្ត និង​ម៉ូតូ​២​គ្រឿង បន្ត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​រង​ការ​ខូចខាត់​សម្ភារៈ​យ៉ាងដំណំ​ ដែលហេតុការណ៍​នេះ​បានកើត​ឡើងកាលពី​វេលា​ម៉ោង៦​និង​២០​នាទី​​យប់ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២១ នៅ​ត្រង់ចំណុច​​ចន្លោះ​បង្គោលគីឡូម៉ែត្រ១៩_២០…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ម៉ាកហ៊ី​យ៉ា​ន​ដាយដាច់​ហ្វ្រាំង​រេច​ង្កូ​ច​បុក​រះ​រថយន្ត និង​ម៉ូតូ​២​គ្រឿង បន្ត​បុក​ចូល​ផ្ទះ​ប្រជាពល
រដ្ឋ បណ្តាល​ឲ្យ​រង​ការ​ខូចខាត់​សម្ភារៈ​យ៉ាងដំណំ​ ដែលហេតុការណ៍​នេះ​បានកើត​ឡើងកាលពី​វេលា​ម៉ោង៦​និង​២០​នាទី​​យប់ថ្ងៃ​ទី​៧ មិថុនា ឆ្នាំ​២០២១ នៅ​ត្រង់ចំណុច​​ចន្លោះ​បង្គោលគីឡូម៉ែត្រ១៩_២០ នៅ​លើ​ផ្លូវ​លេខ​៥៨ ស្ថិត​នៅភូមិ​ជោគជ័យ ឃុំអូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយ​មាន​ជ័យ​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ ​​រថយន្ដ​ធុន​ធំ​១​គ្រឿង​ម៉ាកហ៊ី​យ៉ា​ន​ដាយ ពាក់​ស្លាក​លេខ​កំពង់ចាម 3A-9059 បើកបរ​ដោយ​ឈ្មោះ ឃុន ប៊ុ​ន​នី ​ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ពោ​ចាន់​ដាំ ឃុំ​ស្វាយ​សន្ធោ ស្រុក​ព្រៃវែង ខេត្ដព្រៃវែង​ ​ បើកបរ​ក្នុង​ទិស​គោលដៅ​ពី ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង ។ លុះ​មក​ដល់​ចំណុច​កន្លែង​កើតហេតុ រថយន្ដ​ក៏​រេ​ចង្កូត​ទៅ​បុក​រថយន្ដ​​កាមេរី​ ​ស៊េរី​ចាស់​ ពាក់ស្លាក​លេខ​.​ត​.7863 ភ​.​ព​2 បញ្ច្រាសទិស​គ្នា ​បើកបរ​ដោយ​ឈ្មោះ អូន ហ៊ុ​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូ​ជ្រៅ ខូចខាត​ចំហៀង​ខាងឆ្វេង​ខាងក្រោយ ហើយ​រថយន្ដ​មិន​ទាន់​អស់​ល្បឿន បាន​បន្ត​ទៅ​បុក​រៀន​ដាក់​ដប​សាំង រួច​បុក​ម៉ូតូ​ម៉ាក​វេ​វ​១១០​ ពណ៌​ខ្មៅ ឈប់​ចាក់​សាំង​ពាក់​ស្លាក​លេខ​កំពង់ចាម 1E 7253 មាន​ម្ចាស់​ឈ្មោះ សួន សឿង ភេទ​ប្រុស អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ដ្រី​ម​125 សេរី​ឆ្នាំ​២០១៩​ពាក់ ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1T 6649 ឈប់​ទុក​មុខ​ផ្ទះ និងបាន​បន្ត​បុក​ផ្ទះ​ពលរដ្ឋ​រង​ខូចខាត​ធ្ងន់ ដែល​មាន​ម្ចាស់​ឈ្មោះ ឃុន ខុ​ម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ និង​ផ្ទះ​ឈ្មោះ ទេព សុខុម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ខូចខាត​អស់​ឈើ និង​ស័ង្កសី​បន្តិចបន្តួច តូប​លក់​ទូរទស្សន៍​ម្ចាស់​ឈ្មោះ ស៊ុម វាសនា ភេទ ប្រុស​អាយុ ២៧​ឆ្នាំ​នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ខូចខាត​ធ្ងន់​ទាំង​សំភា​រះ និង​តូប​កាត់សក់​ម្ចាស់​ឈ្មោះ គយ សេង​ហួ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​បា​លិ​លេ​យ្យ​២ ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពី​កើតហេតុ​ម្ចាស់​រថយន្ត​បង្ក បាន​ចុះ​ពី​រថយន្ត​គេចខ្លួន​បាត់​ស្រមោល​។ ចំពោះ​វត្ថុ​តាង​ទាំងអស់ ក្រោយ​ពី​ធ្វេ​ី​ការ​វាស់វែង​រួច ត្រូវ​បាន​សមត្ថកិច្ច​រក្សា​ទុក​នៅ​អធិការ​នគរបាល​ស្រុក និង​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្ក ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ