ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ផ្ទះបណ្តែតទឹក និង​បែ​ចិញ្ចឹម​ត្រីលើ​ផ្ទៃ​ទឹក​នៅ​ព្រែក​ព្នៅ​កំពុងរុះរើ​បណ្តើរ​ៗ​ ហើយ​មក​ធ្វើ​តាម​មាត់ច្រាំង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ ផ្ទះបណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​

រាជធានី​ភ្នំពេញ​ ៖​ ផ្ទះបណ្តែត​ទឹក បែ​ចិញ្ចឹម​ត្រី ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវ​បាន​ម្ចាស់កំពុង​តែ​រុះរើ​បណ្តើរ​ៗហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៨​ ខែ​មិថុនា ដែល​ជា​ថ្ងៃ​បន្ទាប់​ចុង​ក្រោយ នៃ​ឱ​សាន​វាទ​រយៈ​​ពេល១​ស​ប្តា​ហ៍ នោះ​។ ចំណែក​មួយ​ចំនួន​ទៀត​ក៍បាន​ត្រៀមខ្លួន ដោយ​ចាប់​ត្រី​យក​ទៅ​លក់ និង​រក​ផ្ទះ​ជួល រួច​ដែរ​។ ទោះបីជា​យ៉ាងណា​ការ ​រុះរើ​នោះ គឺ​មាន​តែ​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ ហើយ​មួយ​ចំនួន​ធំ​ទៀត ពុំ​ទាន់​រុះរើ​ទៅ​តាម​ការ​ជូ​ន​ដំណឹង​របស់​អាជ្ញាធរ​ខណ្ឌ​ឡើយ​ ។​ រី​ឯការ​រុះរើ​ផ្ទះបណ្តែតទឹក​​ទៀត​សោត ​ក៏បាន​មក​សង់​ថ្មី​ទៀតនៅ​តាម​ច្រាំង​ទន្លេ​​ផងដែរ ។

​កាលពី​​ព្រឹក​ថ្ងៃ​ទី​៨ ខែ មិថុនា នេះ កោះសន្តិភាព​ក៍បាន​ចុះ​ផ្ទាល់​នៅ​តាម​ដង​ទន្លេសាប បាន​សង្កេត​ឃើញ​ថា ផ្ទះ​​បណ្តែត​ទឹកធំ​ចំនួន៤ ​ក្នុង​ចំណោម​ផ្ទះ​ទឹកជា​ច្រើននៅ​ផ្នែក​ខាងជើង​វត្ត​ព្រែក​ព្នៅ បាន​នឹង​កំពុង​តែ​រុះរើ​ចេញ​បណ្តើ​រហើយ ។​ ដោយឡែកផ្ទះបណ្តែតទឹក​ប្រមាណ​២​ទៅ​៣​ទៀត នៅ​ខាងក្រោយ​យឿ​ត្រី ព្រែក​ព្នៅ ក៍បាន​កំពុង​តែ​រុះ​បណ្តើរ​ដែរ ។ ​ចំណែក​កន្លែង​ផ្សេង​ៗ​ទៀត​ក៍បាន​រុះរើ​តែ​មួយ​ៗ​តែ​ប៉ុណ្ណោះ ​។ ​អ្វី​ដែល​មានការ​ចាប់អារម្មណ៍នោះ ផ្ទះ​ដែល​ត្រូវ​រុះរើ គី​ជ​ផ្ទះបណ្តែត​ទឹក មិន​មាន​ចិញ្ចឹមត្រី​នោះ​ទេ ។

​តាម​ប្រភពពី​ជន​ជាតិ​វៀតណាម​​ម្នាក់​ដែល​រស់នៅ​ផ្ទះបណ្តែត​ទឹក​បានអោយ​ដឹង​ថា គាត់​បាន​មក​រស់នៅ​លើ​ផ្ទៃ​ទឹក​នេះ រយៈពេល​៣០​ឆ្នាំ កន្លងមក​ហើយ ដោយសារ​តែ​អាជ្ញាធរជូ​ន​ដំណឹង​អោយ​រុះរើ​ ពួក​គាត់​បាន​ឯកភាព ហើយ​បាន​បង្ខំចិត​រុះរើ​ផ្ទះចេញពី​ផ្ទៃ​ទឹក តែ គ្មាន​ជំរក​ក៍បាន​មក​សង់​លើគោក​តាម​ច្រាំង​ទន្លេ​វិញ​។

ចំណែក​ជនជាតិ​វៀតណាម​មួយ​ចំនួន​ទៀត ក៍បាន​ត្រៀម​រុះរើ​បែ​ចិញ្ចឹម​ត្រី​ចេញពី​ទឹក តាម​ការ​ណែនាំ និង​ជូន​ដំណឹង​របស់​អាជ្ញាធរ ហើយ កំពុង​តែ​ចាប់​ត្រី​ដែល​ទទួលផល​យក​ទៅ​លក់​បណ្តើរ​ៗ​ហើយ ។

ដោយឡែក​ជនជាតិ​វៀតណាម​ខ្លះ​ទៀត ដែល​ទើបតែដាក់​ពូជ​ត្រី បាន​នៅ​ស្ងៀម មិន​ទាន់​ត្រៀមរុះរើ​​នោះ​ទេ ដោយ​ពួក​គេទ​ទូ​ច​សុំ​អោយ​អាជ្ញាធរ​ទុក​ពេល​ណាមួយ ដើម្បី ប្រមូល​ផល​សិន និង​ខ្លះ​ទៀត ក៍បាន​ត្រៀមខ្លួន ដោយ​ទៅ​ជួល​ផ្ទះ​បណ្តើរៗ​ដើម្បី​ចាកចេញ ពីលើ​ផ្ទៃ​ទឹក ។

គួរ​បញ្ជាក់​ថា បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ​ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់​ត្រូវ​បានរ​ដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវ​អោយ​រុះរើ​ចេញ ដោយ​ទុក​រយៈពេល​១​ស​ប្តា​ហ៍ ។ ​នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់រ​ដ្ឋា​បាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២ ខែ មិថុនា ឆ្នាំ​២០២១ នេះ ស្តី​ពី​ការ​រុះរើ​ឬ​ចល័ត​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក​ ទូក​តូច​ៗ និង​សំណង់​មិន​រៀបរយ លើ​ផ្ទៃ​ទន្លេ​នៅ​ភូមិ សាស្ត្រ​រាជធានី​ភ្នំពេញ ។

តាម​សេចក្តី​ជូន​ដំណឹង​របស់រ​ដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សា​ធារ​ណ​ជន​ទាំងអស់ អោយ​បាន​ជ្រាប​ថា កន្លង​មក មាន​ជន​ឱកាស​និយម​មួយ​ចំនួន​បាន​លប​លួច ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ នៅ​លើ​ផ្ទៃ​ទន្លេ​ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​អោយ​បាត់បង់ សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ​គោក​រាក់​ពិសេស ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី​និង​ការ​បញ្ចេញ​កាក​សំណល់ ការ​បន្ទោបង់ ពាស​វាល ពាស​កាល​ក្នុង​ទន្លេ​ធ្វើ​អោយ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ជី​វះ​ចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុល បរិស្ថាន​និង​ប៉ះពាល់​ដល់​សោ​ភ័​ណ្ឌ​ភាព រាជធានី​ភ្នំពេញ​ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ ប្រជាពលរដ្ឋ ដែល បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ ។

ចំពោះ​មុខ ដើម្បីរក្សា​បរិស្ថាន ជី​វះ​ចម្រុះ គុណភាព​ទឹក និង​លុប​បំបាត់​បាត់​ភាព​អសកម្ម ខាងលើ រដ្ឋបាល រាជធានី​ភ្នំពេញ​តម្រូវ អោយ ម្ចាស់ បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូច​ៗ​និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ​ឬ​ចល័ត​ចេញ​ជា​បន្ទាន់ ដោយ​ទុក​រយៈ​ពេល១​ស​ប្តា​ហ៍​គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូន​ដំណឹង​នេះ​តទៅ​។

​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ក៍បាន​អោយ​ដឹង​ទៀត​ថា ផុត​រយៈ​ពេល​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​ឬ​ការ​បាត់បង់​ណាមួយ​ឡើយ​ ហើយ​ក្នុង​ករណី​រឹងរូស អាជ្ញាធរ មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង សំណុំរឿង​បញ្ជូន ទៅ​កាន់​តុលាការ​តាម​ច្បាប់​។

នៅ​ក្នុង​សេចក្តីជូ​ន​ដំណឹង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៍បាន​ស្នើបងប្អូនប្រជាពលរដ្ឋ​ប្តូរ​ទន្លាប់​ពី​ការ​ចិញ្ចឹម​ត្រី​តាម​បែ​លើ​ផ្ទៃ​ទន្លេ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ ​។ ​បន្ទាប់​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ​ជូន​ដំណឹង នៅ​តាម​បណ្តា​ខណ្ឌ​នានា ក៍បាន​ជូ​ន​ដំណឹង និង​បាន​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ជា​បន្តបន្ទាប់​ផង​ដែរ​។

​ផ្ទះ​បណ្តែត​ទឹក បែ​ចិញ្ចឹម ផ្ទះ​តូច​ៗ​និង​សំណង់​មិន​រៀបរយ ទាំងនោះ​ច្រើន​ជាងគេ​នៅ​ក្នុង​មូលដ្ឋានខណ្ឌ​ព្រែក​ព្នៅ និង​ខណ្ឌ​ឬ​ស្សី​កែវ បាន​ធ្វើ​អោយ​ប៉ះ​ដល់​សោ​ភ័ណ្ឌ​ភាព រាជធានី​ភ្នំពេញ​យ៉ាងធ្ងន់ធ្ងរ​។

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ​​នេះ កោះសន្តិភាព​ក៍បាន​ព្យាយាម​ទាក់ទង​ទៅ​លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ ដើម្បីធ្វើការ​បំភ្លឺ​តាម​ទូរស័ព្ទ​ដែរ ​ប៉ុន្តែ​​លោក​បាន​ឆ្លើយតប​​ថា ជាប់រវល់ រួច​ក៍បាន​បិទ​ទូរស័ព្ទ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ