ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​បី​ពួក​ដែល​គួរ​គោរព

2 ឆ្នាំ មុន

សៀវភៅ​វិវិធ​ធម្ម​សង្គហៈ​បាន​សម្តែង​អំពី​បុគ្គល​៣​ពួក​ដែល​យើង​គួរ​គោរព ដែល​បុគ្គល​ទាំងនោះ​ជា​អ្នកមាន​កល្យាណ​ធម៌ ឬ​ហៅ​ថា​ជា​អ្នក​ចម្រើន​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម ។ បុគ្គល​បី​ពួក​នោះ​គឺៈ ១- វយ​វុ​ឌ្ឍោ មនុស្ស​មាន​អាយុ​ចាស់​ជាង​ខ្លួន ២- គុណ​វុ​ឌ្ឍោ…

សៀវភៅ​វិវិធ​ធម្ម​សង្គហៈ​បាន​សម្តែង​អំពី​បុគ្គល​៣​ពួក​ដែល​យើង​គួរ​គោរព ដែល​បុគ្គល​ទាំងនោះ​ជា​អ្នកមាន​កល្យាណ​ធម៌ ឬ​ហៅ​ថា​ជា​អ្នក​ចម្រើន​ដោយ​គុណ​ទាំងឡាយ​មាន​សីលគុណ​ជាដើម ។ បុគ្គល​បី​ពួក​នោះ​គឺៈ

១- វយ​វុ​ឌ្ឍោ មនុស្ស​មាន​អាយុ​ចាស់​ជាង​ខ្លួន

២- គុណ​វុ​ឌ្ឍោ មនុស្ស​ដែល​មាន​អាយុ​តិច ឬ​ច្រើន​ជាង​ខ្លួន ប៉ុន្តែ​មានគុណ​ធម៌ មាន​សីល មានធម៌​ល្អ​ជាង​ខ្លួន ដែល​ខ្លួន​គួរ​គោរព ឬ​ក្រាប​សំពះ ។

៣- មនុ​ស្សមានជាតិ​ត្រកូល​ខ្ពស់ មាន​ក្ស​ត្រី​ជាដើម ទោះ​ក្មេង​ជាង​ក្តី ឬ​ចាស់​ជាង​ខ្លួន ប៉ុន្តែ​គួរ​គោរព ឬ​ក្រាប​សំពះ​ ។

ជន​ជា​សប្បុរស​ទាំង​បី​ពួក​នេះ មិន​ថា​ក្មេង ឬ​ចាស់ គឺ​យើង​ត្រូវ​តែ​គោរព គឺ​គោរព​នូវ​គុណធម៌​របស់​លោក​ដែល​បាន​រក្សា​មក​ល្អ​ហើយ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ