ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​ល្មើ​កំពុង​តែ​ហុច​ផល កសិករ​ថា ឆ្នាំ​នេះ​លក់​មិន​ឡើងថ្លៃ​ទេ គឺ​លក់​ដូច​ឆ្នាំ​មុន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ដំណាំ​ល្មើ គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​កន្លង​មក​មិន​ដែល​ធ្លាប់​មាននៅ​ក្នុង​ទឹកដី​នៃ​ខេត្តបន្ទាយមានជ័យ ហើយ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ​ធ្លាប់​មាននៅ​តែ​បរទេស​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ការ​

ខេត្តបន្ទាយមានជ័យ ៖ ដំណាំ​ល្មើ គឺជា​ដំណាំ​មួយ​ប្រភេទ​ដែល​កន្លង​មក​មិន​ដែល​ធ្លាប់​មាននៅ​ក្នុង​ទឹកដី​នៃ​ខេត្តបន្ទាយមានជ័យ ហើយ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​នេះ​ធ្លាប់​មាននៅ​តែ​បរទេស​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ការ​ចេះ​ស្វែង​យល់​របស់​ប្រជា​កសិករ​ពី​ការ​ដាំ​ដំណាំ​ហូប​ផ្លែ​ប្រភេទ​ល្មើ​នេះ តាម​សង្កេត​ឃើញ​ថា មាន​កសិករ​មួយ​ចំនួន​ទើបតែ​ធ្វើការ​ដាំ​ដុះ និង​មួយ​ចំនួន​ទៀត​គាត់​ដាំ​ជា​យូរ​មក​ហើយ និង​កំពុង​តែ​ប្រមូល​ផល​បាន​បណ្តើរ​ៗ​ផង​ដែរ ។

បើ​តាម​កា​រៀ្យ​ដឹង​ពី​ប្អូនប្រុស​ឈ្មោះ​យាន មេន អាយុ​៣៦​ឆ្នាំ ជា​ប្រជា​កសិករ​ដាំ​ដំណាំ​ល្មើ នៅ​ភូមិ​កង​វ៉ា សង្កាត់​កំពុងស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ ២០២១​ថា ដំណាំ​ល្មើ​នេះ ប្អូន​បាន​ដាំ​រយៈពេល​៤​ឆ្នាំ​កន្លង​មក​ហើយ នៅ​លើ​ផ្ទៃដី​ទំហំ​០៤​រ៉ៃ ស្មើនឹង​៦,៦០០​ម៉ែត្រការ៉េ ដែល​មាន​ដើម​ល្មើ​សរុប​ចំនួន​១៦០​ដើម​ជា​ប្រភេទ​ល្មើ​បា​សា​ហ៊ី ។

ពោះ​ឆ្នាំ​នេះ គឺជា​ឆ្នាំ​ទី​០២​ហើយ ដែល​ដំណាំ​ល្មើ​របស់​ប្អូន​បាន​ទទួលផល ហើយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ទី​០១ ឃើញ​ថា វា​មាន​កំណើន​កើនឡើង​ចំពោះ​ដើម​នីមួយ​ៗ​មាន​សាង​ផ្លែ​ច្រើន​ជាង​ឆ្នាំ​ទី​០១ ក្នុង​ឆ្នាំ​ទី​០២​នេះ​មាន​ដើម​ខ្លះ​ផ្លែ​ចាប់​១០​ទៅ​១៥​សាង និង​រហូត​ដល់​ទៅ​២០​សាង​ក៏​មាន ហើយ​ក្នុង​០១​សាង មាន​ទំងន់​មិន​តិច​ជាង​០៥​គីឡូក្រាម ហើយ​០១​ដើម​ចាប់ពី​៣០​គីឡូក្រាម​ឡើង​ទៅ។

ប្អូនប្រុស​ខាងលើ​បាន​បញ្ជាក់​ថា ចំពោះ​ដំណាំ​ល្មើ​នេះ មិនសូវ​ជា​ពិបាក​រក​ទីផ្សារ​នោះ​ទេ ហើយ​បច្ចុប្បន្ន​នេះ​មាន​អ​ថិ​តិ​ជន​ជា​ច្រើន ទាំង​ក្នុង និង​ក្រៅ​ខេត្ត បាន​ទាក់ទង​មក តែ​ប្អូន​មិន​ទាន់​កាត់​លក់​ទេ ព្រោះ​ល្មើ​ទុំ​មិន​ទាន់​ល្អ មាន​ទុំ​ល្អ​បន្តិចបន្តួច គ្រាន់តែ​លក់​ជូន​អ​ថិ​តិ​ជន​ដែល​មក​លេង​ដល់​ចំការ​ប៉ុណ្ណោះ តែ​ចំពោះ​តម្លៃ​វិញ គឺ​មិន​ឡើង​ទេ គឺ​លក់​ដូច​ឆ្នាំទៅ​មិ​ញ គឺ​០១​គីឡូក្រាម​តម្លៃ ៥០,០០០​រៀល​តែ​ប៉ុណ្ណោះ ។

ប្អូន​យាន មេន បាន​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ខាង​មុខ ប្អូន​នឹង​ពង្រីក​ការ​ដាំ​ដុះ​ដំណាំ​ល្មើ​នេះ​បន្ថែម​ទៀត ។ ហើយ​ក្នុង​នោះ​ដែរ បើ​មាន​អ​ថិ​តិ​ជន​ដែល​មាន​បំណង​ចង់​ប្រកប​របរ​ដាំ​ល្មើ​នេះ ប្អូន​មានកូន​ល្មើ ដើម្បី​លក់​ជូន​ផង​ដែរ ដោយ​ក្នុង​០១​ដើម​តម្លៃ​ជាង​៣​ដុល្លារ ជា​ប្រភេទ​កូន​ល្មើ​បា​សា​ហ៊ី ដែល​ប្អូន​បាន​បណ្តុះ​ផ្ទាល់​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ