ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​ទូក​នេសាទ​រអិល​ជើង​ធ្លាក់​ចូល​សមុទ្រ​នោះ ត្រូវ​បាន​រក​ឃើញ​ហើយ តែ​អនិច្ចា​ណាស់​!!!

2 ឆ្នាំ មុន
  • ព្រះសីហនុ

ម្មករ​ទូក​នេសាទ​ម្នាក់​ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកសមុទ្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១​នោះ ពេល​​នេះ​សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​គេ​រក​ឃើញ​ហើយ ដោយសារ​

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​ទូក​នេសាទ​ម្នាក់​ដែល​បាន​រអិល​ជើង​ធ្លាក់​ចូល​ទឹកសមុទ្រ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២១​នោះ ពេល​​នេះ​សាកស​.​ព​ជន​រង​គ្រោះ​ត្រូវ​គេ​រក​ឃើញ​ហើយ ដោយសារ​សាកស​.​ព​បាន​អណ្តែត​រសាត់​មក​ក្បែរ​ចំណុច​ក្បាលស្ពាន ជាប់​នឹង​ផែ​ប្រេង​ក្រុមហ៊ុន LHR បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១ ហើយ​សាកស​.​ព​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នេសាទ​នាំ​គ្នា​ជួយ​ស្រង់​ឡើងគោក​វិញ នៅ​ចំណុច​ចំការ​ដូង នៅ​ក្រុម​៥ ស្ថិត​ក្នុងភូមិ​២ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ មាន់ តេន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កម្មករ​នេសាទ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​ឈើទាល​រាំ ឃុំ​ស្វាយ ទង​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា យោង​តាម​លទ្ធផល​នៃ​ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​របស់​អធិការ​នគរបាល ស្រុក​ស្ទឹង​ហាវ បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លា​.​ប់​ដោយសារ​ឈ្លក់ទឹក​ពិតប្រាកដ​មែន ហើយ​ករណី​នេះ​បណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​។ បច្ចុប្បន្ន សាក​ស.​ព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​អោយ ក្រុម​គ្រួសារ និង​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មករ​ទូក​នេសាទ​សមុទ្រ​ប្រភេទ​មង​អូស​ម្នាក់ បាន​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹកសមុទ្រ​កាលពី​វេលា​ម៉ោង​៥​ព្រឹក នា​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ដាវ​លេខ ៤៥/ ៩០០ និង ៣៥ /៩០០ ស្ថិត​ក្នុងភូមិ​០១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ​។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ម្ចាស់​ទូក​នេសាទ រួម​ទាំង​ក្រុម​ទូក​នេសាទ​ផ្សេង​ទៀត​បាន​នាំ​គ្នា​ចេញ​ស្វែង​រុករក​ជន​រង​គ្រោះ​ភ្លាម​ដែរ ប៉ុន្តែ​រក​មិនឃើញ​ឡើយ លុះ​រហូត​មក​ដល់​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែមិថុនា ទើប​ប្រទះ​ឃើញ​ស​.​ព​ជន​រង​គ្រោះ​អណ្តែត​រសាត់​មក​ក្បែរ​ចំណុច​ក្បាលស្ពាន ជាប់​នឹង​ផែ​ប្រេង​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ