ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ក្រុម​អេ​ស្ប៉ា​ញ​វិជ្ជមាន​កូ​វី​ដ​១៩ ក្រោយ​ការ​ប្រកួត​មិត្តភាព​ទល់​នឹង​ព័រ​ទុ​យ​ហ្គា​ល់

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Sergio Busquets បាន​ធ្វើ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ពោល​គឺ​ក្រោយ​ការ​

អេ​ស្ប៉ា​ញ ៖ ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ Sergio Busquets បាន​ធ្វើ​មាន​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វី​ដ​១៩ ពោល​គឺ​ក្រោយ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​ទល់​នឹង​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​។

ជាមួយ​លទ្ធផល​ការ​ធ្វើតេស្ត​នេះ បាន​ធ្វើ​ឱ្យ​ខ្សែបម្រើ​ការពារ​ក្រុម Barcelona វ័យ​៣២​ឆ្នាំ​រូប​នេះ ត្រូវ​ដកខ្លួន​ចេញពី​ការ​ប្រកួត​កម្តៅ​សាច់ដុំ​ចុង​ក្រោយ​របស់​អេ​ស្ប៉ា​ញ ទល់​នឹង​ក្រុម​ជម្រើសជាតិ​លី​ទុ​យ​អា​នី​នៅ​ថ្ងៃស្អែក​។ ខណៈ​នៅ​សល់​មិន​ដល់​១​ស​ប្តា​ហ៍​ទៀត​ទេ ព្រឹត្តិការណ៍ Euro 2020 នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​។

សមាជិក​ក្រុម​ទាំងអស់ ក៏​ត្រូវ​បាន​ធ្វើតេស្ត​ផង​ដែរ ប៉ុន្តែ​សុទ្ធតែ​មាន​លទ្ធផល​អវិជ្ជមាន​។ ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​និយាយ​ថា ការ​ប្រកួត​មិត្តភាព​ជាមួយ​លី​ទុ​យ​អា​នី នឹង​ត្រូវ​លេង​ដោយ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​យុវជន​អាយុ​ក្រោម​២១​ឆ្នាំ​។ ហើយ​សហព័ន្ធ​កំពុង​ផ្តល់​ជូន​ការ​ប្តូរ​សំបុត្រ​យក​ប្រាក់​វិញ និង​បញ្ចុះតម្លៃ​សំបុត្រ​ដល់​អ្នក​ដែល​នៅ​តែ​ចង់​ចូលរួម​ទស្សនាការ​ប្រកួត​នេះ​។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍ Euro 2020 នឹង​ចាប់ផ្តើម​នា​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២១ ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​ដដែល​។ ខណៈ​ដែល​អេ​ស្ប៉ា​ញ​ស្ថិត​ក្នុង​ពូ​ល E រួម​ជាមួយ ស៊ុ​យ​អែ​ត ប៉ូ​ឡូញ និង ស្លូ​វ៉ា​គី​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ