ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​ណាស់​! បញ្ជូន​ស​.​ព​ប្រពន្ធ​ទៅ​ធ្វើបុណ្យ​បូជា​នៅ​វត្ត​ទួល​សង្កែ​រួច ក៏​ស្លា​.​ប់​ទៅ​តាម​ប្រពន្ធ

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ជា​សន្តិសុខ​ម្នាក់ បាន​គាំងបេះដូង​ស្លា​.​ប់​នៅ​ក្បែរ​ឈាបនដ្ឋាន​ក្នុង​វត្ត​ទួល​សង្កែ ទៅ​តាម​ប្រពន្ធ បន្ទាប់​ពី​ដឹក​ស​.​ព​ប្រពន្ធ​ដែល​មិន​ទាន់​រៀប​ការ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត ហើយ​បូជា​រួច ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​ម្នាក់ បាន​គាំងបេះដូង​ស្លា​.​ប់​នៅ​ក្បែរ​ឈាបនដ្ឋាន​ក្នុង​វត្ត​ទួល​សង្កែ ទៅ​តាម​ប្រពន្ធ បន្ទាប់​ពី​ដឹក​ស​.​ព​ប្រពន្ធ​ដែល​មិន​ទាន់​រៀប​ការ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត ហើយ​បូជា​រួច ស្រាប់តែ​អង្គុយ​ដួល​ស្លា​.​ប់​ទៅ​តាម​ក្រោយ​តែ​ម្តង​។ ហេតុ​ការណ៍​ដែល​មិន​ស្មាន​ដល់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៦ ខែមិថុនា ឆ្នាំ​២០២១ នៅ​ចំណុច​ក្នុង​វត្ត​ទួល​សង្កែ ស្ថិត​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បុរស​ដែល​គាំងបេះដូង​ស្លា​.​ប់​ខាងលើ​នោះ មានឈ្មោះ យ៉េ​ត ផល ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន ខ​ប ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត​នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ទួល សុ​ភី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ដែល​ត្រូវជា​បងថ្លៃ​បុរស​រង​គ្រោះ​រូប​នោះ​បាន​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២១ គាត់ និង​ប្អូនថ្លៃ (​ស​.​ព​) បាន​ឡើង​ឡាន​ជាមួយ​គ្នា ដើម្បី​ដឹក​ស​.​ព​ប្អូនស្រី​ដែល​លង់ទឹក​ស្លា​.​ប់​នៅ​មាត់ទន្លេ មក​ធ្វើបុណ្យ​នៅ​វត្ត​ទួល​សង្កែ​។ លុះ​នៅ​ល្ងាច​ថ្ងៃ​ទី​០៦ មិថុនា ឆ្នាំ​២០២១ បន្ទាប់​ពី​បូ​ជាស​.​ព​ប្អូនស្រី​រួច ប្អូនថ្លៃ (​ស​.​ព​បុរស​រង​គ្រោះ​) ដែល​ជា​សន្តិសុខ​បាន​ទៅ​អង្គុយ​ម្នាក់ឯង​នៅ​ក្បែរ​ឈាបនដ្ឋាន​នោះ ដោយ​មិន​និយាយ​ស្តី​អ្វី​ឡើយ ស្រាប់តែ​ប្អូនថ្លៃ​ដេក​ទៅ​លើ​ដី​សន្លប់​លែង​ដឹងខ្លួន​តែ​ម្តង​។

តាម​ស្ត្រី​ជា​បងថ្លៃ បានអោយ​ដឹង​ទៀត​ថា ខណៈនោះ គាត់ ព្រមទាំង​បងប្អូន​ក៏​នាំ​គ្នា​ជួយ​កោសខ្យល់​ឲ្យ តែ​ប្អូន​ថ្លែ​បាន​ដាច់ខ្យល់​ស្លា​.​ប់​បាត់​ទៅ​ហើយ​។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា បុរស​ជា​សន្តិសុខ​រង​គ្រោះ​រូប​នោះ មាន​ទំនាក់ទំនង​ស្រលាញ់​គ្នា​ជាមួយ​នារី​ដែល​បាន​ស្លា​.​ប់​ទៅ​ហើយ​នោះ ដោយ​រស់នៅ​ជាមួយ​គ្នា​ដូច​ជា​ប្តី​ប្រពន្ធ តែ​មិន​ទាន់​បាន​រៀប​ការ​នោះ​ទេ ។ ហើយ​នៅ​ពេល​ប្រពន្ធ​ជួប​គ្រោះថ្នាក់​លង់ទឹក​ស្លា​.​ប់ បុរស​រង​គ្រោះ​រូប​នេះ​ក៏​បាន​យកប្រពន្ធ​ទៅ​ធ្វើបុណ្យ​នៅ​វត្ត លុះ​ពេល​បូជា​រួច ក៏​បាន​ស្លា​.​ប់​ទៅ​តាម​ប្រពន្ធ​យ៉ាង​អាណោច​អា​ធ​ម​បែប​នេះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ