ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ស្រស់​ស្អាត​មួយ​រូប​បាត់​ចំណូល​ទាំង​ស្រុង ដោយសារ​បិទ​កន្លែង​ច្រៀង​ព្រោះតែ​កូ​វី​ដ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ខេ​ង ស​ម្ភ​ស្ស បាន​សារភាព​ថា ខ្លួន​បាន​បាត់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ទាំងស្រុង ដោយ​សារ​បម្រាម​គោចរ​នៃ​ការ​បិទ​ភោជនីយដ្ឋាន​ដែល​នាង​ច្រៀង ព្រោះតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​នាង ខេ​ង ស​ម្ភ​ស្ស បាន​សារភាព​ថា ខ្លួន​បាន​បាត់​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ទាំងស្រុង ដោយ​សារ​បម្រាម​គោចរ​នៃ​ការ​បិទ​ភោជនីយដ្ឋាន​ដែល​នាង​ច្រៀង ព្រោះតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​សហគមន៍​។ តារា​រូប​នេះ​បាន​ពើបប្រទះ​នឹង​កង្វះ​ជីវភាព​សម្រាប់​គ្រួសារ ត្បិត​ចំណូល​ស្ទើរ​ទាំងស្រុង​របស់​នាង​បាន​មក​ពី​ការ​ច្រៀង​តែ​មួយ​មុខ​។

តារាចម្រៀង​នាង ខេ​ង ស​ម្ភ​ស្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​ថា រហូត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ប្រមាណ​ជា​៤​ខែ​ហើយ ដែល​នាង​មិន​អាច​រក​ចំណូល​បាន​ពី​ការ​ច្រៀង​នេះ ដោយសារ​គ្រប់​កម្មវិធី​ច្រៀង​មិន​ថា អាល់​ហ្វែ​រ ឬ​នៅ​តាម​ហាង​នោះ​ឡើយ ត្រូវ​បាន​បិទ​ទាំងអស់​។

នាង​បញ្ជាក់​ថា បើ​ទោះបីជា​ចំណូល​ពី​ការ​ច្រៀង​របស់​នាង មិនសូវ​ទទួល​បាន​កម្រៃ​ច្រើន​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​វា​អាច​អោយ​នាង​ជួយ​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ដោយ​មិន​លំបាក​ច្រើន​ឡើយ​។ នាង​ថា បច្ចុប្បន្ន​នាង​មាន​ភារកិច្ច​រក​ប្រាក់​ជួយ​ទប់​ការ​ចំណាយ​លើ​ការ​ជួល​ផ្ទះ បង់​ធនាគារ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ទៀត​។

ខេ​ង ស​ម្ភ​ស្ស បាន​បន្ថែម​ថា មក​ទល់​បច្ចុប្បន្ន​នេះ នាង​ស្ទើរតែ​មិន​អាច​រក​ចំណូល​ទាំងស្រុង ដោយសារ​នាង​នៅ​មិន​ទាន់​អាច​រក​ការងារ​ណា​ផ្សេង ក្រៅពី​ការ​ច្រៀង​នេះ​ឡើយ​។ នាង​បញ្ជាក់​ថា កន្លង​មក នាង​ក៏​ធ្លាប់ live លក់​សម្លៀក​បំពាក់​ជជុះ​ក្បាល​គីប​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ដែរ តែ​មិន​កាក់កប​ឡើយ ដោយសារ​តែ​នាង​មិន​មាន​លុយ​ទិញ Boot page ហើយ​ណាមួយ​នាង​ជាតា​រា​ដែល​មិនសូវ​ល្បី​ផង​នោះ​។

បើ​តាម ខេ​ង ស​ម្ភ​ស្ស ថា នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ជា​លើក​ទី​២​នេះ នាង​ពិតជា​ពិបាក​រក​ចំណូល និង​ជួប​បញ្ហា​ជីវភាព​យ៉ាង​ខ្លាំង ដោយសារ​តែ​នាង​មិន​អាច​ស្វែងរក​កន្លែង​ច្រៀង​បាន​នោះ​ឡើយ​។ នាង​ថា មិន​ថា​ការ​ច្រៀង​នៅ​ហាង ឬ​តាម​ខន​សឺត​នានា​នោះ​ឡើយ បើ​សូ​ម្បី​តែ​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី​តាម​ស្ថានីយទូរទស្សន៍ គឺ​នាង​ក៏​គ្មាន​ដែរ នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​។ ទោះជា​យ៉ាងណា បើ​ទោះបី​ក្នុង​ដំណាក់​កាលដែល​នាង​ជួប​ទុក្ខ​លំបាក​នា​ពេល​នេះ ក៏​ប៉ុន្តែ​នាង​មិន​ដែល​ត្អួ​ញ​ត្អែ​រ​ប្រាប់​អ្នក​ណា​ម្នាក់​ឱ្យ​ដឹង​ឡើយ ដោយសារ​នេះ​ជា​ការ​ប្រកាន់​ជំហរ​បស់​នាង​។

នាង​ថា ខ្ញុំ​មិន​ត្អួ​ញ​ត្អែ​រការ​លំបាក ដើម្បី​ចង់បាន​ជំនួយ​ពី​អ្នក​ណា​ឡើយ ប៉ុន្តែ​នាង​ក៏​មិន​ជំទាស់ និង​ទទួលយក ប្រសិនបើ​មាន​សប្បុរសជន​ចង់​ជួយ​។ នាង​បញ្ជាក់​ថា កន្លង​មក នាង​ក៏​ទទួល​បានការ​ជួយ​ខ្លះ​ពី​បងប្អូន​មិត្តភក្តិ​ដែល​នាង​ធ្លាប់​ស្គាល់​ផង​ដែរ ដោយសារ​ពួក​គាត់​អាណិត​រូប​នាង ដោយសារ​បានដឹង​ពី​ទុក្ខ​លំបាក​របស់​នាង​នា​ពេល​នេះ​។

យ៉ាងណា ខេ​ង ស​ម្ភ​ស្ស រំពឹង​ថា ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​នឹង​ថមថយ​អស់​ទៅ​វិញ​ឆាប់​ៗ ដើម្បី​នាង​មានឱកាស​សម្រាប់​ប្រកប​អាជីព​ចម្រៀង​នេះ​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ